គួរគោរពភ្លើងស្តុប-បទបថ្យាវត្តសម័យ-ស្មូតបែបសំស្ក្រឹត
១-សូមអស់លោកអ្នកសូមភ្ញាក់អារម្មណ៍ សូវកុំបង្ខំអោយក្រំចិន្តា
ប្រញាប់ហួសមាឌជួនឃ្លាតឱរ៉ា ព្រលឹងចេញផ្ងារសល់សំបកខ្លួន។

២-ច្បាប់ចរាចរស្មោះសរកាន់ខ្ជួន កុំលេងបិទពួនមាសស្ងួនជីវិត
មិនអាចលក់ដូរជាថ្នូរបានពិត ជៀសតោងប្រយិតស្តាប់ចាស់ដាស់តឿន។
៣-ពណ៌លឿងភ្លើងស្តុបកុំឈប់ថែមល្បឿន កុំខ្វល់រឹតលឿនរុជឿនផ្លូវខុស
ចាស់បា្រប់ទៅស្តាំមិនស្កាំកំហុស ពាលហូតកន្លុះថ្ងៃមួយខ្លោចផ្សា។
៤-ក្រហមពឺតទៅពាលពៅសង្ហា មិនខ្លាចនរណាប្ញស្យាអធម៌
មិនដឹងជាអ្វីសក្ខីគ្រប់ពណ៌ ប្រៀបបានជាវល្លិចៃខ្នែងសង្គម។
៥-បើគោរពច្បាប់ជៀសឆាប់ទួញយំ ទោះជាផ្លូវលំរម្យទមសុខសាន្ត
បន្ថយគ្រោះថ្នាក់អួលអាក់ប៉ុន្មាន រួមគ្នាយើងបានសុវត្ថិភាពអើយ។
បណ្តៅ៖ថ្ងៃដើមសបា្តហ៍ បំភ្លឺលោកា ក្រអូបព្រឹក្សា។
ដោយ វ៉ា ប៊ុណ្ណនី- អ្នកនិពន្ធឆ្លងដែន
កាល់ហ្គារីខេត្តអាល់បើតា -កាណាដា bunnyvar09@yahoo.ca
ចែករំលែកព័តមាននេះ