អេស្ប៉ាញ ៖ អំឡុងពេលនៃការផ្ទុះឡើងនៃវីរុស Covid-19 នៅទូទាំងពិភពលោក ដែលបានបណ្តាលឱ្យផ្អាកការប្រកួតបាល់ទាត់ទាំងអស់នៅរដូវកាល ២០១៩/២០ ក្នុងនោះសមាជិកទាំងអស់របស់ក្រុមអធិរាជស Real Madrid…
អេស្ប៉ាញ ៖ អំឡុងពេលនៃការផ្ទុះឡើងនៃវីរុស Covid-19 នៅទូទាំងពិភពលោក ដែលបានបណ្តាលឱ្យផ្អាកការប្រកួតបាល់ទាត់ទាំងអស់នៅរដូវកាល ២០១៩/២០ ក្នុងនោះសមាជិកទាំងអស់របស់ក្រុមអធិរាជស Real Madrid បានយល់ព្រមកាត់បន្ថយប្រាក់ឈ្នួលពួកគេចំនួន ១០ភាគរយ ដើម្បីចូលរួមជួយដោះស្រាយបញ្ហាសេដ្ឋកិច្ចរបស់ក្លិប ប៉ុន្តែក្នុងនោះលើកលែងតែ Gareth Bale ដែលមិនបានចូលរួមយុទ្ធនាការនេះ ។
អគ្គនាយកគ្រប់គ្រងរបស់ក្លិប Real Madrid លោក Jose Angel Sanchez បានពន្យល់ពីភាពចាំបាច់បំផុត នៃការលះបង់ប្រាក់សប្តាហ៍របស់កីឡាករទាំងអស់ក្នុងក្រុមឈុតធំ ហើយប្រធានក្រុម Sergio Ramos គឺជាអ្នកសម្រុះសម្រួលក្នុងការចរចាជាមួយមិត្តក្រុម។ ប៉ុន្តែនៅក្នុងនោះ មានតែខ្សែបម្រើស្លាបសញ្ជាតិវែល Gareth Bale តែម្នាក់គត់ ដែលបានបដិសេធមិនព្រមទទួលយកការកាត់បន្ថយប្រាក់សប្តាហ៍ខ្លួន។
បន្ថែមពីលើការកាត់បន្ថយប្រាក់សប្តាហ៍ ១០ភាគរយនោះ កីឡាកររបស់ Real Madrid បានយល់ព្រមបោះបង់ប្រាក់រង្វាន់របស់ពួកគេ សម្រាប់ការឈ្នះពានរង្វាន់ LaLiga។
ហើយពួកគេក៏បានផ្តល់ភ្លើងខៀវដល់ក្លិប ក្នុងការឈានដល់ការកាត់បន្ថយប្រាក់សប្តាហ៍ ២០ភាគរយថែមទៀត ក្នុងករណីដែលការប្រកួតមិនអាចត្រឡប់មកដូចសភាពដើមវិញ។ សូមបញ្ជាក់ថាបច្ចុប្បន្ន Bale កំពុងហ្វឹកហាត់ដើម្បីត្រៀមបង្ហាញខ្លួនជាមួយក្រុម Tottenham Hotspur បន្ទាប់ពីត្រូវបាន Real Madrid ឱ្យទៅកាន់ក្លិបមានមូលដ្ឋានក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេសមួយនេះ ខ្ចីជើងក្នុងកិច្ចសន្យារយៈពេលពេញ១រដូវកាល កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០៕ (ដកស្រង់ចេញពី Marca)
Gareth Bale ហ្វឹកហាត់ជាមួយក្រុម Tottenham Hotspur
ចែករំលែកព័តមាននេះ