ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អ្នក​ភូមិ​ដំណាក់​ត្រ​យឹ​ង​ផ្ទុះ​ការ​តវ៉ា​បិទផ្លូវ ខណៈ​ដី​ចំណតរថ​យន្ត​មាន​គេ​រំលោ.ភ​យក

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួ​សារបាន​ផ្ទុះ​ការ​តវ៉ា​សុំ​ឲ្យ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ជួយ​ដោះស្រាយ​ ដោយ​ពួក​គាត់​បាន​អះអាង​ថា​ ដី​ចំណតរថយន្ត​ក្រុង​និង​សួនច្បារ​ដែល​ជា​សម្បត្តិ​សាធារណៈ​ និង​ជា​ដី​រួម​សម្រាប់​អ្នក​ភូមិ​ប្រើប្រាស់​ បែរជា​ពេល​នេះ​ក្រុមហ៊ុន​7NG​ និង​ប្រធាន​សហគមន៍​លួច​លក់​និង​ទិញ​យក​ធ្វើ​ជា​កម្ម​សិទ្ធិផ្ទាល់ខ្លួន​ ដោយ​បាន​កំពុង​រៀបចំ​ធ្វើ​របង​ថ្ម​ព័ទ្ធ​ជុំវិញ និង​មាន​គម្រោង​ពុះ​ឡូ​ត៌​សាងសង់​ផ្ទះ​លក់​ថែម​ទៀត​ផង​។…

រាជធានី​ភ្នំពេញ​ ៖ ​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួ​សារបាន​ផ្ទុះ​ការ​តវ៉ា​សុំ​ឲ្យ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ជួយ​ដោះស្រាយ​ ដោយ​ពួក​គាត់​បាន​អះអាង​ថា​ ដី​ចំណតរថយន្ត​ក្រុង​និង​សួនច្បារ​ដែល​ជា​សម្បត្តិ​សាធារណៈ​ និង​ជា​ដី​រួម​សម្រាប់​អ្នក​ភូមិ​ប្រើប្រាស់​ បែរជា​ពេល​នេះ​ក្រុមហ៊ុន​7NG​ និង​ប្រធាន​សហគមន៍​លួច​លក់​និង​ទិញ​យក​ធ្វើ​ជា​កម្ម​សិទ្ធិផ្ទាល់ខ្លួន​ ដោយ​បាន​កំពុង​រៀបចំ​ធ្វើ​របង​ថ្ម​ព័ទ្ធ​ជុំវិញ និង​មាន​គម្រោង​ពុះ​ឡូ​ត៌​សាងសង់​ផ្ទះ​លក់​ថែម​ទៀត​ផង​។

ហេតុការណ៍​បិទផ្លូវ​តវ៉ា​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០២០ ​នៅ​តាម​ផ្លូវ​បេតុង​ ត្រង់​ចំណតរថយន្ត​ក្រុង​ផ្សារ​បុរី​សន្តិភាព​២ ភូមិ​ដំណាក់​ត្រ​យឹ​ង សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា ចំណតរថយន្ត​ក្រុង​នេះ​បាន​បង្កើត​ឡើង​តាំងពី​អំឡុង​ឆ្នាំ​២០០៥​មក​ម្ល៉េះ​ ដោយ​មានការ​ឯកភាព​គ្នា​និង​បាន​ចុះ​កិច្ចសន្យា​ព្រមព្រៀង​គ្នា​រវាង​សហគមន៍ និង​ប្រជាពលរដ្ឋ​ព្រមទាំង​ក្រុមហ៊ុន​ត្រឹមត្រូវ ។ ​ប៉ុន្តែ​ក្រោយ​ពី​ធ្វើ​ចំណតរថយន្ត​ក្រុង​រួច​រាល់ មិន​ទាន់​មា​ន​រថយន្ត​ដាក់​នៅឡើយ​ទេ លុះដល់​ឆ្នាំ​២០០៧ ទើប​មាន​រថយន្តក្រុង​ចូល​មក​ដល់​ហើយ​ប្រជាពលរដ្ឋ​ទាំងអស់​វា​ប្រើប្រាស់​ចំណត​នេះ​ជា​ផលប្រយោជន៍​រួម​។​

ដោយឡែក​រហូត​ដល់​ក្នុង​ឆ្នាំ​២០១៧ មាន​ជនខិលខូច​ប្ដឹងផ្ដល់​ទាមទារ​យក​ដី​ចំណតរថយន្ត​ក្រុង​នេះ ប៉ុន្តែ​ត្រូវ​បាន​អភិបាល​រាជធានី​ភ្នំពេញ​សម្រេច​រក្សា​ទុក​ចំណតរថយន្ត​នេះ​ឲ្យ​នៅ​ដដែល​ដើម្បី​ផលប្រយោជន៍​រួម ដោយ​មិន​អាច​មាន​បុគ្គល​ណា​ម្នាក់​យក​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​បាន​ឡើយ​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ទីតាំង​នោះ​មាន​ចំណតរថយន្ត មាន​កន្លែង​ត្រូវ​ក្រុមហ៊ុន​7NG លក់​អស់​១​កន្លែង​ហើយ រីឯ​សួន​លំហែរ​កាយ​មាន​៣​កន្លែង​ត្រូវ​លក់​អស់​២​កន្លែង​ហើយ ក្រៅពី​នេះ​ក្នុង​កិច្ចសន្យា​នៅ​មន្ទីរពេទ្យ សាលារៀន​ទៀត តែ​ត្រូវ​លក់​អស់ហើយ​ដែរ ។​

ពេល​នេះ​នៅ​សល់​ចំណតរថយន្ត​១​កន្លែង​ត្រូវ​បាន​ក្រុមហ៊ុន​​នេះ​​រំលោភ​យក​លក់​បាត់​ទៀត ហើយ​ពួក​គាត់​បាន​ធ្វើការ​តវ៉ា​ទាមទារ​រក​ដំណោះស្រាយ​នេះ​ពុំ​មែន​ជា​លើក​ទី​១​នោះ​ទេ​តែ​នេះ​គឺជា​លើក​ទី​៤​ហើយ ។​ ប៉ុន្តែ​ការ​តវ៉ា​តាំងពី​អ្នក​រំលោភ​យក​មិន​ទាន់​ធ្វើ​អ្វី​ៗ​លើ​ដី​នេះ​រហូត​ពេល​នេះ​បាន​ដាក់​ឥដ្ឋ ដាក់​ខ្សាច់​ធ្វើ​របង​លើ​ដី​នោះ​ទៅ​ហើយ​ន​តែ​នៅ​មិន​ទាន់​មាន​ដំណោះស្រាយ​ទៀត ទើប​ពួក​គាត់​បន្ត​នាំ​គ្នា​តវ៉ា​ទាមទារ​យក​ដី​សាធារណៈ​នេះ​មក​វិញ​ទុកជា​ប្រយោជន៍​រួម​។

​តាម​ប្រភព​ដដែល​បាន​បន្ត​ថា កាលពី​ពេល​ចុះ​កិច្ចសន្យា បង្កើត​ចំណតរថយន្ត​ក្រុង មាន​ប្រធាន​សហគមន៍​ឈ្មោះ​គឹ​ម យ៉ា​ន និង​ប្រពន្ធ​របស់​គាត់​ឈ្មោះ​គឹ​ម ឆ​ន ព្រមទាំង​ឈ្មោះ ផា​ន់ ណា​រិ​ន លុះ​ពេល​នេះ​ស្រាប់តែ​មានឈ្មោះ​ប្រធាន​សហគមន៍​ទាំងនេះ​គឺជា​អ្នកទិញ​ដី​ចំណតរថយន្ត​នេះ​ទៅ​វិញ ​។

​ពួក​គាត់​នៅ​ចាំ​បាន​ថា ប្រធាន​សហគមន៍​ទាំងនេះ​បាន​នាំ​ប្រជាពលរដ្ឋ​ពី​ដីក្រហម​នៃ​រាជធានី​ភ្នំពេញ​ជាង​១០០០​គ្រួសារ​មក​រស់នៅ​ភូមិ​ដំណាក់​ត្រ​យឹ​ង​នេះ​បង្ហាញ​ថា​មាន​អ្វី​ខាងលើ​ទាំងអស់ ប៉ុន្តែ​ពេល​នេះ​បែរជា​ក្រុមហ៊ុន​7NG រួមដៃគ្នា​ជាមួយ​ប្រធាន​សហគមន៍​ក្បត់​ប្រជាពលរដ្ឋ​ទៅ​វិញ​តើ​ច្បាប់​គួរ​ធ្វើ​បែប​ណា​ទៅ​វិញ​។​

ក្រៅពី​នេះ ​ប្រជាពលរដ្ឋ​ខាងលើ​ក៏​បាន​បន្ត​ចោទប្រកាន់​ទៅ​ក្រុម​នេះ​ថា​បាន​យក​ផ្ទះ​ចំនួន​១១៧​ល្វែង​ដែល​ជា​របស់​ប្រជាពលរដ្ឋ​១៧​គ្រួសារ​ទៅ​លក់​ឲ្យ​អ្នក​ផ្សេង ​ដោយ​ចោទ​ថា​ប្រជាពលរដ្ឋ​ជា​ម្ចាស់ផ្ទះ​ទាំង​ជា​ចំនួន​ឈ្មោះ​ខ្យល់​មិន​មានឈ្មោះ​ក្នុង​បញ្ជី ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​ទាំងនោះ​មិន​បាន​ទ​ទួ​ល្ទះ​រហូត​ដល់​សព្វថ្ងៃ​ទៀត​ផង​៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ