ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ហែល​ទឹក​ទៅ​កា.ប់​ឫ​ស្សី​ត្រឡប់​មក​វិញ​ត្រូវ​ទឹក​កួច​យក​ទៅ​បាត់

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ បុរស​ម្នាក់​ត្រូវ​បាន​ទឹក​ហូរ​កួច​យក​ទៅ​បាត់​តាំងពី​ម៉ោង​12 និង 30 នាទី​រសៀល ថ្ងៃ​ទី​17 ខែតុលា ឆ្នាំ 2020…

ខេត្តកំពង់ឆ្នាំង ៖ បុរស​ម្នាក់​ត្រូវ​បាន​ទឹក​ហូរ​កួច​យក​ទៅ​បាត់​តាំងពី​ម៉ោង​12 និង 30 នាទី​រសៀល ថ្ងៃ​ទី​17 ខែតុលា ឆ្នាំ 2020 រហូត​ដល់​ម៉ោង 5 ល្ងាច​ថ្ងៃ​ដដែល​នៅ​មិន​ទាន់​ឃើញ​ឡើយ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ ភូមិ​ជី​ប្រង ឃុំ​ជៀប ស្រុក​ទឹកផុស ខណៈ​ដែល​បុរស​រង​គ្រោះ​បាន​ហែល​ឆ្លង​ទឹក​ត្រឡប់​មក មក​ពី​កាប់​ដើម​ឫ​ស្សី​វិញ ។

លោក ខែ​ម វិបុល អធិការ​នគរបាល​ស្រុក​ទឹកផុស បាន​ប្រាប់​ទូរស័ព្ទ នៅ​ល្ងាច​ថ្ងៃ​ទី 17 ខែតុលា នេះ​ថា បុរស​រង​គ្រោះ​មានឈ្មោះ ទេព បឿន អាយុ 41 ឆ្នាំ មាន​ទីលំនៅ​ភូមិ​ជី​ប្រង ឃុំ​ជៀប ស្រុក​ទឹកផុស ។

ប្រភព​ដដែល​បាន​បន្ត​ថា មុន​ពេល​កើតហេតុ​បុរស​រង​គ្រោះ​បាន​ឆ្លង​ទឹក​ទៅ​កាប់​ដើម​ឫ​ស្សី​លុះ​ពេល​កាប់​បាន​ហើយ​ហែល​ទឹក​អូស​ដើម​ឫស្សី​ត្រឡប់​មក​វិញ ប៉ុន្តែ​ចៃដន្យ​អាក្រក់​ទឹក​ខ្លាំង​បាន​ហូរ​កួច​យក​ទៅ​បាត់ តាំងពី​ម៉ោងជាង 12:00 រហូត​មក​ដល់​ម៉ោង 5 ល្ងាច​ថ្ងៃ​ដដែល​ទៅ​ហើយ​មិន​ទាន់​ឃើ​គ​ជន​រង​គ្រោះ​នៅឡើយ ។

លោក​អធិការ​នគរបាល​បាន​បញ្ជាក់​ថា ពេល​នេះ​សមត្ថកិច្ច​ក៏​ដូច​ជា ប្រជាពលរដ្ឋ​កំពុង​តែ​រុករក​ជន​រង​គ្រោះ នៅ​ចំណុច​កើតហេតុ​នៅឡើយ​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ