ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្នាក់​ៗឆោឡោ! ក្រោយចុះទៅកា.ប់​ព្រៃរបោះ​ បែរជា​ប្រទះឃើញបែបនេះ​

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា ​សព​មនុស្ស​​ម្នាក់​​មិនដឹងជា​ប្រុសឬស្រី ហើយ​ក៏មិនដឹងថា បាត់បង់ជីវិត​ដោយសារ​មូលហេតុអ្វីនោះទេ ត្រូវ​បាន​​ប្រជា​ពលរដ្ឋ​ប្រទះ​ឃើញ​​នៅ​ជាប់​ចិញ្ចើម​ផ្លូវជាតិ​លេខ​៤ ក្នុង​ខណៈ​ពេល​ដែល​​ប្រជា​ពលរដ្ឋ​ចុះទៅ​កាប់​ព្រៃ​បោះ​ ដើម្បី​សម្អាត​តាម​ចិញ្ចើម​ផ្លូវ ។​…

ខេត្តព្រះសីហនុ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា ​សព​មនុស្ស​​ម្នាក់​​មិនដឹងជា​ប្រុសឬស្រី ហើយ​ក៏មិនដឹងថា បាត់បង់ជីវិត​ដោយសារ​មូលហេតុអ្វីនោះទេ ត្រូវ​បាន​​ប្រជា​ពលរដ្ឋ​ប្រទះ​ឃើញ​​នៅ​ជាប់​ចិញ្ចើម​ផ្លូវជាតិ​លេខ​៤ ក្នុង​ខណៈ​ពេល​ដែល​​ប្រជា​ពលរដ្ឋ​ចុះទៅ​កាប់​ព្រៃ​បោះ​ ដើម្បី​សម្អាត​តាម​ចិញ្ចើម​ផ្លូវ ។​

ហេតុការណ៍​​ខាងលើ​នេះ​បានបង្ក​ឱ្យ​​មានការ​ភ្ញាក់ផ្អើល​កើតឡើង​នៅ​វេលា​ម៉ោង​ជា​ង​៩​ព្រឹក​ថ្ងៃ​ទី​១៩ ​តុលា ឆ្នាំ​​២០២០ នៅ​ចំណុច​គីឡូម៉ែត្រ​លេខ​១៦៦-១៦៧ ស្ថិត​ក្នុងភូមិ​តា​នៃ ឃុំ​តា​នៃ​ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

​ភ្លាម​ៗ​នោះគេ​នៅ​ពុំ​ទាន់​ស្គាល់​អត្ត​ស​ញ្ណា​ណ​របស់ជនរងគ្រោះ​​នៅឡើយទេ ហើយ​ក៏មិនដឹង​​ថា​ជា​បុរស ឬ​ស្ត្រី ឬ​ក្មេង​ចាស់​នៅឡើយដែរ​ និងមិន​ទាន់ដឹង​ជា​ប់ពាក់ព័ន្ធនឹងករណីអ្វីនៅឡើយដែរ ព្រោះ​ស្ថានភាព​ប្រទះ​ឃើញ​​សព​​ជនរងគ្រោះ​​នៅ​បាំង​ព្រៃ រង់​ចាំ​សមត្ថ​កិច្ច​ជំនាញ ចុះ​មក​ពិនិត្យ​សិន ។

គិតមកត្រឹម​​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​​​១៩ តុលា នេះ សព​​មនុស្ស​ម្នាក់​ដែល​គេ​ប្រទះ​ឃើញ នៅ​ក្បែរ​ផ្លូវជាតិ​លេខ​៤​ ​កាលពី​ព្រឹក​មិ​ញ​នោះ ​សមត្ថ​កិច្ច​ពុំ​ទាន់​កំណត់​អត្ត​ស​ញ្ញាណ​ជន​រង​គ្រោះនៅឡើយទេ ​និងមិនទាន់​ដឹង​ជា​ករណី​អ្វី​នៅ​ឡើយដែរ​ ។

បើ​តាម​សមត្ថកិច្ច​​បានអះអាងថា សព​ជនរងគ្រោះ​ខាងលើ គឺជា​ស្ត្រី​ម្នាក់​ ដោយសព​​មាន​សភាព​ហើម​មុខមាត់​មើល​​លែងស្គាល់ទៅហើយ​ ​និង​​អាច​​បាត់បង់ជីវិត​រយៈពេល​​មួយ​ឬ​ពីរ​ថ្ងៃ​កន្លង​មក​ហើយ ។

ទោះបីជា​​យ៉ាងណា​ ករណី​​ខាងលើ​នេះ​ សមត្ថកិច្ច​កំពុង​បើក​ការស្រាវជ្រាវ និង​​ស៊ើបអង្កេត ដើម្បី​រក​អត្តសញ្ញាណ​ជន​រង​គ្រោះ និង​មូលហេតុ​ដែល​នាំ​ឱ្យស្ត្រីរងគ្រោះបាត់បង់ជីវិត ៕ ព័ត៌​មាន​លម្អិតនឹងមានផ្សាយ​ជូននៅលើទំព័រកាសែតកោះសន្តិភាព ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ