ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​អនុញ្ញាត​ឱ្យ​នាំ​ចូល​សាច់​គោបា​រាំង

8 ឆ្នាំ មុន

ហូ​ជី​មិ​ញ ៖ បណ្តាញ​ព័ត៌មាន​ក្នុងស្រុក​ផ្សាយ​ថា ប្រទេស​វៀតណាម​បាន​អនុញ្ញាត​ឱ្យ​នាំ​ចូល​សាច់​គោ​អត់​ជាប់​ឆ្អឹង​របស់​បារាំង គឺ​សាច់​គោ​មាន​អាយុ​តិច​ជាង​៣០​ខែ ដើម្បី​ផ្តល់​នូវ​ការ​លើកទឹក

ហូ​ជី​មិ​ញ ៖ បណ្តាញ​ព័ត៌មាន​ក្នុងស្រុក​ផ្សាយ​ថា ប្រទេស​វៀតណាម​បាន​អនុញ្ញាត​ឱ្យ​នាំ​ចូល​សាច់​គោ​អត់​ជាប់​ឆ្អឹង​របស់​បារាំង គឺ​សាច់​គោ​មាន​អាយុ​តិច​ជាង​៣០​ខែ ដើម្បី​ផ្តល់​នូវ​ការ​លើកទឹកចិត្ត​ផលិតផល​ដែល​តម្រូវ​ឱ្យ​មានគុណ​ភាព​របស់​ប្រទេស​នេះ ។

នាយកដ្ឋាន​សុខភាព​សត្វ​ក្រោម​ចំណុះ​ក្រសួងកសិកម្ម និង​អភិវឌ្ឍន៍ជនបទ​បាន​បង្ហើប​ឱ្យ​ដឹង​ថា ខ្លួន​បាន​បញ្ជូន​ឯកសារ​នៃ​ការ​ប្រកាស​ពី​ការ​សម្រេច​បែប​នេះ​ទៅ​ស្ថានទូត​បារាំង​ប្រចាំ​ក្រុង​ហាណូយ កាលពី​ពេល​ថ្មី​ៗ​នេះ​ហើយ ។

ការ​ប្តូរ​សេចក្តី​សម្រេចចិត្ត​នេះ គឺជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​ដែល​សម្រេច​បាន​កម្រិត​ខ្ពស់​ប្រចាំឆ្នាំ​លើក​ទី​៣ នៃ​ការ​សន្ទនា​សេដ្ឋកិច្ច​រវាង​វៀតណាម​-​បារាំង​ក្នុង​ក្រុង​ហាណូយ កាលពី​ថ្ងៃ​ទី​១៥ មេ​សា កន្លង​មកនេះ និង​ជា​ផ្នែក​មួយ​នៃ​ការ​ពង្រីក​បន្ថែម​នូវ​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​កែប្រែ​ថ្មី​នូវ​រនាំង​ឧបសគ្គ​នៃ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ ។

នៅ​ក្នុង​កិច្ច​សន្ទនា​នោះ​ដែរ ភាគី​បារាំង​ក៏​បាន​ស្នើ​វៀតណាម​លើកលែង​ការ​ហាមប្រាម​នាំ​ចូល​ផ្លែ​ប៉ោម​របស់​បារាំង​ផង​ដែរ ៕