ការលិចលង់នៅតំបន់ទំនាបភាគច្រើននៃក្រុងសិរីសោភ័ណ គឺបណ្តាលមកពីបរិមាណទឹកភ្លៀងធ្លាក់ច្រើនលើសលប់ !


ខេត្តបន្ទាយមានជ័យ ៖ នៅរសៀលថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២០នេះ ឯកឧត្តម លឹម គាន ហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយថ្នាក់ដឹកនាំក្រសួង ក្រុមមន្រ្តីបច្ចេកទេស និងលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមតាមបណ្តាខេត្តប៉ែកពាយ័ព្យ បានបន្តចុះពិនិត្យស្ថានភាពទឹក នៅច្រកអូរល្ហុង នៃអាងទឹកអូខៃដន នៅសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ស្ថានភាពទឹកនៅច្រកទឹកខាងលើនេះមានកម្រិតធម្មតាជាប្រក្រតីនៅឡើយ បើទោះជាបានទទួលបរិមាណទឹកមួយផ្នែកហូរពីប្រទេសថៃ និងបរិមាណទឹកភ្លៀងធ្លាក់ច្រើនក៏ ដោយ ។ ដោយឡែកការលិចលង់ នៅតំបន់ទំនាបភាគច្រើន នៃក្រុងសិរីសោភ័ណ គឺបណ្តាលមកពីបរិមាណទឹកភ្លៀងធ្លាក់ច្រើនលើសលប់ បើគិតពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០២០ មានបរិមាណទឹកភ្លៀងធ្លាក់ជាង ៦០០ មីលីម៉ែត្រ ហើយការជន់លិចនឹងឆាប់ហូរស្រកចុះជាបន្តបន្ទាប់ទៅវិញពេលអាកាសធាតុអំណោយផលនាពេលដ៏ខ្លីខាងមុខ ។

សូមបញ្ជាក់ជូនជ្រាបថា ក្នុងដំណើរចុះពិនិត្យនៅតំបន់នេះ ឯកឧត្តមរដ្ឋមន្រ្តីក៏បានពិភាក្សា និងណែនាំបន្ថែមដល់ក្រុមអ្នកបច្ចេកទេសតំណាងក្រុមហ៊ុនសាងសង់កូរ៉េ បន្ទាប់ពីបានចាត់មន្រ្តីបច្ចេកទេសក្រសួង សហការជាមួយទីប្រឹក្សាបច្ចេកទេស កូរ៉េ ចុះស្រាវជ្រាវ និងសិក្សារៀបចំជាសំណើគម្រោងអស់រយៈពេលជិត ១០ឆ្នាំ ទំរាំទទួលបានការគាំទ្រហិរញ្ញប្បទាន-ឥណទានពីភាគីសាធារណ:កូរ៉េ ហើយនឹងចាប់ផ្តើមអនុវត្តគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយគ្រោះទឹកជំនន់ ក្នុងខេត្តបន្ទាយមានជ័យ (Irrigation Développement and Flood Mitigation Project) នៅទីតាំងខាងលើ នារដូវប្រាំងឆ្នាំ២០២១ ខាងមុខនេះ ។

គម្រោងនេះបន្ទាប់ពីសាងសង់រួចមានសារៈសំខាន់យ៉ាងខ្លាំង ក្នុងការកាត់បន្ថយគ្រោះទឹកជំនន់ឆ្លងដែនកម្ពុជា-ថៃ ក្នុងតំបន់ជាប់ព្រំដែនស្រុកម៉ាឡៃ ក្រុងប៉ោយប៉ែត ស្រុកអូរជ្រៅ និងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ពិសេសអាចមានលទ្ធភាពផ្គត់ផ្គង់ទឹកគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ លក្ខណៈគ្រួសារ និងមានសក្តានុពលស្រោចស្រពលើផ្ទៃដីដាំដុះស្រូវបានប្រមាណ ៣៤.៦០០ ហិកតា ថែមទៀតផង ៕ អត្ថបទសហការ

Facebook Google Twitter Email

Live

Sponsored News

០៤:៣៥ | ក្នុងស្រុក

អស្ចារ្យ​មែន ! «​ស្នៀតសក់» ​ខ្សែភាពយន្ត​ខ្នាត​តូច​​សម្តែង​ដោយ​តារាចម្រៀង​ ជី​ ដេ​វីត និង ទេព បូ​ព្រឹក្ស ចាក់​ផ្សាយ​​លើក​ដំបូង​នៅ​ថ្ងៃនេះទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង

១០:២៧ | ក្នុងស្រុក

លោក សុធា អរុណ ចាញ់​ការ​ប្ដឹងផ្ដល់​ថ្នាក់​សាលាឧទ្ធរណ៍​បន្ទាប់​ពី​ផ្តល់​ឯកសារ​ក្លែងក្លាយ ​ដើម្បី​ទទួល​បានការ​គ្រប់គ្រង​លើ​មណ្ឌលកុមារ​កំព្រា​ជា​ថ្មី​ម្ដងទៀត !

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ