ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រពន្ធឮសំឡេងក្ឌុងក្ឌាំងៗ លុះពេល​រក​មើល​ប្តី​ ស្ទើរស្លុតចិត្ត​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ បុរស​ជនជាតិ​ចិន​ម្នាក់​បាន​ដួល​ប្រកាច់​រហូត​ដល់​​បាត់បង់ជីវិត​នៅ​ក្នុង​បន្ទប់ទឹក​ ក្នុង​បន្ទប់​ស្នាក់​របស់​ខ្លួន ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​រោងចក្រ​«​ឈឹ​ក​យី​ង​»​ស្ថិត​ក្នុងភូមិ​ពងទឹក​ ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្ត​កណ្តាល បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើលកើតឡើង​​កាលពី​១២​និង​២០​នាទី​យប់​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៩ ខែតុលា…

រាជធានី​ភ្នំពេញ​ ៖ បុរស​ជនជាតិ​ចិន​ម្នាក់​បាន​ដួល​ប្រកាច់​រហូត​ដល់​​បាត់បង់ជីវិត​នៅ​ក្នុង​បន្ទប់ទឹក​ ក្នុង​បន្ទប់​ស្នាក់​របស់​ខ្លួន ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​រោងចក្រ​«​ឈឹ​ក​យី​ង​»​ស្ថិត​ក្នុងភូមិ​ពងទឹក​ ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្ត​កណ្តាល បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើលកើតឡើង​​កាលពី​១២​និង​២០​នាទី​យប់​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ ២០២០​។

បុរស​រង​គ្រោះ​ខាងលើ​ឈ្មោះ HE XIANQING អាយុ​៤១​ឆ្នាំ ជនជាតិ​ចិនដីគោក មុខរបរ​បុគ្គលិក​រោងចក្រ​ឈឹ​ក​យី​ង ផ្នែក​ជាងភ្លើង និង​ស្នាក់​នៅ​ក្នុង​រោងចក្រ​ខាងលើ កាន់​លិខិត​ឆ្លង​ដែល​លេខ​E06872106 ចុះ​ថ្ងៃ​ទី​២៨ ​ខែ​កុ​ម្ភៈ ឆ្នាំ​២០២០​ ​មាន​ប្រពន្ធ​​ឈ្មោះ សាយ ស៊ីវ​អេ​ង អាយុ​៣០​ឆ្នាំ ជនជាតិ​ខ្មែរ ​មុខរបរ​ចុងភៅ​រោងចក្រ នៅ​ភូមិ​សាមគ្គី​៣ សង្កាត់​ត្រពាំង​ក្រសាំង​ខណ្ឌ​ពោធិ៍​សែន​ជ​យ័ រាជធានី​ភ្នំពេញ​ និង​ស្នាក់​នៅ​ជាមួយ​គ្នា​។

​តាម​ប្រភពពី​ស្ត្រី​ជា​ប្រពន្ធ​បាន​ប្រាប់​នគរបាល​​ឱ្យ​ដឹង​ថា ប្ដី​របស់​គាត់​មាន​ជម្ងឺ​សួត​ធ្ងន់ធ្ងរ តាំងពី​អំឡុង​ឆ្នាំ​២០១៨ រហូត​មក​ដល់​សព្វ​ថ្ងៃនេះ​ព្យាបាល​មិនជា​ឡើយ ហើយ​នៅ​វេលា​យប់​ថ្ងៃ​ទី​១៨ ខែតុលា គាត់​និង​ប្ដី​បាន​ដេក​ជាមួយ​គ្នា​នៅ​ក្នុង​បន្ទប់​ ​បន្ទាប់មក​គាត់​ក៏​បាន​ដេក​ល​ង់​លក់ លុះដល់​វេលា​ម៉ោង​កើតហេតុ​ខាងលើ ស្រាប់តែ​ឮ​ស្នូរ​សំឡេង​ក្ដុងក្ដាំង​ខ្លាំង​ៗ បណ្ដាល​ឲ្យ​គាត់​ភ្ញាក់​ពី​ដំណេក ហើយ​​បាត់​មិនឃើញ​ប្ដី​ឡើយ ។

​តាម​ប្រភពដដែលបានបន្ត​ថា ភ្លាម​ៗ​នោះ​គាត់​ក៏​បាន​ចេញ​រក​មើល​នៅ​ក្នុង​បន្ទប់​១​ទៀត​នៅ​ជាប់​គ្នា​នោះ ក៏​ស្រាប់តែ​ឃើញ​ប្ដី​ដួល​នៅ​ក្នុង​បន្ទប់ទឹក នឹង​ប្រកាច់​ហូរ​ឈាម​តាម​ច្រមុះ​ ។ ​បន្ទាប់​ពីឃើញ​បែប​នេះ​ គាត់​ក៏​រត់​ទៅ​ហៅ​បុរស​ជា​សន្តិសុខ​ម្នាក់​ឈ្មោះ សួ​ស វែង ភេទ​ប្រុស ​អាយុ​៦៤​ឆ្នាំ​ ឲ្យ​មក​ជួយ​មើល ហើយ​ក៏​បាន​ជួយ​ធ្វើ​ចលនា​បេះដូង​ជា​ការ​ជួយ​សង្គ្រោះ​បឋម និង​បាន​ហៅ​រថយន្ត​មន្ទីរពេទ្យ​​ដើម្បីមកដឹកយកទៅសង្គ្រោះដែរ ប៉ុន្តែ​ប្ដី​​របស់គាត់​មិន​បាន​ធូរស្រាល​ឡើយ ព្រមទាំង​ដក​ចង្ការ​មាន់​ប្រហែល​៣០​នាទី​ក្រោយមក​ក៏​លែង​កម្រើក​តែ​ម្ដង​។

តាម​ប្រភពដដែលបាន​បន្តទៀត​ថា ​ក្រោយមក​រថយន្ត​​សង្គ្រោះ​ក៏​​បានដឹក​​ទៅ​ដល់​​មន្ទីរពេទ្យ​ ហើយ​លោកគ្រូ​ពេទ្យ​បាន​ពិនិត្យ​មើល រួច​​បាន​ប្រាប់​​ថា​ ប្ដី​​របស់​គាត់​បាន​​បាត់បង់ជីវិត​​បាត់​ទៅ​ហើយ​។

ក្រោយ​ពេល​កើតហេតុ​នគរបាល​ស្រុក​អង្គស្នួល​បាន​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ​ហើយ​បាន​រាយ​ការ​ជូន​បច្ចេកទេសវិទ្យាសាស្ត្រ ចុះ​ទៅ​ពិនិត្យ​កោសល្យវិច័យ​ហើយ​ជា​លទ្ធផល​បុរស​ជនជាតិ​ចិន​នេះ​បាត់បង់ជីវិត​​ដោយ​ជម្ងឺ​គាំងបេះដូង បន្ទាប់​មក​បាន​នាំ​យក​សព​ទៅ​តម្កល់​ទុក​នៅ​ឈាបនដ្ឋាន​វត្ត​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែ​ប​សុខ រាជធានី​ភ្នំពេញ រង់ចាំ​ប្រគល់​ជូន​ក្រុម​គ្រួសារ​យកទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ