ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​នាង​ដើរចុះទឹកទន្លេ ទោះគេ​ខំ​ឃាត់​តែមិនស្តាប់​ ​​ផ្អើលម្តុំព្រះអង្គដងកើ​

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ នារី​វ័យក្មេង​ជា​ជនជាតិ​ចិន​ម្នាក់ ត្រូវបាន​គេ​​ប្រទះ​ឃើញ​នាង​ដើរមក​ឈរ​ជក់បារី​នៅ​ម្តុំ​មាត់ទន្លេ​បាន​បន្តិច ​ក៏​ស្រាប់តែ​ដើរ​សំដៅចុះ​​​ទៅ​ក្នុង​ទឹកទន្លេ ត្រូវបានប្រជា​ពលរដ្ឋនាំគ្នាស្រែកឃាត់ដែរ តែនាងមិនស្តាប់​​ហើយ​ក៏​បាន​​លិច​បាត់​ស្រមោលតែម្តង​ ភ្លាមៗ​នោះ​ក៏​មាន​នារី​វ័យក្មេង​​ម្នាក់​ទៀត​ដែល​ជា​មិត្តភក្តិ​​​បាន​រ​ត់ម​កតាមឃាត់នារីរងគ្រោះ​​ដែរ ​តែ​​មិន​ទាន់ឡើយ​ ​។…

​រាជធានីភ្នំពេញ ៖ នារី​វ័យក្មេង​ជា​ជនជាតិ​ចិន​ម្នាក់ ត្រូវបាន​គេ​​ប្រទះ​ឃើញ​នាង​ដើរមក​ឈរ​ជក់បារី​នៅ​ម្តុំ​មាត់ទន្លេ​បាន​បន្តិច ​ក៏​ស្រាប់តែ​ដើរ​សំដៅចុះ​​​ទៅ​ក្នុង​ទឹកទន្លេ ត្រូវបានប្រជា​ពលរដ្ឋនាំគ្នាស្រែកឃាត់ដែរ តែនាងមិនស្តាប់​​ហើយ​ក៏​បាន​​លិច​បាត់​ស្រមោលតែម្តង​ ភ្លាមៗ​នោះ​ក៏​មាន​នារី​វ័យក្មេង​​ម្នាក់​ទៀត​ដែល​ជា​មិត្តភក្តិ​​​បាន​រ​ត់ម​កតាមឃាត់នារីរងគ្រោះ​​ដែរ ​តែ​​មិន​ទាន់ឡើយ​ ​។ ពាក់ព័ន្ធនឹងករណីនេះ ​មិន​មាន​​នរ​​ណា​ម្នាក់​បានដឹង​ថា ​នារី​​រងគ្រោះ​រូបនោះ​​មាន​វិបត្តិ​អ្វី​​នោះទេ ទើប​បានជា​មក​​បញ្ចប់ជីវិត ដោយលោតចូលទឹកទន្លេ​បែប​នេះ ។​

​ហេតុការណ៍​​​ខាងលើ​នេះ​​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង៧​និង ៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​តុលា ឆ្នាំ ២០២០ នៅ​ចំណុច​មាត់ទន្លេ​ក្បែរ​ម្តុំ​ព្រះ​អង្គ​ដង​កើ តាម​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ ស្ថិត​ក្នុង​សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន​ពី​ន​គរ​បាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា នារី​រង​គ្រោះ​ឈ្មោះ HUA WEIZHU អាយុ​២០​ឆ្នាំ ជា​ជនជាតិ​ចិន ​ជា​​អ្នក​ទេស​ចរណ៍ ស្នាក់​នៅ​អគារ​ខុន​ដូរ​មួយ​កន្លែង ​មាន​ទីតាំង​ស្ថិ​ត​នៅ​ផ្លូវ​លេខ​២៧៨ ក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌ​បឹង​កេង​កង​ រាជធានីភ្នំពេញ ។

តាម​ប្រភពដដែលបានបន្ត​ថា ​មុន​ពេល​កើតហេតុ កាលពី​វេលា​ប្រមាណ​ជា​ម៉ោង៤​និង ៣០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៩ ខែ​តុលា ឆ្នាំ​២០២០ ​នេះ គេ​ឃើញ​នារី​រង​គ្រោះ​មិនដឹង​ជា​មក​ពី​ទីណា​ទេ​ បាន​ដើរមក​ឈរ​ជក់បារី​នៅ​មាត់ទន្លេ​ក្បែរ​ព្រះ​អង្គ​ដង​កើ លុះ​បាន​បន្តិច​ ក៏​ស្រាប់តែ​នាង​ដើរ​ចុះ​ទៅ​ក្នុង​ទឹកទន្លេ​ ហើយ​អ្នក​នៅ​ក្បែរ​ខាងឃើញ​បែបនេះ ក៏​នាំ​គ្នា​ស្រែក​ឃាត់​ដែរ តែ​នាង​មិន​ស្តាប់ និង​មិន​ឡើង​មក​លើ​វិញ​ឡើយ ហើយ​ក៏​លិច​ចូល​ទៅ​ក្នុង​ទឹក​បាត់​ស្រមោលតែម្តង​​។

តាម​ប្រភព​ព័ត៌មាន​ដដែល​បាន​ប្រាប់​បន្ត​ថា ​បន្ទាប់ពី​ឃើញ​​នារីរងគ្រោះ​​ម្នាក់​​ខាងលើ​ដើរ​ចុះ​ទៅ​ក្នុង​ទឹកទន្លេ​​និង​លិច​បាត់​​បែបនេះ បាន​ធ្វើ​អោយ​មានការ​ភ្ញាក់ផ្អើល កើតឡើង​ទៅ​ដល់​អ្នក​នៅ​ក្បែរ​ខាង​ជា​ច្រើន​នាក់​នាំ​គ្នា​មក​ចោមរោម​មើល និង​កម្លាំង​​សមត្ថ​កិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ដល់​កន្លែងកើតហេតុ​ ។

​តាម​ប្រភពព័ត៌មាន​ដដែល​បាន​ប្រាប់បន្តទៀត​ថា ​ពេលនោះ​​ក៏​មាន​នារី​វ័យក្មេង​ម្នាក់ទៀត​ជា​ជនជាតិ​ចិន​និង​ជា​មិត្តភក្តិ​​របស់​នារីរងគ្រោះ​បាន​រត់​ទាំង​ត្រហេបត្រហប​មក​តាម​ផង​ដែរ​ ​ប៉ុន្តែ​តាម​មិន​ទាន់ឡើយ ​ដោយ​នារី​រង​គ្រោះ​បាន​លិចចូល​ទៅ​ក្នុង​ទឹកទន្លេ​បាត់​ស្រមោលទៅហើយ​ ​បន្ទាប់មក​​នារីជាមិត្តភក្តិ និង​សមត្ថកិច្ច​ក៏​បាន​ជួល​ទូក​នេសាទ​របស់​ប្រជា​នេសាទ​នៅ​ក្បែរ​នោះ​ជួយ​រាវរក​អស់​រយៈ​​ពេល​ជា​ច្រើន​ម៉ោង ទើប​រក​សព​​នារីរងគ្រោះ​ឃើញ​ និង​ស្រង់​មក​ដាក់​លើ​មាត់ច្រាំង​ទន្លេ ​។ ​ពាក់ព័ន្ធ​​នឹង​ករណីនេះ​ មិន​មាន​នរ​​ណា​ម្នាក់​បានដឹង​ថា ​នារីរងគ្រោះ​មាន​វិបត្តិ​អ្វី​ឡើយ ​ទើប​នាងដើរ​​ចុះ​ទៅក្នុង​ទឹក​ទន្លេ​ បណ្តាល​អោយ​​បាត់បង់​ជីវិត​បែបនេះ​​ ។​

​ក្រោយពេលកើតហេតុ ​បន្ទាប់ពី​រាវរកឃើញ​សព​​​នារី​វ័យក្មេង​ជា​ជនជាតិ​ចិន​ម្នាក់​ខាងលើ​​រួច​​ហើយ ក៏​បាន​ដឹក​សព​យក​ទៅ​តម្កល់​ទុក​នៅ​សាល​​តម្កល់​សព​វត្ត​ស្ទឹង​មាន​ជ័យ ដើម្បី​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ និង​បញ្ជាក់​ថា នារី​រង​គ្រោះ​​បាន​​បាត់បង់​ជីវិត ដោយសារ​តែ​លង់ទឹក និង​រង់ចាំ​ក្រុម​គ្រួសារ​មក​ទទួលយកសព​​ទៅ​កាន់​ប្រទេស​កំណើត​វិញ​ផង​ដែរ​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ