ថ្ងៃនេះ! គ្មានអ្នកឆ្លងថ្មី និងគ្មានអ្នកជាសះស្បើយ ខណៈអ្នកកំពុងព្យាបាល៣នាក់
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី១៨ខែតុលា ឆ្នាំ២០២០ ថាមិនមានអ្នកឆ្លងជំងកូវីដ១៩និងគ្មានព្យាបាលជាសះស្បើយនោះទេ ។

ក្រសួងបានឲ្យដឹងថាចំនួនអ្នកព្យាបាលជាសះស្បើយពីជំងឺកូវីដ១៩នៅទូទាំងប្រទេសមានចំនួន២៨០នាក់ ស្មើនឹង៩៨,៩៤% ធៀបនឹងចំនួនអ្នកមានវីរុសកូវីដ១៩ទាំងអស់។

នៅក្នុងចំនួននេះមានស្រី៥៦នាក់ និងបុរស២២៤នាក់។ អ្នកមានវីរុសកូវីដ១៩២៨៣នាក់ (ស្ត្រី៥៧នាក់ និងបុរស២២៦នាក់) ក្រសួងក៏បានឲ្យដឹងថាអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យមិត្តភាពខ្មែរសូវៀត រាជធានីភ្នំពេញចំនួន៣នាក់(បុរជាជនជាតិឥណ្ឌូនេស៊ី បុរសជនជាតិខ្មែរ និងស្ត្រីជនជាតិបារាំង៕ (កែសម្រួលដោយ ៖ ធីតា)

ចែករំលែកព័តមាននេះ