ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ជ័រកៅស៊ូ​ស្ងួត និង​ប្រេងដូង​ឆៅ​ហក់​ឡើង​វិញ​បន្ទាប់​ពី​ធ្លាក់​ចុះ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តម្លៃ​ជ័រកៅស៊ូ​ស្ងួត និង​តម្លៃ​ប្រេងដូង​ឆៅ​បន្ទាប់​ពី​ធ្លាក់​ចុះ​អស់​រយៈពេល ជា​ច្រើន​ឆ្នាំ​កន្លង​ទៅ​នេះ តម្លៃ​នៃ​មុខទំនិញ​ទាំង​ពីរ​ប្រភេទ​នេះ​បាន​ហក់​ឡើង​វិញ​ជា​បន្តបន្ទាប់ នៅ​ពេល​ជំងឺ​កូ​វី​ដ​-១៩ ផ្ទុះ​រីក​រាលដាល​ជាស​កល ។ យោង​លោក​ឧកញ៉ា…

រាជធានី​ភ្នំពេញ ៖ តម្លៃ​ជ័រកៅស៊ូ​ស្ងួត និង​តម្លៃ​ប្រេងដូង​ឆៅ​បន្ទាប់​ពី​ធ្លាក់​ចុះ​អស់​រយៈពេល ជា​ច្រើន​ឆ្នាំ​កន្លង​ទៅ​នេះ តម្លៃ​នៃ​មុខទំនិញ​ទាំង​ពីរ​ប្រភេទ​នេះ​បាន​ហក់​ឡើង​វិញ​ជា​បន្តបន្ទាប់ នៅ​ពេល​ជំងឺ​កូ​វី​ដ​-១៩ ផ្ទុះ​រីក​រាលដាល​ជាស​កល ។

យោង​លោក​ឧកញ៉ា ម៉ុង ឬ​ទ្ធី បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​លោក​ថា ដំណឹង​ល្អ​បំផុត​ដែល​ប្រជា​កសិករ​ខ្នាត​តូច មធ្យម និង​ខ្នាត​ធំ​ជា​អ្នក​ប្រកប​មុខរបរ​រកស៊ី​លើ វិស័យ​កសិកម្ម កសិឧស្សាហកម្ម​កៅស៊ូ និង​ដូងប្រេង​បាន​មក​ដល់​ហើយ នៅ​ពេល​នេះ​តម្លៃ ជ័រកៅស៊ូ​ស្ងួត​បាន​ហក់​ឡើងជា​បន្តបន្ទាប់​វិញ​ហើយ ។ បើ​តាម​តម្លៃ​ដែល​លក់​បាន​នៅ​ថ្ងៃនេះ គឺ​កៅស៊ូ​សន្លឹក RSS3 ថ្លៃ ២.២០០​ដុល្លារ​អា​មេ​រិ​ក​, CSRL ថ្លៃ ១.៥៣០​ដុល្លារ​អា​មេ​រិ​ក​, CSR5 ថ្លៃ ១.៥០០​ដុល្លារ​អា​មេ​រិ​ក​, CSR10 ថ្លៃ ១.៤០០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​តោន ។ រីឯ​តម្លៃ​ប្រេង ដូង​ឆៅ (CPO) វិញ​ក៏​ហក់​ឡើ​វិញ​ជា​បន្តបន្ទាប់​ផង​ដែ គឺ ៦៩០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​តោន​វិញ ហើយ ។

ពាក់ព័ន្ធ​នឹង​ការ​ហក់​ឡើង​វិញ​នូវ​តម្លៃ​ជ័រកៅស៊ូ​ស្ងួត និង​តម្លៃ​ប្រេងដូង​ឆៅ​ខាងលើ​នេះ លោក​ឧកញ៉ា ម៉ុង ឬ​ទ្ធី បានឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី ២០​ខែតុលា​នេះ​ថា តម្លៃ​ជ័រកៅស៊ូ​ស្ងួត​បាន ធ្លាក់​ថ្លៃ​មក​នៅ​ត្រឹម ១.០០០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​តោន អស់​រយៈពេល​ជិត ១០​ឆ្នាំ ហើយ​វា បាន​ឡើងថ្លៃ​វិញ​បន្តិច​ម្តង​ៗ​រហូត​ដល់​ថ្លៃ ២.២០០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​តោន​សម្រាប់​កៅស៊ូ សន្លឹក RSS3 ។

លោក​ឧកញ៉ា ម៉ុង ឬ​ទ្ធី មាន​ប្រសាសន៍​បន្ត​ថា «​ខ្ញុំ​សរសេរ​នេះ គឺ​មិន​ចង់ឱ្យ​អ្នកខ្លះ​កាប់ ដើម​កៅស៊ូ​ចោល​ទេ ។ ជូន​កាល​គ្នា​អត់​បាន​តាមដាន​ព័ត៌មាន​ដឹង​ពី​តម្លៃ​ជ័រកៅស៊ូ កាប់​ដើម កៅស៊ូ​ចោល ទៅ​ដាំ​ដើម​អ្វី​ផ្សេង​អ៊ីចឹង​វា​ខុស ។ តម្លៃ​ជ័រកៅស៊ូ​ស្ងួត​ឡើង​វិញ​ស្រឺ​ត​ៗ​នេះ បន្ទាប់ ពី​កើត​ជំងឺ​កូ​វី​ដ​-១៩ មក វា​ឡើង​ដល់ ២២០០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​តោន ។ តម្លៃ​ជ័រកៅស៊ូ​នេះ បាន​ធ្លាក់​ចុះ​មាន​រយៈពេល​ប្រមាណ​ជិត ១០​ឆ្នាំ​ហើយ​» ។ លោក​ឧកញ៉ា លើក​ឡើង​ថា ស​ម្រា ប់​តម្លៃ​ប្រេងដូង​ឆៅ ឡើងថ្លៃ​វិញ​ដោយសារ​បញ្ហា មាន​ទឹកជំនន់ ខ្វះ​កម្លាំង​ពលកម្ម​ក្នុង​ការ​ប្រ មូល​ផល​ផង ជា​ហេតុ​ធ្វើ​ឱ្យ​តម្លៃ​វា​ឡើងថ្លៃ​វិញ ។ កាលពីមុន​តម្លៃ​ធ្លាក់​ចុះ​មក​ត្រឹម ៤៧០ ឬ ៤៨០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​តោន ។

លោក​ឧកញ៉ា​សង្កត់ធ្ងន់​ថា « កាលពី​ឆ្នាំ ២០០០ តម្លៃ​ប្រេងដូង​ឆៅ​មួយ​តោន​ថ្លៃ ១.១០០ ដុល្លារ​អា​មេ​រិ​ក តែ​ក្រោយមក​វា​ធ្លាក់​ថ្លៃ​មក​នៅ​ត្រឹម ៤៧០ ឬ ៤៨០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​តោន ។​តែ​ចាប់ពី​កើត​ជំងឺ​កូ​វី​ដ​-១៩ មក​តម្លៃ​ឡើង​រហូត​ដល់ ៦៩០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​តោន ។ តម្លៃ​ជ័រកៅស៊ូ​ស្ងួត និង​តម្លៃ​ប្រេងដូង​ឆៅ​បាន​ឡើងថ្លៃ​មក​វិញ​នេះ វា​មិន​ងាយ​ចុះថ្លៃ​វិញ​ទេ ដោយសារ​តម្រូវការ និង​ការ​ប្រើប្រាស់​វា​មាន​ច្រើន​» ។

ទាក់ទង​និង​ការ​ដាំ​ដុះ​កៅស៊ូ​នៅ​ពេល​បច្ចុប្បន្ន​បើ​តាម​លោក​ឧកញ៉ា​ឱ្យ​ដឹង​ថា ការ​ដាំ កៅស៊ូ​នៅ​ពេល​នេះ វា​ពិបាក ។ បើ​និយាយ​ពី​អ្នក​ថែទាំ​ដើម​កៅស៊ូ​ចាស់ បោះបង់​ចោល​មិន ដាក់​ជី ។ កៅស៊ូ​នៅ​ពេល​សព្វថ្ងៃ​មាន​ជាង ៤០​ម៉ឺន​ហិ​កតា ហើយ​ប្រមូល​ផល​បាន​ប្រហែល ៥០% ទេ អ៊ីចឹង​បើ​ប្រមូល​ផល​ឱ្យ​អស់​តែ​ដើម​កៅស៊ូ​នេះ​ក៏​បាន​លុយ​ច្រើន​ដែរ មិនជា​បញ្ហា​ទេ តែ​អ្វី​ដែល​ជា​បញ្ហា គឺ​ខ្វះ​កម្លាំង​ពលកម្ម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ