ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ចប់​ពាក្យ​ចចាម​​​​​​​​​​អារ៉ាម​! Adama Traoré ត្រៀម​ត​កុងត្រា​ជាមួយ Wolves

3 ឆ្នាំ មុន

អង់គ្លេស ៖ កីឡាករ Adama Traoré ត្រូវ​បាន​រាយការណ៍​ថា​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច ដើម្បី បន្ត​កុងត្រា​ថ្មី​ជាមួយ Wolves ដែល​នឹង​ធ្វើ​ឱ្យ​រូបគេ​ទទួល​បាន​ថ្លៃ​នឿយហត់​ចំនួន…

អង់គ្លេស ៖ កីឡាករ Adama Traoré ត្រូវ​បាន​រាយការណ៍​ថា​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច ដើម្បី បន្ត​កុងត្រា​ថ្មី​ជាមួយ Wolves ដែល​នឹង​ធ្វើ​ឱ្យ​រូបគេ​ទទួល​បាន​ថ្លៃ​នឿយហត់​ចំនួន ១០​ម៉ឺន​ផោន​ក្នុង​មួ​យស​ប្តា​ហ៍​។

ទម្រង់​លេង​ដ៏​គួរ​ឱ្យ​ចាប់អារម្មណ៍​របស់​ខ្សែបម្រើ​ស្លាប Adama Traoré បាន​ធ្វើ​ឱ្យ​ក្លិប​កំពូល​ៗ​នៅ​អឺរ៉ុប​ជា​ច្រើន​ចង់បាន​រូបគេ ជា​ពិសេស​គឺ​ក្រុម Barcelona និង​ក្រុម Liverpool​។ ហើយ​ទម្រង់​លេង​ដ៏​លេចធ្លោ​រដូវ​កាល​នេះ បាន​ធ្វើ​ឱ្យ​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​សម្រេច​កោះហៅ​កីឡាករ​វ័យ ២៤​ឆ្នាំ​រូប​នេះ ចូលរួម​ជាមួយ​ក្រុម​ឈុត​ធំ​ជា​លើក​ដំបូង​កាលពី​ពេល​ថ្មី​ៗ និង​បាន​បង្ហាញខ្លួន​ក្នុង​ជំនួប​មិត្តភាព​ទល់​នឹង​ព័រ​ទុ​យ​ហ្គា​ល់​ផង​ដែរ កាលពីដើម​ខែតុលា​កន្លង​ទៅ​។

សូម​រំលឹក​ថា Adama Traoré នៅ​សល់​កុងត្រា ២​ឆ្នាំ​ទៀត​ប៉ុណ្ណោះ បន្ទាប់​ពី​បាន​ផ្លាស់​ពី​ក្លិប Middlesbrough មក​ចូលរួម​ជាមួយ Wolves កាលពី​ខែសីហា ឆ្នាំ​២០១៨ ក្នុង​តម្លៃ​កំណត់​ត្រា​របស់​ក្លិប ២០​លាន​ផោន​ជាមួយ​កុងត្រា​រយៈពេល ៤​ឆ្នាំ​៕ (​ដកស្រង់​ចេញពី The Sun)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ