ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រៀបធៀប​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ​ទៅ​នឹង​វត្ថុ​ផ្សេង​ៗ

4 ឆ្នាំ មុន

ព្រះពុទ្ធ​ប្រៀប​ដូច​ជា​ព្រះ​ចន្ទ​ពេញបូណ៌មី ឯ​ព្រះធម៌​ប្រៀប​ដូច​ជា​រស្មី​នៃ​ព្រះ​ចន្ទ ព្រះសង្ឃ​ប្រៀប​ដូច​ជា​លោក​ដែល​ស្រស់បស់​ដោយ​រស្មី​នៃ​ព្រះ​ចន្ទ​ពេញបូណ៌មី​នោះ ។ ព្រះពុទ្ធ​ប្រៀប​ដូច​ជា​ដួងព្រះអាទិត្យ ព្រះធម៌​ប្រៀប​ដូច​ជា​រស្មី​នៃ​ព្រះអាទិត្យ ព្រះសង្ឃ​ប្រៀប​ដូច​ជា​លោក​ដែល​ដួងព្រះអាទិត្យ​កម្ចាត់​ភាព​ងងឹត​ហើយ ។ ព្រះពុទ្ធ​ប្រៀប​ដូច​ជា​អ្នក​ដក​ព្រួញ គឺ​ដក​ទិដ្ឋិ​បាន​អស់ហើយ…

ព្រះពុទ្ធ​ប្រៀប​ដូច​ជា​ព្រះ​ចន្ទ​ពេញបូណ៌មី ឯ​ព្រះធម៌​ប្រៀប​ដូច​ជា​រស្មី​នៃ​ព្រះ​ចន្ទ ព្រះសង្ឃ​ប្រៀប​ដូច​ជា​លោក​ដែល​ស្រស់បស់​ដោយ​រស្មី​នៃ​ព្រះ​ចន្ទ​ពេញបូណ៌មី​នោះ ។

ព្រះពុទ្ធ​ប្រៀប​ដូច​ជា​ដួងព្រះអាទិត្យ ព្រះធម៌​ប្រៀប​ដូច​ជា​រស្មី​នៃ​ព្រះអាទិត្យ ព្រះសង្ឃ​ប្រៀប​ដូច​ជា​លោក​ដែល​ដួងព្រះអាទិត្យ​កម្ចាត់​ភាព​ងងឹត​ហើយ ។

ព្រះពុទ្ធ​ប្រៀប​ដូច​ជា​អ្នក​ដក​ព្រួញ គឺ​ដក​ទិដ្ឋិ​បាន​អស់ហើយ ព្រះធម៌​ប្រៀប​ដូច​ជា​ឧបាយ​នៃ​ការ​ដក​សរ​ចេញ​បាន ព្រះសង្ឃ​ប្រៀប​ដូច​ជា​អ្នក​ដក​សរ​គឺ​ទិដ្ឋិ​បាន​ហើយ ។

ព្រះពុទ្ធ​ប្រៀប​ដូច​ជា​មហាមេឃ​ដែល​ឲ្យ​នូវ​ភ្លៀង ឯ​ព្រះធម៌​ប្រៀប​ដូច​ជា​ទឹកភ្លៀង ចំណែក​ព្រះសង្ឃ​អ្នក​រម្ងាប់​នូវ​លម្អង​កិលេស​ដោយ​ឧបាយ​គឺ​បញ្ញា ។

ព្រះពុទ្ធ​ប្រៀប​ដូច​ជា​សារថី​ដ៏​ប្រសើរ ព្រះធម៌​ប្រៀប​ដូច​ជា​ឧបាយ​សម្រាប់​បង្វឹក​សេះ​អាជា​នេយ្យ ឯ​ព្រះសង្ឃ​ប្រៀប​ដូច​ជា​ហ្វូង​សេះ​អាជានេយ្យ​ដែល​ហ្វឹកហាត់​ល្អ​ហើយ ។ នៅមានត…សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ