ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​រ៉ាវ​នៅ​ពីក្រោយ​ការ​លាប​ក្រចក​ដៃ​​ផ្កាឈូក​ម្ចាស់​ជើងឯក​ស្នូ​ក​ឃ័​រ​ពិភពលោក​អំឡុង​ការ​ប្រកួត

3 ឆ្នាំ មុន

អង់គ្លេស ៖ ម្ចាស់​ជើងឯក​ស្នុ​ក​ឃ័​រ​ពិភពលោក​៦​លើក Ronnie O’Sullivan ធ្វើ​ឱ្យ​អ្នក​ទស្សនា​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ក្រោយ​ពី​រូបគេ​បាន​លាប​ក្រចកដៃ​ពណ៌​ផ្កាឈូក អំឡុង​ការ​ប្រកួត​ជុំ​ទី​១ ដែល​បាន​យកឈ្នះ​លើ​យុវជន​បារាំង Brian…

អង់គ្លេស ៖ ម្ចាស់​ជើងឯក​ស្នុ​ក​ឃ័​រ​ពិភពលោក​៦​លើក Ronnie O’Sullivan ធ្វើ​ឱ្យ​អ្នក​ទស្សនា​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ក្រោយ​ពី​រូបគេ​បាន​លាប​ក្រចកដៃ​ពណ៌​ផ្កាឈូក អំឡុង​ការ​ប្រកួត​ជុំ​ទី​១ ដែល​បាន​យកឈ្នះ​លើ​យុវជន​បារាំង Brian Ochoiski ក្នុង​ពានរង្វាន់ English Open 2020 ដែល​ធ្វើ​ឡើង​ក្នុង​ទីក្រុង Milton Keynes​។

មូលហេតុ​ដែល​នាំ​ឱ្យ​កីឡាករ​អង់គ្លេស​វ័យ ៤៤​ឆ្នាំ​រូប​នេះ សម្រេច​លាប​ក្រចកដៃ​ពណ៌​ផ្កា​ឈូក​បែប​នេះ គឺ​ដើម្បី​ជា​ការ​គាំទ្រ​ដល់​ការងារ​សប្បុរសធម៌​ពាក់ព័ន្ធ​នឹង​ជំងឺមហារីក​សុដន់ ក្រោម​មូលនិធិ​មានឈ្មោះ​ថា «Future Dreams» ហើយ​រូបគេ​សង្ឃឹមថា ប្រាក់​រៃ​អង្គា​សនឹង​កើនឡើង​នៅ​ក្នុង​ខែ​នេះ​។

Ronnie O’Sullivan បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​ថា​«​ខ្ញុំ​បាន​និយាយ​រឿង​នេះ​ទៅ​កាន់​មិត្តភក្តិ​របស់ខ្ញុំ​ឈ្មោះ Andrew ហើយ​ខ្ញុំ​បាន​ប្រាប់​គេ​ថា ខ្ញុំ​នឹង​លាប​វា​នៅ​ក្នុង​ការ​ប្រកួត​។ វា​ជា​បុព្វហេតុ​ដ៏​សំខាន់ ដែល​សំខាន់​ជាង​ការ​ប្រកួត​ស្នុ​ក​ឃ័​រ​ទៅ​ទៀត​។ ខ្ញុំ​ត្រូវ​អរគុណ​ដល់​គូ​ដណ្តឹង​របស់ខ្ញុំ​។ ខ្ញុំ​ពិតជា​ចូល​ចិត្ត​វា​ណាស់​។ ហើយ​បើ​ទោះបី​ខ្ញុំ​ចេញ​ទៅ​ក្រៅ ក៏​ខ្ញុំ​នៅ​តែ​បន្ត​លាប​វា​ដដែល​។ ឥឡូវនេះ ទើប​ខ្ញុំ​ដឹង​ថា​ហេតុ​អ្វី​បានជា​មនុស្ស​ស្រី​ចូល​ចិត្ត​លាបថ្នាំ​ក្រចក​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ