សុខ៨យ៉ាងនាំឱ្យជីវិតចម្រុងចម្រើន
ពាក្យថាសុខមានន័យថា សេចក្ដីសប្បាយ, ដំណើរងាយ, ដំណើរស្រួល, ដំណើរស្រណុក, សេចក្ដីសម្រាន្ត, មានសុខ, បានសុខ ។ តាមធម្មតាសព្វសត្វទាំងអស់រមែងចង់បានសុខដូចៗគ្នា…
ពាក្យថាសុខមានន័យថា សេចក្ដីសប្បាយ, ដំណើរងាយ, ដំណើរស្រួល, ដំណើរស្រណុក, សេចក្ដីសម្រាន្ត, មានសុខ, បានសុខ ។ តាមធម្មតាសព្វសត្វទាំងអស់រមែងចង់បានសុខដូចៗគ្នា…
ពាក្យថាសុខមានន័យថា សេចក្ដីសប្បាយ, ដំណើរងាយ, ដំណើរស្រួល, ដំណើរស្រណុក, សេចក្ដីសម្រាន្ត, មានសុខ, បានសុខ ។ តាមធម្មតាសព្វសត្វទាំងអស់រមែងចង់បានសុខដូចៗគ្នា គ្មានអ្នកណាចង់ជួបទុក្ខលំបាកឡើយ ប៉ុន្តែសុខមិនមែនចេះតែកើតមានដល់មនុស្សគ្រប់គ្នានោះទេ លុះណាតែបុគ្គលធ្វើតាមលំអានគន្លងទាំង៨ប្រការដោយបរិបូណ៌ទើបបានសុខ ជីវិតក៏ចម្រុងចម្រើន ។
១-សុខព្រោះមិនបៀតបៀនអ្នកដទៃ
២-សុខព្រោះបានធ្វើសេចក្តីល្អ
៣-សុខព្រោះមានការយោគយល់គ្នា
៤-សុខព្រោះមិនក្រោធខឹង
៥-សុខព្រោះការឱ្យអភ័យ
៦-សុខព្រោះការមិនយកទុក្ខមកដាក់ខ្លួន
៧-សុខព្រោះមានបញ្ញាយល់ដឹងការពិត
៨-សុខព្រោះឈ្នះលើចិត្តខ្លួនឯង ។
លំអានទាំង៨ប្រការនេះកាលបើបុគ្គលប្រព្រឹត្តប្រតិបត្តិបានល្អហើយ សុខក៏កើតឡើង ឯសេចក្តីចម្រើនក៏កើតឡើងដំណាលគ្នាជាបន្តបន្ទាប់ គឺសុខកើតឡើងអំពីសេចក្តីល្អនេះឯង ក៏ញុំាងជីវិតឱ្យចម្រើនឡើងដោយប្រការផ្សេងៗ ។ សាន សារិន
ចែករំលែកព័តមាននេះ