ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​បណ្ឌិត ប៉ែន ស៊ី​ម៉​ន អញ្ជើញ​សួរ​សុខ​ទុក្ខ និង​ចែក​អំណោយ​ជូន​ពលរដ្ឋ​១០៣០​គ្រួសារ​​រង​គ្រោះ​ទឹកជំនន់

3 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០២០​នេះ លោក​បណ្ឌិត ប៉ែន ស៊ី​ម៉​ន អ្នកតំណាង​រាស្ត្រ​មណ្ឌល​កំពត និង​ជា​ប្រធាន​គណៈកម្មការ​ទី​១០…

ខេត្តកំពត ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០២០​នេះ លោក​បណ្ឌិត ប៉ែន ស៊ី​ម៉​ន អ្នកតំណាង​រាស្ត្រ​មណ្ឌល​កំពត និង​ជា​ប្រធាន​គណៈកម្មការ​ទី​១០ នៃ​រដ្ឋសភា និង​ប្រធានកិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា និង​លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ខេត្តកំពត អញ្ជើញ​អមដំណើរ​ដោយ លោក ជឹ​ង ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្តកំពត​, លោក ជាវ តា​យ អភិបាល​ខេត្តកំពត​,

លោក លោក​ជំទាវ អ្នកតំណាង​រាស្ត្រ​មណ្ឌល​កំពត​ជា​ច្រើន​រូប​ទៀត និង ឯកឧត្តម លោក​ជំទាវ ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ខេត្តកំពត អភិ​បាលរង​ខេត្ត សមាជិក​ក្រុមប្រឹក្សា​ខេត្ត ប្រធាន​មន្ទីរ​-​អង្គភាព​ជុំវិញ​ខេត្ត កងកំលាំង​ទាំង​៣ មន្ត្រី​រដ្ឋបាល ក្រុម​កា​ងារ​សាខា​កាកបាទក្រហម​ខេត្តកំពត សាលាខេត្ត​កំពត និង​ស្រុក​បន្ទាយមាស អញ្ជើញ​ចុះ​ជួប​សួរសុខទុក្ខ និង​ចែក​អំណោយ​សាខា​កាកបាទក្រហម​ខេត្តកំពត ជូន​ប្រជាពលរដ្ឋ​មក​ពី​៥ ភូមិ​-​ឃុំ​វត្ត​អង្គ​ខាងត្បូង នៅ​ស្រុក​បន្ទាយមាស ខេត្តកំពត ចំនួន ១,០៣០​គ្រួសារ ដែល​រង​គ្រោះ​ដោយសារ​ទឹកជំនន់ ។

មាន​ប្រសាសន៍​នា​កាស​នោះ លោក​បណ្ឌិត ប៉ែន ស៊ី​ម៉​ន បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ សាកសួរ​សុខទុក្ខ​ពី​សំណាក់ សម្ដេច​អគ្គមហាសេនា បតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​គតិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ដែល​សម្ដេច​ទាំង​ទ្វេរ តែងតែ​គិតគូរ​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ នៅ​គ្រប់​កាលៈទេសៈ​។

លោក​បណ្ឌិត​ក៏​បាន​សំដែង​នូវ​ការ​កោតសរសើរ ចំពោះ​ទឹកចិត្ត​ដ៏​សប្បុរសជន​នានា​ក្នុង​ខេត្តកំពត ក្នុង​ការ​ជួយ​ប្រជាពលរដ្ឋ ដែល​កំពុង​ទទួល​រង​គ្រោះ​ដោយ​ទឹកជំនន់​ក្នុង​ខេត្តកំពត​នា​ពេល​នេះ​។ ឆ្លៀត​នា​ឱកាស​នេះ​ដែរ លោក​បណ្ឌិត ក៏​បាន​ស្នើ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​រក្សា​សុវត្ថិភាព​ខ្លួនឯង និង​សមាជិកគ្រួសារ​នៅ​ក្នុង​បន្ទុក​កុំឱ្យ​មាន​គ្រោះថ្នាក់​ណាមួយ​កើតឡើង​ជាយថាហេតុ ជា​ពិសេស​បង្ក​ឡើង​ដោយ​ការ​ធ្វេស​ប្រហែល ចំពោះ​កុមារ​តូច​ៗ លេង​ទឹក​ឡើយ ដែល​អាច​បណ្ដាល​ឱ្យ​បាត់បង់​សមាជិក​ក្នុង​គ្រួសារ​ដោយ ការ​លង់ទឹក ឬ​សត្វ​អាសិរពិស​ខាំ​ជាដើម​។

ក្នុង​នោះ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​ប្រកាន់​ភ្ជាប់​នូវ​ការ​រស់នៅ ប្រកបដោយ​អនាម័យ ជា​ពិសេស​ការ​ហូប​ទឹក​ស្អាត ឬ​ផឹកទឹក​ដាំ​ពុះ ដើម្បី​គេច​ផុត​ពី​ជំងឺ​ដ​ង្កា​ត់​ផ្សេង​ៗ ។

អំណោយ​ដែល​ផ្តល់​ជូន​គ្រួសារ​រង​គ្រោះ​ចំនួន​១.០៣០​គ្រួសារ មាន​ដូច​ជា ៖ មី​១​កេស កញ្ចប់​, ទឹកស៊ីអ៊ីវ​១​យួរ​, ទឹកត្រី​១​យួរ​, អង្ករ​២៥​គីឡូក្រាម និង​ថវិកា​៤​ម៉ឺន​រៀល ក្នុង​នោះ​ក៏​បាន​ចែក​ថវិកា​ជូន​យុវជន​ស្ម័គ្រចិត្ត យុវជន​កាកបាទក្រហម គ្រូពេទ្យ កងកម្លាំងប្រដាប់អាវុធ​ចូលរួម​ក្នុង​ពិធី ៧២​នាក់ ដោយ​ក្នុង​ម្នាក់​ៗ២​ម៉ឺន​រៀល សរុប​ជា​ថវិកា ៤២​លាន​៦៤​ម៉ឺន​រៀល ។

ការ​ចូលរួម​ចែក​អំណោយ​ជូន​ប្រជាជន​រង​គ្រោះ​ដោយ​ទឹកជំនន់ នៅ​ឃុំ​វត្ត​អង្គ​ខាងត្បូង ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ទេស​រដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តកំពត បាន​ពាំនាំ​នូវ​អំណោយ​មួយ​ចំនួន ជូន​រដ្ឋបាល​ស្រុក​បន្ទាយមាស ៖

1) ម៉ាស 5​កេស ស្មើនឹង 13000 ម៉ាស
2) ថ្នាំពេទ្យ (​គី​ណា​ល់​) 11​កេស និង​21​ប្រអប់
3) អាល់កុល 4​កាន ស្មើនឹង 120 លី​ត្រ
4) នំ​ចម្រុះ ម៉ាក Bread Talk ស្មើនឹង​560 កញ្ចប់ (​ចែក​ជូន​ប្រជាជន​ទទួលទាន​នៅ​នឹង​កន្លែង​)​។