ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​អាជ្ញាធរ​អប្សរា​​​អះអាង​ថា​ គូ​ស្នេ​ហ៍សត្វ​ទោច​ «​សា​រ៉ា​និ​ច និង​បារាយ​ណ៍»​ បាន​បង្កើតកូន​មួយ​​ហើយ

8 ឆ្នាំ មុន

ខេត្តសៀមរាប​ ៖​ នៅ​ទីបំផុត​ឆ្លងកាត់​ការ​រស់នៅ​ដោយ​មាន​សេរីភាព​ក្នុង​ព្រៃ​ឧទ្យាន​អង្គរ គូ​ស្នេ​ហ៍​ទោច​ម្កុដ ដែល​ក្រុម​អ្នក​អភិរក្ស​សត្វព្រៃ​បាន​ដាក់​ឈ្មោះ​ «​សា​រ៉ា​និ​ច និង ​បារាយ​ណ៍» បាន​បង្កើតកូន​មួយ​ក្បាល​ហើយ ។

ខេត្តសៀមរាប​ ៖​ នៅ​ទីបំផុត​ឆ្លងកាត់​ការ​រស់នៅ​ដោយ​មាន​សេរីភាព​ក្នុង​ព្រៃ​ឧទ្យាន​អង្គរ គូ​ស្នេ​ហ៍​ទោច​ម្កុដ ដែល​ក្រុម​អ្នក​អភិរក្ស​សត្វព្រៃ​បាន​ដាក់​ឈ្មោះ​ «​សា​រ៉ា​និ​ច និង ​បារាយ​ណ៍» បាន​បង្កើតកូន​មួយ​ក្បាល​ហើយ ។

លោក​និ​ន ចាន់​សា​មៀន ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ​ ទេសភាព​ វប្ប​ធ​ម៌ និង​បរិស្ថាន​ នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ថ្លែងប្រាប់​កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ​ថា ​គូរ​ស្នេ​ហ៍​ទោច​ម្កុដ​មួយគូ​នេះ​ត្រូវ​បាន​ធ្វើ​ពិធី​ដោះ​លែង​ឲ្យ​រស់នៅ​តាម​របៀប​ធម្មជាតិ​ក្នុង​ព្រៃ​បរិវេណ​ប្រាសាទ​​នៃ​រមណីយ​ដ្ឋា​ន​អង្គរ​កាលពី​ចុងឆ្នាំ​២០១៣​កន្លង​ទៅ ដើម្បី​ឲ្យ​សំឡេង​យំ​របស់​វា​ត្រឡប់​មក​កាន់​ទី​នេះ​ម្តងទៀត​ ។ លោក​បន្ត​ថា​ ក្រៅពី​សម្រែក​យំ​យ៉ាង​កងរំពង​មួយ​ថ្ងៃ​ពីរ​ដង កាលពី​ពេល​ថ្មី​ៗ​នេះ​ «​សា​រ៉ា​និ​ច និង​បារាយ​ណ៍» បាន​បង្កើត​ភាព​ភ្ញាក់ផ្អើល​មួយ​បន្ថែម ដោយ​ពួក​គេ​បាន​ពរ​ជាប់​នឹង​ដៃ​នូវ​កូន​ទោច​មួយ​ក្បាល​ទៀត​ ។

ថ្វីបើ​យ៉ាងនេះ​ក្តី​ លោក​មិន​បាន​បញ្ចា​ក់​ឲ្យ​ដឹង​ថា​ កូន​ទោច​នោះ​ញី ឬ​ឈ្មោល នៅឡើយ​ទេ ខណៈ​មានការ​ចាត់​ទុក​ថា​ វា​ជា​គោ​គ​ជ័យ​ដ៏​ធំ​សម្បើម​មួយ​សម្រាប់​អាជ្ញាធរ​អប្សរា មុន​ពេល​នាំ​យក​សត្វព្រៃ​ប្រភេទ​ស្លូត​ៗ​ជា​ច្រើន​ប្រភេទ​ទៀត​មក​លែង​ឲ្យ​រស់នៅ​ក្នុង​តំបន់​ទេសចរ​ណ៍​មួយ​នេះ​ ។

សូម​រំលឹក​ថា​ សត្វ​ទោច​ទាំង​ពី​រក្បាល​ដែល​ទើបតែ​បង្កើតកូន​តូច​ រហូត​មក​ទល់​ពេល​នេះ​ពួក​វា​មាន​អាយុ​ប្រហែល​៩​ឆ្នាំ​ហើយ មាន​ដើម​កំណើត​នៅ​ឯ​ភ្នំ​តា​ម៉ៅ ក្នុង​នោះ​​ឈ្មោល​ឈ្មោះ​បារាយ​ណ៍ សម្បុរ​ខ្មៅ  រីឯញី​ឈ្មោះ​សា​រ៉ា​និ​ច សម្បុរ​ស ត្រូវ​បាន​យក​មក​ចិញ្ចឹម​ផ្សាំង​នៅ​ទី​ព្រៃ​នេះ​កាលពី​ថ្ងៃ​ទី​០៣ ខែ​មិថុនា ឆ្នាំ២០១៣ ក្រោម​កិច្ច​ថែទាំ​ដោយ​អ្នកជំនាញ​របស់​អង្គការ​សម្ព​ន្ធ័​មិត្ត​សត្វព្រៃ (Wildlife Alliance) ។

អគ្គ​នាយ​អាជ្ញាធរ​អប្សរា​លោក​ប៊ុ​ន ណា​រិ​ទ្ធិ ធ្លាប់​បាន​អះអាង​ថា​ តាម​រយៈ​លទ្ធផល​សិក្សា​ជំរឿន​សត្វ​ទោច​នៅ​ព្រៃ​ឧទ្យាន​អង្គរ​ យើង​បានដឹង​ថា​ កន្លង​មក​ព្រៃ​នេះ​មាន​ប្រភេទ​ទោច​ម្កុដ​រស់នៅ​ ​ប៉ុន្តែ​ក្នុង​ចន្លោះ​នៃ​សង្គ្រាមស៊ីវិល​មក​ទល់​ពេល​បច្ចុប្បន្ន​ ពួក​ទោច​បាន​ស្លាប់​ផុត​ពូជ​ពី​ព្រៃ​នេះ​ ដូច្នេះ​ហើយ​ទើប​យើង​បាន​សហការ​ជាមួយ​រដ្ឋបាល​ព្រៃឈើ និង​អង្គការ​សម្ព​ន្ធ័​មិត្ត​សត្វព្រៃ​ Wildlife Alliance) ធ្វើការ​សិក្សា​ស្រាវជ្រាវ​លំអិត​អំពី​លក្ខណៈ​ព្រៃ​ដែល​មាន​អំណោយផល​ដល់​ការ​រស់នៅ​របស់​សត្វ​ទោច ហើយ​ពេល​នេះ​យើង​បាន​នាំ​យក​សារ៉ា​និ​ច និង​បារាយ​ណ៍​ យក​មក​លែង​នៅ​ទី​នេះ ដើម្បី​ឲ្យ​ពួក​វា​បន្ត​ពូជ​ពង្សកូនចៅ​នៅ​លើ​ទឹកដី​អង្គរ​សា​ជា​ថ្មី​ ។ ​

ក្រុម​មន្ត្រី​ជំនាញ​សត្វព្រៃ​បាន​ថ្លែង​ថា​ សត្វ​ទោច​ម្កុដ​គឺជា​ប្រភេទ​សត្វព្រៃ​មាន​ដោយ​កម្រ​នៅ​ក្នុង​បញ្ជី​ប្រភេទ​សត្វព្រៃ​របស់​កម្ពុជា ក្នុង​បញ្ជី​ក្រហម​របស់​ ( Iucn)​ ជា​ប្រភេទ​ងាយ​រងគ្រោះថ្នាក់​លើ​ពិភពលោក ក្នុង​ឧ​ប​សម្ព័ន្ធ​១​នៃ​អនុសញ្ញា (Vulneraple-VU) CITES ។ ពួក​វា​កំពុង​រង​គ្រោះ​ដោយសារ​អំពើ​បរបាញ់ ទាក់​ចាប់ ការ​បាត់បង់​ជម្រក និង​ធ្វើ​អាជីវ​កម្ម​ ។​ ហើយ​បើ​តាម​លទ្ធផល​សិក្សា​ស្រាវជ្រាវ​ត្រូវ​បាន​ប៉ាន់​ស្មានថា​ នៅ​មាន​ប្រមាណ៤៥០ ទៅ៥០០ក្បាល​កំពុង​រស់នៅ​ក្នុង​ព្រៃ នឹង​១០០​ក្បាល​បន្ថែម​ទៀត​កំពុង​រស់នៅ​ថែរក្សា​នៅ​ក្នុងស្រុក​ទូ​ទាំង​ប្រទេស​ ៕