ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេងប្រាក់រៀលខ្មែរខ្សោយកម្លាំងជាងប្រាក់យ៉េនជប៉ុន !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរហាក់បង្ហាញពីកម្លាំងរបស់ខ្លួនចុះខ្សោយ បន្តិចធៀបនឹងប្រាក់យ៉េនជប៉ុន ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២២ខែតុលា ឆ្នាំ ២០២០នេះ…

រាជធានីភ្នំពេញ ៖ ហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរហាក់បង្ហាញពីកម្លាំងរបស់ខ្លួនចុះខ្សោយ បន្តិចធៀបនឹងប្រាក់យ៉េនជប៉ុន ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២២ខែតុលា ឆ្នាំ ២០២០នេះ ឱ្យដឹងថា ១០០យ៉េនជប៉ុន ទិញចូល ៣៩០០ រៀល ហើយលក់ចេញដល់ទៅ ៣៩៣៩ រៀលឯ ណោះ ខណៈកាលពីថ្ងៃម្សិលមិញទិញចូលត្រឹមតែ ៣៨៨២ រៀល និងលក់ចេញតែ ៣៩២១ រៀលប៉ុណ្ណោះ ។

ទន្ទឹមនេះសម្រាប់ហាងឆេងប្រាក់រៀលខ្មែរធៀបនឹងប្រាក់ប្រទេសផ្សេងៗនៅក្នុងថ្ងៃនេះដែរ គឺ ១ ដុល្លារអាមេរិក ស្មើនឹង ៤០៨០ រៀល, ១ អឺរ៉ូទិញចូល ៤៨៣៤ រៀល លក់ចេញ ៤៨៨២ រៀល ហើយ ១ ដុល្លារអូស្ត្រាលី ទិញចូល ២៨៩៨ រៀល និងលក់ចេញ ២៩២៧ រៀល ។

ជាមួយគ្នានេះ ១ យន់ចិន ទិញចូល ៦១៤ រៀល លក់ចេញ ៦២០ រៀល និង ១០០ វុនកូរ៉េ ទិញ ចូល ៣៦០ រៀល លក់ចេញ ៣៦៣ រៀល ខណៈ ១ ដុល្លារសាំងហ្គាពួរ ទិញចូល ៣០១០ រៀល លក់ចេញ ៣០៤០ រៀល ។ ដោយឡែក ១ បាតថៃ ទិញចូល ១៣១ រៀល លក់ចេញ ១៣២ រៀល និង ១០០០ ដុងវៀតណាម ទិញចូល ១៧៦ រៀល លក់ចេញ ១៧៨ រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ