ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុខសញ្ញា​លួច​គោ​នៅ​ខេត្ត​កំពង់​ឆ្នាំង​​​ ​អស់​លក្ខ​​​ណ៍នៅ​​​បាត់​ដំបង

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ មន្ត្រី​ការិយាល័យ​ជំនាញកំពុង​សួរនាំ​ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​៤​នាក់ ដែល​ត្រូវ​បាន​ចាប់ខ្លួន កាលពី​វេលា​ម៉ោងជាង​៧​យប់​ថ្ងៃ​ទី​១២ តុលា ពេល​កំពុង​ធ្វើ​ដំណើរ​តាម​ដងផ្លូវ ត្រង់​ចំណុច​ភូមិ​ព្រៃ​ទទឹង ឃុំ​ជ្រៃ ស្រុក​ថ្មគោល…

ខេត្តបាត់ដំបង​ ៖ មន្ត្រី​ការិយាល័យ​ជំនាញកំពុង​សួរនាំ​ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​៤​នាក់ ដែល​ត្រូវ​បាន​ចាប់ខ្លួន កាលពី​វេលា​ម៉ោងជាង​៧​យប់​ថ្ងៃ​ទី​១២ តុលា ពេល​កំពុង​ធ្វើ​ដំណើរ​តាម​ដងផ្លូវ ត្រង់​ចំណុច​ភូមិ​ព្រៃ​ទទឹង ឃុំ​ជ្រៃ ស្រុក​ថ្មគោល ដែល​ពាក់ព័ន្ធ​នឹង​ករណី​លួច​គោ នៅ​ឃុំ​តា​គ្រាម ស្រុក​បាណ​ន់ កាលពី​ចុង​ស​ប្ដា​ហ៏​មុន តែ​ជន​នេះ​និង​បក្សពួក ក៏​ជា​មុខសញ្ញា​លួច​គោមក​ពី​ខេត្តកំពង់ឆ្នាំង​ដែរ​។

​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាលបាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ជឹ​ម ធឿ​ត អាយុ​៥២​ឆ្នាំ រស់នៅ​ភូមិ​ចុង​ឆ្ដោរ ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ ។ រីឯ​បក្សពួក​ចំនួន​០៣​នាក់​ទៀត កំពុង​រត់គេច​ខ្លួន ​។ ជាមួយនឹង​ការ​ឃាត់ខ្លួន​នេះ សមត្ថកិច្ច​បាន​ដកហូត​រថយន្ត​មួយ​គ្រឿង​ម៉ាក Hyundai ពាក់​ស្លាក​លេខ បាត់ដំបង 3A-1692 ដែល​ជា​មធ្យោបាយ​សម្រាប់​ដឹក​ជញ្ជូន​គោ ពេល​លួច​បាន​។

បើ​តាម​មន្ត្រី​ជំនាញបាន​ប្រាប់​ថា ជនសង្ស័យ​រូប​នេះ និងបក្សពួក​៣​នាក់​ទៀត ដែល​កំពុង​រត់គេច​ខ្លួន បាន​ធ្វើ​សកម្មភាព​លួច​យក​មេគោ​ចំនួន​០២​ក្បាល​របស់​ឈ្មោះ មឿង
ប៊ុ​ន​ថុ​ល ប្រុស​អាយុ​៥៦​ឆ្នាំ នៅ​ភូមិ​ដង្គត់​ធ្នង់ ឃុំ​តា​គ្រាម ស្រុក​បាណ​ន់ កាលពី​វេលា​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១១ តុលា ។ មន្ត្រី​បាន​និយាយ​ទៀត​ថា ក្រោយ​ពេល​លួច​បាន ក្រុម​ចោរ​ដែល​គេ​អះអាង​ថា មាន​គ្នា​០៤​នាក់ បាន​ដឹកគោ​ទាំង​២​ក្បាល​នោះ ទៅ​លាក់​ទុក​ដើម្បី​លក់ នៅ​ខេត្តបន្ទាយមានជ័យ​។ ប៉ុន្តែ​ក្រោយ​ពី​ទម្លាក់​គោ​ទុក ជនសង្ស័យ​បាន​បើករថយន្ត​ត្រឡប់​មក​វិញ រថយន្ត​បែក​កង់​នៅ​ក្នុងស្រុក​ថ្មគោល​។

ប៉ុន្តែ​ជន​នេះ​និង​រថយន្ត​ត្រូវ​សមត្ថកិច្ច​កត់សម្គាល់​ភិនភាគ និង បាន​កំណត់​ជា​មុខសញ្ញា​ធ្លាប់​លួច​នៅ​ខេត្តកំពង់ឆ្នាំង នា​ប៉ុន្មាន​ថ្ងៃមុន​នេះ ក៏​មានការ​សង្ស័យ ទើប​មន្ត្រី​ការិយា​ល័យ​​ជំនាញ ស្នើ​សុំ​យោបល់​លោក​ព្រះរាជអាជ្ញា និងលោកស្នងការ​ផង​ធ្វើការ​ស្ទាក់​ឃាត់​ទាំង​រថយន្ត និង ជនសង្ស័យ​ត្រង់​ចំណុច​ខាងលើ​តែ​ម្ដង នៅ​ពេល​ជន​នេះ​កំពុង​ធ្វើ​ដំណើរ​ក្រោយ ពេល​ប៉ះ​កង់​រថយន្ត​រួច​។

សូម​បញ្ជាក់​ថា បើ​តាម​មន្ត្រី​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ​ស្នងការ​ខេត្ត បាន​ប្រាប់​ថា ជនសង្ស័យ​ឈ្មោះ ជឹ​ម ធឿ​ត និង បក្សពួក ធ្លាប់​ធ្វើ​សកម្មភាព​លួច​គោ​នៅ​ខេត្ត​កំពង់​ឆ្នាំ ជា​បន្តបន្ទាប់ ដោយ​ប្រើប្រាស​រថយន្ត​ខាងលើ​សម្រាប់​ដឹក​ជញ្ជូន​គោ​ដែល​លួច​បាន​។

មន្ត្រី​ជំនាញនៃ​ស្នងការ​ខេត្តកំពង់ឆ្នាំងបាន​ធ្វើការ​ស្រាវជ្រាវ និងបាន​កំណត់​យ៉ាង​ជាក់​លាក់​នូវ​មុខ​ស​ញ្ជា​លួ​ល​គោ​ទាំង​៤​នាក់​នាក់ និងបាន​ស្នើ​សុំ​ឲ្យ​កម្លាំង​ការិយាល័យ​ជំនាញ នៃ​ស្នងការ​ខេត្តបាត់ដំបងជួយ​អន្តរា​គម​ន៍ និងតាម​ប្រមាញ់​មុខសញ្ញា​នេះ រហូត​​ឈាន​ដល់​ការ​ឃាត់ខ្លួន​ក្រុម​នេះ​បាន​ម្នាក់ដកហូត​រថយន្ត​មួយ​គ្រឿង ក្រោយ​ពេល​ក្រុម​នេះ​ ធ្វើ​សកម្មភាព​លួច​គោ នៅ​ឃុំ​តា​គ្រាម ស្រុក​បាណ​ន់​។ ពេល​នេះ ​មន្ត្រី​ជំនាញ​កំពុង​សួរនាំ​ជនសង្ស័យ ដើម្បី​កសាង​សំណុំរឿងបញ្ជូន​ទៅ​តុលាការ​ហើយ​៕ ​

អត្ថបទសរសេរ ដោយ