ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ទស្សនវិទូ​ក្នុង​លោក​បានឱ្យ​តម្លៃ​អំពើ​ល្អ​ក្រៃ​លែង

3 ឆ្នាំ មុន

អ្នកប្រាជ្ញ​ក្នុង​លោក​បាន​ពោល​ថា ការ​ធ្វើអំពើ​ល្អ​គឺជា​ពុទ្ធ​បំណង​ធំធេង​ណាស់​ចង់​ឲ្យ​យើង​គ្រប់​គ្នា​ចាប់ផ្តើម​ធ្វើអំពើ​ល្អ​ទាំងពួង​ដើម្បី​ជា​ប្រយោជន៍​ដល់​ការ​រស់នៅ​ក្នុង​មាគ៌ា​សុខ​សន្តិ​ភាព​ទាំងអស់​គ្នា ។ ការ​ធ្វើអំពើ​ល្អ​មាន​ដូច​ជា ការ​មិន​បៀតបៀន​ឈ្នានីស​អ្នក​ដទៃ​, ការ​ចេះ​ជួយ​សង្គ្រោះ​អ្នក​ដទៃ​, ចេះ​ចែករំលែក​សេចក្តីសុខ និង​ទ្រព្យសម្បត្តិ​ដែល​ខ្លួន​មាន​ដល់​អ្នក​ដទៃ​តាម​សមគួរ​, ចូលរួម​ជួយ​ដោះស្រាយ​បញ្ហា​សាច់ញាតិ ក្រុម​គ្រួសារ…

អ្នកប្រាជ្ញ​ក្នុង​លោក​បាន​ពោល​ថា ការ​ធ្វើអំពើ​ល្អ​គឺជា​ពុទ្ធ​បំណង​ធំធេង​ណាស់​ចង់​ឲ្យ​យើង​គ្រប់​គ្នា​ចាប់ផ្តើម​ធ្វើអំពើ​ល្អ​ទាំងពួង​ដើម្បី​ជា​ប្រយោជន៍​ដល់​ការ​រស់នៅ​ក្នុង​មាគ៌ា​សុខ​សន្តិ​ភាព​ទាំងអស់​គ្នា ។

ការ​ធ្វើអំពើ​ល្អ​មាន​ដូច​ជា ការ​មិន​បៀតបៀន​ឈ្នានីស​អ្នក​ដទៃ​, ការ​ចេះ​ជួយ​សង្គ្រោះ​អ្នក​ដទៃ​, ចេះ​ចែករំលែក​សេចក្តីសុខ និង​ទ្រព្យសម្បត្តិ​ដែល​ខ្លួន​មាន​ដល់​អ្នក​ដទៃ​តាម​សមគួរ​, ចូលរួម​ជួយ​ដោះស្រាយ​បញ្ហា​សាច់ញាតិ ក្រុម​គ្រួសារ បងប្អូន​ក្នុង​សហគមន៍ និង​ជួយ​គិត​គូរ​ដល់​បញ្ហា​សង្គម​ជាតិ​ទាំងមូល​ផង​ដែរ ។ ព្រោះថា​សុខទុក្ខ​របស់​ប្រទេស​ជាតិ​គឺជា​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ដែល​ជា​ជនរួមជាតិ​សាសនា​របស់​យើង​ទាំងអស់​គ្នា ។

ការ​លះបង់​ផលប្រយោជន៍ និង​សេចក្តីសុខ​ផ្ទាល់ខ្លួន ដើម្បី​មនុស្ស​ក្នុង​លោក ជា​ពិសេស​ជន​រួម​ឈាម​នៃ​យើង គឺជា​អំពើ​ដ៏​ប្រពៃ​ដែល​ព្រះ​ជិនស្រី​នៃ​យើង​ទ្រង់​កោតសរសើរ ហើយ​សូ​ម្បី​អ្នក​ទស្សនវិទូ​ក្នុង​លោក​ក៏​ឲ្យ​តម្លៃ​ប្រពៃ​ណាស់ ហើយ​លោក​អ្នកប្រាជ្ញ​ទាំងនោះ​តែង​ចាត់​ទុក​បុគ្គល​ប្រភេទ​នេះ​ថា​ជា​អ្នកមាន​ឧត្តមគតិ​ខ្ពង់ខ្ពស់ រស់នៅ​មាន​ប្រយោជន៍​ក្រៃ​លែង​ដល់​ជាតិ សាសនា​មហា​សុខសាន្ត ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ