ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ផ្តល់លិខិតថ្លែងអំណរគុណដល់ឯកឧត្តមអ្នកឧកញ៉ា ចេន ហ្ស៊ី ចំពោះការផ្ដល់ជំនួយដល់ប្រជាជនរងគ្រោះដោយជំនន់ទឹកភ្លៀង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិនៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់ជូនលិខិតថ្លែងអំណរគុណដល់អ្នកឧកញ៉ា ចេន ហ្ស៊ី ចំពោះការផ្ដល់ជាជំនួយដល់ប្រជាជនរងគ្រោះដោយជំនន់ទឹកភ្លៀងជាបន្តបន្ទាប់…

រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិនៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់ជូនលិខិតថ្លែងអំណរគុណដល់អ្នកឧកញ៉ា ចេន ហ្ស៊ី ចំពោះការផ្ដល់ជាជំនួយដល់ប្រជាជនរងគ្រោះដោយជំនន់ទឹកភ្លៀងជាបន្តបន្ទាប់ ។ ជាមួយនឹងពាក្យថា «ទឹកជំនន់ គឺគ្មានមេត្តា តែមនុស្សមានក្ដីស្រលាញ់» អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប បានបំពេញទំនួលខុសត្រូវសង្គមរបស់ខ្លួនយ៉ាងសកម្ម ដោយបានផ្ដល់ជំនួយជាអង្ករចំនួន ១០០តោន មី ចំនួន ៣០០កេសធំ និងទឹកបរិសុទ្ធចំនួន ១០០០កេស គិតជាទឹកប្រាក់សរុប ៧៥០០០ ដុល្លារអាមេរិក ជូនដល់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដើម្បីជួយដល់ប្រជាជនដែលកំពុងរងគ្រោះដោយបាតុភូតធម្មជាតិទឹកជំនន់ ។

This image has an empty alt attribute; its file name is a6ef0c0911f6a83df80d75fb7715412e.jpg

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានចុះហត្ថលេខាលើលិខិតថ្លែងអំណរគុណដោយផ្ទាល់ជូនអ្នកឧកញ៉ា ចេន ហ្ស៊ី ដើម្បីថ្លែងអំណរគុណចំពោះទឹកចិត្តសប្បុរសធម៌របស់អ្នកឧកញ៉ា ។ គួរកត់សម្គាល់ថា ថ្មីៗកន្លងទៅនេះ អ្នកឧកញ៉ា ចេន ហ្ស៊ី ក៏បានបរិច្ចាគនូវទឹកប្រាក់ ៥០ម៉ឺនដុល្លារអាមេរិក ទៅដល់សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ដើម្បីចាត់ចែកជួយដល់អ្នករងគ្រោះដោយសារទឹកជំនន់ ។

This image has an empty alt attribute; its file name is 4e5290460f6595d4bd7d3f46ab7af090-723x1024.jpg

យោងតាមព័ត៌មានដែលចេញផ្សាយដោយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយកម្ពុជានៅថ្ងៃទី ១៥ ខែតុលាមកនេះ ខេត្តក្រុងចំនួន ១៩ នៅទូទាំងប្រទេសត្រូវបានរងគ្រោះដោយទឹកជំនន់ដែលបណ្តាលឱ្យមានមនុស្សស្លាប់ ១៣នាក់ ក្នុងនោះមានកុមារ ៥នាក់ ។ ប្រជាជនចំនួន ១២.៣៧៦នាក់ត្រូវបានជម្លៀសចេញ ហើយ ១៩៣.២៦៨នាក់បានរងផលប៉ះពាល់ ។

This image has an empty alt attribute; its file name is 508591e7d23dea4f484e3aa0e6c1e8f4-1024x682.jpg

គួរបញ្ជាក់ថា ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប មានអាជីវកម្មគ្របដណ្តប់លើវិស័យអចលនទ្រព្យ ធនាគារ ហិរញ្ញវត្ថុ អាកាសចរណ៍ ទេសចរណ៍ ឡូជីស្ទីក បច្ចេកវិទ្យា ភោជនីយដ្ឋាន ការកម្សាន្ត និងវិស័យផ្សេងៗជាច្រើនទៀត ព្រមទាំងជាសហគ្រាសចម្រុះខ្នាតធំលំដាប់កំពូលនៅកម្ពុជាផងដែរ ។ បន្ថែមពីនេះ អង្គការមូលនិធិសប្បុរសធម៌ ព្រីនស៍ រៀល អុីស្ទេត ដែលបង្កើតឡើងដោយក្រុមហ៊ុន ព្រីនស៍ រៀល អុិស្ទេត (ខេមបូឌា) គ្រុប បានរៀបចំសកម្មភាពសប្បុរសធម៌នៅកម្ពុជាសរុបជាង ២៤០លើក ដែលបានបរិច្ចាគថវិកា និងសម្ភារជាង ៧,៧២លានដុល្លារអាមេរិក និងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនជាង ៣២ ម៉ឺននាក់ ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ