ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានភាព​​កម្ពស់​ទឹកទន្លេ​មេគង្គ​ក្រចេះអាច​នឹង​ហក់​ឡើង​​​ជាង​១៦​ម៉ែត្រ​

3 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ​៖ ស្ថានភាព​កម្រិត​កំពស់​ទឹកទន្លេ​មេគង្គ​ខេត្តក្រចេះ គឺនៅ​មា​នក​ម្រឹត​ទាប​នៅឡើយ តែក៏​នឹង​អាច​ហក់​ឡើង​ដល់​១៧​ម៉ែត្រដែរ គិតនៅ​ថ្ងៃ​ទី​១៤ តុលា ខាង​មុខ​នេះ​។ នេះ​បើ​យោង​តាម​ព្រឹត្តិបត្ររ​ព័ត៌មាន និង​ព្យាករណ៍​កម្ពស់​ទឹក…

ខេត្តក្រចេះ ​៖ ស្ថានភាព​កម្រិត​កំពស់​ទឹកទន្លេ​មេគង្គ​ខេត្តក្រចេះ គឺនៅ​មា​នក​ម្រឹត​ទាប​នៅឡើយ តែក៏​នឹង​អាច​ហក់​ឡើង​ដល់​១៧​ម៉ែត្រដែរ គិតនៅ​ថ្ងៃ​ទី​១៤ តុលា ខាង​មុខ​នេះ​។ នេះ​បើ​យោង​តាម​ព្រឹត្តិបត្ររ​ព័ត៌មាន និង​ព្យាករណ៍​កម្ពស់​ទឹក របស់​ក្រសួង​ធនធាន​ទឹក នឹង​ឧតុនិយម ចេញ​កាលពី​ថ្ងៃ​ទី​១១ ​តុលា ឆ្នាំ​២០២០​ ។ អាកាសធាតុ​នៅ​ក្រចេះ​ វិញ​សម្រាប់​ថ្ងៃ​ទី​១៣ តុលា​នេះ គឺ​អាកាសធាតុ​ត្រជាក់ ផ្ទៃមេឃ​មាន​ពពក​ខ្មៅ គ្មាន​ពន្លឺ​ថ្ងៃ និង​មាន​ភ្លៀងរលឹម​ស្រិច​ៗ​។

ស្ថានភាព​​កំពស់​ទឹកទន្លេមេគង្គ​ក្រចេះ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១៣ ​តុលា ​នេះ នៅ​ស្ថានីយ​ជល​សាស្ត្រ​ក្រចេះ មានកំ​ពស់ ១៦,៥៩​ម៉ែត្រ បើ​ធៀប​ទៅ​នឹងរយៈពេល​ដូច​គ្នា​ឆ្នាំ ២០១៩ គឺ​មាន​កម្រិត​កម្ពស់ ១១,៦៩​ម៉ែត្រ ខ្ពស់​ជាង៣​ម៉ែត្រ​។ ទោះបីជា​យ៉ាងនេះ​ក្តី ស្ថាន​ភាព​ទឹកទន្លេ​មេគង្គ​ឆ្នាំ​នេះ​នៅ​ទាប ជា​កម្រិត​កម្ពស់​ទឹក ដែល​មិន​អាច​ហូរ​ចូល​អាង​ស្តុក​ទឹក​ទុក ហើយ​រហូត​មក​ដល់​ពេល​នេះ ស្រុក​ទាំង​៥ ក្រុង​១ ក្នុង​ខេត្តក្រចេះ ក៏​ពុំ​ទាន់​មានស្រុក​ណាមួយ​ទទួល​រង​គ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​នៅឡើយ​ទេ នឹង​ជា​ហេតុ​ធ្វើ​អោយ​ជួប​បញ្ហា​លំបាក ដោយសារ​ខេត្ត​មាន​ផ្ទៃដី​ស្រូវ​រដូវប្រាំង សរុប​ចំនួន១​ម៉ឺន​៤​ពាន់ ហ​.​ត​។

កត្តា​ទាំងនេះ បាន​ធ្វើ​ឲ្យ​ប្រជា​កសិករ​មានការ​ព្រួយបារម្ភ​ជា​ខ្លាំង ​នា​ពេល​កន្លង​មក ដោយ​បាន​ស្នើ​ឲ្យអាជ្ញាធរ​ដែនដី ថ្នាក់ដឹកនាំ​ខេត្ត ដើម្បី​ឲ្យ​ជួយ​ដោះស្រាយ​។ ជា​ការ​ឆ្លើយ​តប ទៅ​នឹង​ការ​ស្នើ​សុំ ក៏​ដូច​ជា​វិធានការ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ ថ្នាក់ដឹកនាំ​ខេត្ត ដែល​មាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តក្រចេះ ជា​សេនាធិការ​។

ប៉ុន្តែ​បញ្ហា​ទាំងនោះ​ត្រូវ​បាន​ដោះស្រាយ ដោយ​លោក វ៉ា ថន អភិបាល នៃ​គណៈអភិ​បាល​ខេត្ត​ក្រចេះ រួម​នឹង​លោក លឹ​ម គាន​ហោ រដ្ឋមន្ត្រីក្រសួង​ធនធាន​ទឹក និង​ថ្នាក់​ដឹកនាំ​ក្រុមការងារ​ចុះ​ជួយ​មូលដ្ឋាន​ខេត្តក្រចេះ យ៉ាង​យកចិត្តទុកដាក់​ខ្ពស់​លើ បញ្ហា​នេះ គឺ​ការ​បូមទឹក​បញ្ចូល​អាង​ស្តុក​ទុក នា​ពេល​កន្លង​មក​ផង​ដែរ​។

អ្វី​ដែល​គួរ​អោយ​គាត់​សម្គាល់​នា​ពេល​នេះ គឺ​អាជ្ញាធរ​ខេត្ត លោក​បាន​នឹង​កំពុង​យកចិត្ត ទុកដាក់​និង​ត្រៀមលក្ខណៈ​រួច​ជា​ស្រេច​ទៅ​លើ​ការ​រៀបចំ​ទីទួល​សុវត្ថិភាព ការ​ត្រៀម​កងកម្លាំង អន្តរាគមន៍ សម្រាប់​បង្ការសង្គ្រោះគ្រោះ​មហន្តរាយ​ធម្មជាតិ ជូន​បងប្អូន​ប្រជាពលរដ្ឋ អោយ​បាន​ទាន់​ពេលវេលា ប្រសិនបើ​មាន​ជំនន់​ទឹកភ្លៀង​កើតឡើង​
នោះ​៕ ​

អត្ថបទសរសេរ ដោយ