ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រីក្រសួងធនធានទឹក និងអភិបាលខេត្តកណ្តាល ចុះពិនិត្យទីតាំងចំណុចគន្លឹះក្នុងការរំដោះទឹកស្ទឹងព្រែកត្នោត

3 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ នៅរសៀលថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២០ នេះ ឯកឧត្តម លឹម…

ខេត្តកណ្តាល ៖ នៅរសៀលថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២០ នេះ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណ:អភិបាលខេត្តកណ្តាល អមដំណើរដោយថ្នាក់ដឹកនាំ ក្រុមមន្រ្តីបច្ចេកទេស និងលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល បានចុះពិនិត្យវាស់វែងជាក់ស្តែង ព្រមទាំងមានវិធានការចំពោះមុខ និងសម្រាប់អនាគតនៅចំនុចទីតាំងចំនួន ០៣ គឺនៅទីតាំង ព្រែកហូ ប្រឡាយព្រែករទាំង និងស្ទឹងជ្រៅ ក្នុងខេត្តកណ្តាល ដែលជាទីតាំងចំណុចគន្លឹះក្នុងការរំដោះទឹកស្ទឹងព្រែកត្នោតនៅពេលមានជំនន់ម្តងៗ ទៅបឹងជើងលោង និងទន្លេបាសាក់ ។

ផ្អែកលើការពិនិត្យជាក់ស្តែងនៅចំណុចទីតាំងទាំង ០៣ ខាងលើ បានឃើញថា ៖

– ត្រង់ស្ពានព្រែកហូរមានធារទឹក ២៤០ m3/s រីឯនៅផ្នែកខាងក្រោមចុងព្រែកវិញ ត្រង់ចំណុចស្ពានវត្តក្របៅ គឺបានថយនៅសល់ត្រឹមតែ ១៧ m3/s ប៉ុណ្ណោះ ។ – ត្រង់ចំណុចព្រែករទាំងមានធារទឹក ១៨៣ m3/s ។ – ត្រង់ចំណុចស្ទឹងជ្រៅមានធារទឹក ៦០ m3/s ដែលជាធម្មតាធារទឹកអាចមានដល់ចំនួន ១៥៤ m3/s នេះបង្ហាញថាស្ទឹងជ្រៅមានការរាំងស្ទះចរន្តដល់ទៅជាង ០២ ដង ។ ក្នុងករណីស្តារប្រព័ន្ធរំដោះទឹកទាំង ០៣ ខាងលើបានល្អ នោះយើងនឹងអាចរំដោះទឹកបានរហូតទៅដល់ ៧៩៦ m3/s ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ