ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គន្លឹះ​ងាយ​ៗ​ក្នុង​ការ​បណ្តុះ​ផ្នត់គំនិត​បែប​សហគ្រិន

3 ឆ្នាំ មុន

អ្នក​មិន​ចាំបាច់​ត្រូវ​ឆ្ល​ត​កាត់​មហាវិទ្យាល័យ​ដើម្បី​មាន​ផ្នត់គំនិត​បែប​សហគ្រិន​ទេ​។ មនុស្ស​មួយ​ចំនួន​មាន​វា​ពី​កំណើត​។ ផ្នត់គំនិត​ទាំងនេះ​ជំរុញ​ឲ្យ​មនុស្ស​ចាប់ផ្តើម​ធ្វើ​អ្វី​ដែល​ថ្មី ដោះស្រាយ​បញ្ហា​ដែល​ពួក​គេ​មើលឃើញ និង​ចេញ​សកម្មភាព​ដោយ​ខ្លួនឯង​។ មនុស្ស​មួយ​ចំនួន​ទៀត​ត្រូវ​ខិតខំ​ប្រឹងប្រែង​ដើម្បី​បណ្តុះ​វា​បាន​។ មិន​ថា​អ្នក​កំពុង​តែ​មាន​គម្រោង​ចង់​ចាប់ផ្តើម​អាជីវកម្ម​មួយ​ដោយ​ខ្លួនឯង​ក្នុង​ពេល​ខាង​មុខ ឬ​កំពុង​តែ​គ្រប់គ្រង​អាជីវកម្ម​រួច​ជា​ស្ត្រេ​ច​ទេ ការ​ពង្រឹង​ផ្នត់គំនិត​នេះ​នឹង​ផ្តល់​នូវ​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​អ្នក​ ។…

អ្នក​មិន​ចាំបាច់​ត្រូវ​ឆ្ល​ត​កាត់​មហាវិទ្យាល័យ​ដើម្បី​មាន​ផ្នត់គំនិត​បែប​សហគ្រិន​ទេ​។ មនុស្ស​មួយ​ចំនួន​មាន​វា​ពី​កំណើត​។ ផ្នត់គំនិត​ទាំងនេះ​ជំរុញ​ឲ្យ​មនុស្ស​ចាប់ផ្តើម​ធ្វើ​អ្វី​ដែល​ថ្មី ដោះស្រាយ​បញ្ហា​ដែល​ពួក​គេ​មើលឃើញ និង​ចេញ​សកម្មភាព​ដោយ​ខ្លួនឯង​។ មនុស្ស​មួយ​ចំនួន​ទៀត​ត្រូវ​ខិតខំ​ប្រឹងប្រែង​ដើម្បី​បណ្តុះ​វា​បាន​។

មិន​ថា​អ្នក​កំពុង​តែ​មាន​គម្រោង​ចង់​ចាប់ផ្តើម​អាជីវកម្ម​មួយ​ដោយ​ខ្លួនឯង​ក្នុង​ពេល​ខាង​មុខ ឬ​កំពុង​តែ​គ្រប់គ្រង​អាជីវកម្ម​រួច​ជា​ស្ត្រេ​ច​ទេ ការ​ពង្រឹង​ផ្នត់គំនិត​នេះ​នឹង​ផ្តល់​នូវ​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​អ្នក​ ។ ខាងក្រោម​គឺជា​គន្លឹះ​ងាយ​ៗ​ដែល​នឹង​ជួយ​ឲ្យ​អ្នក​បណ្តុះ និង​ពង្រឹង​ផ្នត់គំនិត​នេះ​៖

១. ផ្តល់​អាទិភាព​លើ​ការ​រៀនសូត្រ និង​ការ​លូតលាស់
វា​ងាយស្រួល​ណាស់​ក្នុង​ការ​មើលទៅ​កាន់​សហគ្រិន​ម្នាក់​និង​គិត​ថា​ពួក​គេ​បាន​ជោគជ័យ​និង​មាន​គម្រោងការ​ច្បាស់លាស់​អស់ហើយ​។ ប៉ុន្តែ​សហគ្រិន​ដែល​ជោគជ័យ​ពិត​ប្រាកដជា​មនុស្ស​ដែល​ទទួលស្គាល់​ថា​ពួក​គេ​មិន​អាច​ដឹង​ពី​អ្វី​ៗ​គ្រប់​សព្វបែបយ៉ាង​បាន​ឡើយ​។ ពួក​គេ​តែងតែ​ព្យាយាម​រៀន​ដើម្បី​ទទួល​បាន​ចំណេះដឹង និង​គំនិត​ថ្មី​ៗ​ជា​និច្ច​។
សហគ្រិន​ត្រូវ​តែ​ទុក​ការ​រៀនសូត្រ​ជាម​ផ្នែក​មួយ​សំខាន់​នៃ​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​។ ជា​រៀងរាល់ថ្ងៃ អ្នក​ត្រូវ​តែ​ចំណាយពេល​ក្នុង​ការ​អាន​អត្ថបទ ឬ​សៀវភៅ​ដែល​នឹង​ជួយ​បង្កើន​ចំណេះដឹង ពង្រឹង​ជំនាញ និង​ជំរុញ​ទឹកចិត្ត​របស់​អ្នក​។

២. ទទួលយក​ហានិភ័យ
រាល់ពេល​ដែល​អ្នក​ធ្វើ​អ្វី​ដែល​មាន​ហានិភ័យ អ្នក​អាច​ទទួល​បាន​លទ្ធផល​ពីរ គឺ​អ្នក​អាច​នឹង​ឈ្នះ ឬ​អ្នក​នឹង​រៀនសូត្រ​។ រាល់​ការ​បរាជ័យ​គឺជា​មេរៀន​ល្អ​បំផុត​សម្រាប់​មនុស្ស​គ្រប់​គ្នា​។ វា​ជា​ឱកាស​ក្នុង​ការ​លូតលាស់ សម្រប​ខ្លួន និង​រៀន​ពី​យុទ្ធសាស្ត្រ​ថ្មី​ៗ​ដែល​អាច​ជួយ​ឲ្យ​អ្នក​ជោគជ័យ​នៅ​ថ្ងៃ​មុខ​។ អ្នក​មិន​គួរ​ជៀសវាង​ការ​បរាជ័យ​ទេ ហើយ​ប្រសិនបើ​អ្នក​បរាជ័យ អ្នក​ត្រូវ​តែ​រៀន​ក្រោក​ឡើង​វិញ​ឲ្យ​បាន​លឿន​។

៣. ចំណាយពេល​ជាមួយ​សហគ្រិន​ដទៃ
កត្តា​ដែល​សំខាន់​ជាងគេ​ក្នុង​ជីវិត​របស់​អ្នក​គឺ​មនុស្ស​ដែល​នៅ​ជុំវិញ​ខ្លួន​របស់​អ្នក​។ ប្រសិនបើ​មនុស្ស​ជុំវិញ​ខ្លួន​អ្នកជា​មនុស្ស​ដែល​អវិជ្ជមាន ដែល​តែងតែ​រអ៊ូរទាំ​ថា​ពួក​គេ​មិន​អាច​ធ្វើ​អ្វី​ដើម្បី​ផ្លាស់​ប្តូរ​ស្ថាន​ការខ្លួន​នោះ អ្នក​នឹង​ចាប់ផ្តើម​មាន​អារម្មណ៍​ដូច​គ្នា​ដែរ​។ ប៉ុន្តែ​ប្រសិនបើ​អ្នក​នៅ​ជិត​មនុស្ស​ដែល​មាន​កម្លាំង និង​វិជ្ជមាន កត្តា​ល្អ​ៗ​ទាំងនេះ​នឹង​ជ្រាប​ដល់​អ្នក​ដែរ​។

អ្នក​គួរតែ​បង្កើត​ទំនាក់ទំនង​ជាមួយ​សហគ្រិន​ដែល​យល់​ពី​ស្ថាន​ការ​របស់​អ្នក​ដើម្បី​ឲ្យ​អ្នក​អាច​រៀន​ពី​ការ​ជោគជ័យ និង​ការ​បរាជ័យ​របស់​ពួក​គេ​។ រក​អ្នក​ណែនាំ ឬ​អ្នកជំនាញ​ដទៃ​ដែល​អ្នក​អាច​រៀនសូត្រ​តាម​បាន​។ ការ​ធ្វើ​ដូច្នេះ​អាច​បង្កើន​ឱកាស​ឲ្យ​អ្នក​ជួប​ដៃគូ​អាជីវកម្ម​បាន​ថែម​ទៀត​ផង​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ