ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់ចាប់បាន​ចោរ​លួចទូកយកទៅប្រគល់ឱ្យនាយប៉ុស្តិ៍ចាក់​អង្រែ តែ​ត្រូវ​លោក​បដិ​សេធ​​

8 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ជន​សង្ស័យ​ម្នាក់​ធ្វើ​សកម្ម​ភាព​លួច​ទូក ​ហើយ​ត្រូវ​​ម្ចាស់​​ចាប់​បាន​​​​យក​ទៅ​ប្រគល់​ឱ្យ​​លោក​នាយ​ប៉ុស្តិ៍​ចាក់​អង្រែ​​លើ តែបែរ​ជា​លោក​នាយ​ប៉ុស្តិ៍​​មិន​ព្រម​ទទួល​ ក៏​​យក​ទៅ​​ដោះស្រាយ​នៅផ្ទះ​លោក​មេ​ភូមិ​​ទៅ​វិញ ​​កាល​វេលា​ម៉ោង​១១​ និង​៣០​នាទី​យប់​​ថ្ងៃ​

រាជធានីភ្នំពេញ ៖ ជន​សង្ស័យ​ម្នាក់​ធ្វើ​សកម្ម​ភាព​លួច​ទូក ​ហើយ​ត្រូវ​​ម្ចាស់​​ចាប់​បាន​​​​យក​ទៅ​ប្រគល់​ឱ្យ​​លោក​នាយ​ប៉ុស្តិ៍​ចាក់​អង្រែ​​លើ តែបែរ​ជា​លោក​នាយ​ប៉ុស្តិ៍​​មិន​ព្រម​ទទួល​ ក៏​​យក​ទៅ​​ដោះស្រាយ​នៅផ្ទះ​លោក​មេ​ភូមិ​​ទៅ​វិញ ​​កាល​វេលា​ម៉ោង​១១​ និង​៣០​នាទី​យប់​​ថ្ងៃ​ទី​៤ ​ឧសភា ស្ថិត​នៅ​តាម​ផ្លូវ​លេខ​៦​០​ម៉ែត្រ ក្នុង​ភូមិ​ព្រែក​​តា​គង់​​១ សង្កាត់​​ចាក់​​អង្រែ​​លើ ខណ្ឌមា​នជ័​យ ។

ប្រភព​បានឱ្យដឹងថា ម្ចាស់​​ទូក​​ត្រូវបានស្គាល់​ឈ្មោះ​ទុ​យ មុំ ភេទ​​ស្រី អាយុ​៣០​​ឆ្នាំ ជា​អ្នក​​ដាំ​ត្រកួន មាន​ទីលំនៅ​កន្លែង​កើត​ហេតុ​ខាង​លើ​​បានឱ្យ​​ដឹង​ថា គាត់​បាន​ទិញ​ទូក​​ឈើ​មួយ​គ្រឿង​​មាន​ប្រវែង​៥​ម៉ែត្រ ​ក្នុង​តម្លៃ​១​លាន​រៀល​​កន្លះ ​និង​បំពាក់​​ម៉ាស៊ីន​​មួយ​គ្រឿង​ក្នុង​​តម្លៃ​១៥០​ដុល្លារ​​ទៀត សម្រាប់​បើក​បេះ​ត្រកួន​នៅ​ក្នុង​​បឹង​ជើង​ឯក ។ ហើយ​នៅ​ថ្ងៃ​ទី​១០ ​មេសា កន្លង​មក​នេះ ស្រាប់តែ​ត្រូវ​ចោរ​លួច​ទូក​​​របស់គាត់បាត់ ​ហើយ​ក៏​បាន​​ទៅ​ប្តឹង​លោក ឡុ​ង ហឿ​ន ជា​ប្រធាន​ភូមិ​ព្រែក​តា​គង់​១ ក៏​ត្រូវ​លោក​ប្រធាន​ភូមិ​​ប្រាប់​ថា ​ចាំ​ចាប់​បាន​​ចោរ​ហើយ​​យក​មក​ប្រគល់​ឱ្យ​​លោក ទើប​ម្ចាស់​ទូក​​ត្រឡប់​ទៅ​ផ្ទះ​​វិញ ។

​បន្ទាប់ពី​ធ្វើការ​ស្រាវជ្រាវ​​រហូត​ចាប់​បាន​ជនសង្ស័យ​ ដែល​ជា​ចោរ​លួច​ទូក​​មាន​ឈ្មោះ​ចាន់ ធា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជា​អ្នក​​ដាំ​ត្រកួន និង​​លក់​ដូង មាន​ទីលំនៅ​ភូមិ​កើតហេតុ​ខាង​លើ ត្រូវម្ចាស់​ទូក​ចាប់​​បាន​ចោរ​​​យក​ទៅ​ប្រគល់​​ឱ្យ​លោកនាយ​ប៉ុស្តិ៍​​ចាក់​អង្រែ​លើ​ដែល​​កំពុង​តែ​ល្បាត​​នៅ​តាម​ផ្លូវ​លេខ​​៦០​ម៉ែត្រ ស្រាប់តែ​ត្រូវ​លោក​​​នាយ​ប៉ុស្តិ៍​​បាន​ប្រាប់​ថា ​លោក​មិន​ហ៊ាន​​ទទួល​​ទេ ព្រោះ​ពេល​ដែល​​បាត់​ ជន​រង​គ្រោះ​​មិន​បាន​​ទៅ​ដាក់​ពាក្យបណ្តឹង ធ្វើ​ឱ្យ​​ម្ចាស់​ទូក​កើត​​មាន​​ច​ម្ង​​ល់​​ថា បើសិនជា​ម្ចាស់​​មិន​បាន​ទៅ​ដាក់​ពាក្យ​បណ្តឹង ​ទោះជា​ចាប់​បាន​ជន​ប្រព្រឹត្ត​​ក៏​អត់​ន័យ​ដែរ​?

ស្រប​ពេល​នោះម្ចាស់​ទូក​បាន​អះអាង​ថា​ គាត់​បាន​ទៅ​រាយការណ៍​ប្រាប់​​លោក​មេ​ភូមិ​ហើយ​ តែ​លោក​មេ​ភូមិ​ប្រាប់​ថា​ ចាំ​ចាប់​បាន​ចោរ​​​សិន ចាំ​នាំ​យក​ទៅ​ផ្ទះ​​របស់​គាត់ ទើប​លោកនាយ​ប៉ុស្តិ៍​បាន​​នាំ​ជនសង្ស័យ​ និង​ជន​រង​គ្រោះ​ទៅ​ដោះស្រាយ​​នៅផ្ទះ​លោក​មេ​​ភូមិ​ដើម្បី​ធ្វើការ​ដោះស្រាយ ចំណែក​ម្តាយ​របស់​ជនសង្ស័យ​បាន​ធានា​ អះអាង​សង​ម្ចាស់​​ទូក​ទាំង​ស្រុង ៕