ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹក​​លិច​ពន្ធនាគារ​​​ ត្រូវជម្លៀស​អ្នក​ទោស​ផ្ញើនៅសៀមរាបនិង​កំពង់​ធំ​

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ​​​​​បញ្ជូន​ពិរុទ្ធជននិង​ទណ្ឌិត​ជាង​៨០០​នាក់​ទៅ​ផ្ញើ​នៅ​ពន្ធនា​គារ​ខេត្តសៀមរាប​នៅ​ថ្ងៃ​ទី១៤ តុលា​ នេះ ហើយនិង​បញ្ជូន​អ្នកទោស​២០០​នាក់​ទៀត​ទៅ​ផ្ញើ​នៅ​ពន្ធនាគារ​ខេត្តកំពង់ធំ​ផង​ដែរ ។ គួរបញ្ជាក់ថា ស្ថានភាព​​ទឹកជំនន់​កំពុង​បន្ត​ឡើង​រហូត​ដែល​នៅ​ក្នុង​បរិវេណ​ពន្ធនាគារ​ខេត្ត ​កាលពី​​ព្រឹក​ថ្ងៃ​ទី​១៣…

ខេត្តបន្ទាយមានជ័យ ៖ ​​​​​បញ្ជូន​ពិរុទ្ធជននិង​ទណ្ឌិត​ជាង​៨០០​នាក់​ទៅ​ផ្ញើ​នៅ​ពន្ធនា​គារ​ខេត្តសៀមរាប​នៅ​ថ្ងៃ​ទី១៤ តុលា​ នេះ ហើយនិង​បញ្ជូន​អ្នកទោស​២០០​នាក់​ទៀត​ទៅ​ផ្ញើ​នៅ​ពន្ធនាគារ​ខេត្តកំពង់ធំ​ផង​ដែរ ។ គួរបញ្ជាក់ថា ស្ថានភាព​​ទឹកជំនន់​កំពុង​បន្ត​ឡើង​រហូត​ដែល​នៅ​ក្នុង​បរិវេណ​ពន្ធនាគារ​ខេត្ត ​កាលពី​​ព្រឹក​ថ្ងៃ​ទី​១៣ ​តុលា​ ទឹក​មាន​កម្ពស់​​ជិត​កន្លះ​ម៉ែត្រ និង​នៅ​ជុំវិញ​បរិវេណ​ខាងក្រៅ​កម្ពស់​ទឹក​ជិត​១​ម៉ែត្រ​។ នេះ​ជា​ការ​ព្រួយបារម្ភ ដែល​ត្រូវ​តែ​ជម្លៀស​អ្នកទោស​ចេញពី​ពន្ធនាគារ យក​ទៅ​ផ្ញើ​នៅ​តាម​ពន្ធនា​គារ​ផ្សេង​ទៀត ។

​សូមបញ្ជាក់ទៀតថា ជំនន់​ទឹកភ្លៀង​បាន​ជន់​លិច​ពន្ធនាគារ​ខេត្ត ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អ្នក​ទោស​ចំនួន​១.៦០០​នាក់ ក្នុង​នោះ​ ស្រី្ត​ចំនួន​១០០​នាក់​ដែល​កំពុង​ជាប់​ឃុំ និង​តម្រូវ​ឲ្យ​មានការ​ជម្លៀស​អ្នកទោស​ចេញ ។ នេះ​មិនមែន​ជា​លើកទី​១​ទេ​ដែល​ទឹកជំនន់​បាន​ជន់​លិច​ពន្ធនាគារ​ខេត្ត​នេះ ។

មន្ត្រី​ពន្ធនាគារ​បាន​បង្ហើប​ឲ្យ​ដឹង​ថា ជា​ជំហាន​ដំបូង​អ្នកទោស​ចំនួន​៨០០​នាក់ ត្រូវ​ជម្លៀស​ទៅ​ដាក់​នៅ​ពន្ធនាគា​ខេត្តសៀមរាប នៅ​រសៀល​ថ្ងៃ​ទី​១៣ ខែតុលា​ម្សិលមិញ ។
លោក អ៊ុ​ង ស៊ី​ផា​ន ប្រធាន​ពន្ធនាគារ​ខេត្តបាន​ឲ្យ​ដឹង​ថា រយៈពេល​តែ​១​យប់​ទឹកជំនន់​បានលិច​ពន្ធនាគារ​ខេត្ត ហើយ​នេះ​ជា​លើក​ទី​៣​ហើយដែល​ពន្ធនាគារ​ខេត្ត​ត្រូវ​ទឹក​ជន់​លិច ។ លោក​ថា កាលពី​ឆ្នាំ​២០១០​ត្រូវ​ទឹក​ជន់​លិច​ម្តង និង​កាលពី​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០១៣ ក៏​លិច​ម្តងទៀត ហើយ​អ្នកទោស​ទាំងអស់​កាលនោះ​ត្រូវ​បាន​ជម្លៀស​ទៅ​ដាក់​នៅ​ពន្ធនាគារ​នៅ​ខេត្តបាត់ដំបង​និង​ខេត្តឧត្តរមានជ័យ ។

លោក​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​១៣ ​តុលា ឆ្នាំ​២០២០ ពន្ធនាគារ​ខេត្ត​ក៏​ត្រូវ​ទឹក​ជន់​លិច​ម្តង
ទៀត ។ លោក​ថា ជំហាន​ដំបូង​គឺ​អ្នកទោស​ចំនួន​៨១១​នាក់ ក្នុង​នោះ​មាន​ស្ត្រី​៨៥​នាក់​ត្រូវ​ជម្លៀស​ដោយ​ដឹក​តាម​រថយន្ត​ចំនួន​២០​គ្រឿង​នៅ​រសៀល​ថ្ងៃ​ទី​១៣ ខែតុលា ម្សិល​មិញ ទៅ​ដាក់​នៅ​ពន្ធនាគារ​ខេត្តសៀមរាប ។

ចំពោះ​ការ​ដឹក​ជញ្ជូន គឺ​មាន​កម្លាំង​អនុរក្ស​ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ និង​កម្លាំង​កងរាជ​អាវុធហត្ថ​ខេត្ត កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដោយ​មាន​រថយន្ត​ស៊ឺ​រ៉ែ​ន​ការពារ​សុវត្ថិភាព​អ្នកទោស​រហូត​ដល់​ទិស​ទី ។ លោក អ៊ុ​ង ស៊ី​ផា​ន បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​១៣ ខែតុលា​ម្សិលមិញ​នេះ​ដែរ ក៏​បាន​ដោះ​លែង​អ្នកទោស​ចំនួន​៤​នាក់ ក្នុង​នោះ​ស្រី្ត​ម្នាក់​ដែល​បានផុតកំណត់​ទោស​ក្នុង​ពន្ធនាគារ ។

អត្ថបទសរសេរ ដោយ