រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន ធ្យូបកាហ្វេ បានបើកដំណើរការហាងទី ១០ របស់ខ្លួនដែលស្ថិតនៅទីតាំងមួយចំកណ្តាលរាជធានីភ្នំពេញ ទល់មុខវិទ្យាស្ថានបារាំង ដែលមានឈ្មោះថា ធ្យូប អាឡឺយ៉ង ហ្វ្រង់សេ (TUBE INSTITUT FRANCAIS) កាលថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២០មកនេះ ។

ភាពជោគជ័យដែលធ្វើឱ្យក្រុមហ៊ុន ធ្យូបកាហ្វេ មានការរីកចម្រើនយ៉ាងឆាប់រហ័ស រហូតបានបើកដំណើរការហាងរបស់ខ្លួនជាបន្តបន្ទាប់នោះ ក៏ព្រោះតែក្រុមហ៊ុនបានគិតគូទៅ លើគុណភាពល្អ ភាពមានអនាម័យខ្ពស់ និងសេវាកម្មលឿនរហ័សទាន់ចិត្តផងដែរ ។ ម្យ៉ាង វិញទៀតរាល់ការឆុងកាហ្វេនៅក្នុងហាង មានការចម្រាញ់យកកាហ្វេយ៉ាងលឿនផ្តាច់គេ គ្រាប់កាហ្វេត្រូវបានត្រួតពិនិត្យ និងចម្រាញ់ចេញពីប្រភពដើមដែលមានគុណភាពខ្ពស់ ។ បន្ថែមពីនេះ ក្រុមហ៊ុន ធ្យូបកាហ្វេ ក៏មានគោលដៅបំពេញចិត្តអតិថិជនក្នុងប្រទេស កម្ពុជា ជាពិសេសនោះ គឺស្រទាប់យុវវ័យតែម្តង ដែលគ្រប់សាខាទាំងអស់បានផ្តល់នូវការស្វាគមន៍យ៉ាងកក់ក្តៅ និងរួសរាយរាក់ទាក់ផងដែរ ។

ហើយអ្វីដែលធ្វើឱ្យមានការចាប់អារម្មណ៍ពីស្រទាប់យុវវ័យខ្លាំងនោះ គឺមិនត្រឹមតែពួកគាត់បានទទួលទាននូវកាហ្វេដែលមានរសជាតិឈ្ងុយឆ្ងាញ់ និងតម្លៃសមរម្យនោះទេ ប៉ុន្តែក៏មានទីតាំងធំទូលាយ ដែលនាំមកនូវផាសុកភាពផងដែរ ។

កញ្ញា ស៊ូ មុន្នីពេជ្រ ដែលជានាយកប្រតិបត្តិ ក្នុងក្រុមហ៊ុន ធ្យូបកាហ្វេ បានថ្លែងក្នុងពិធីសម្ពោធជាផ្លូវការ ដូចនេះថា «ក្រុមហ៊ុនបានបង្កើតឡើងក្នុងឆ្នាំ ២០១៧ និងមានសាខា សរុបទាំងអស់ ១០ សាខា ក្នុងរាជធានីភ្នំពេញហើយ ។ ពួកយើងក៏មានគម្រោងបើកដំណើរការរហូតដល់ទៅ ១០ ហាងបន្ថែមទៀត ក្នុងឆ្នាំនេះផងដែរ ។ យើងតែងតែគិតអំពី គុណភាព គុណតម្លៃ និងសេវា ទាំងនេះហើយ ដែលធ្វើឱ្យយើងទទួលបានការគាំទ្រពីប្រជាជនកម្ពុជា ។ ហើយពួកយើងក៏សង្ឃឹមថា នឹងមានឳកាសចូលក្នុងទីផ្សារក្រៅស្រុកផងដែរ» ។

សូមជម្រាបជូនថា ក្រុមហ៊ុន ធ្យូបកាហ្វេ គឺជាម៉ាកយីហោខ្មែរ ដែលបង្កើតឡើងដោយស្ថាបនិកខ្មែរបីរូប ដូចជា កញ្ញា ស៊ូ មុន្នីពេជ្រ លោក ឃន ឈុនដារ៉ា និងលោក ឡាយ បុណ្ណាវឌ្ឍន៍ ដោយអ្នកទាំងបីមានចំណូលចិត្តញុំាកាហ្វេដូចគ្នា ហើយពួកគាត់ទាំងបីនាក់មានក្តីស្រមៃរួមគ្នា តាំងពីក្មេងចង់បើកហាងកាហ្វេជារបស់កូនខ្មែរ ដែលឈានមុខគេ ។ មិនត្រឹមតែប៉ុណ្ណោះ ពួកគាត់ទាំងបីក៏មានមហិច្ឆតា នាំយកយីហោក្នុងស្រុកទៅប្រកួតប្រជែងជាមួយនឹង ម៉ាកបរទេស ហើយមានចក្ខុវិស័យដែលនឹងធ្វើអោយ ធ្យូបកាហ្វ ឈានមុខគេនៅក្នុងប្រទេសកម្ពុជា និងជុំវិញសកលលោកផងដែរ ។

ក្រុមហ៊ុន ធ្យូបកាហ្វេ បានបើកដំណើរការហាងទី ១០ មកហើយ និងមានគម្រោងបន្តដំណើរការជាបន្តបន្ទាប់ និងក្រុមហ៊ុនក៏មានបំណង និងគម្រោងក្នុងការបើកដំណើរការហាងរបស់ខ្លួននៅតាមបណ្តាខេត្តមួយចំនួនផងដែរ ។ លោកអ្នកអាចស្វែងរក ហាង កាហ្វេ ធ្យូប ទាំង ១០ សាខា ដែលនៅជិតលោកអ្នក ៖ ១- Tube KDT, ២- Tube AMC, ៣- Tube CDP, ៤- Tube CCV, ៥ -Tube BKK, ៦ -Tube RUL, ៧-Tube CMB, ៨ -Tube TTP, ៩ -Tube TKS និងទី ១០ -Tube IFC ។ ហើយទាំងនេះជារសជាតិល្បីៗ ប្រចាំហាង ធ្យូបកាហ្វេ ដែលមានដូចជា កាហ្វេថ្នល់ (Iced cafe Thnol) កាហ្វេឡាតេ (Iced cafe latte) កាពូឈីណូ (Iced cafe cappuccino) ទឹកផ្លែផាសិនស្រស់ (Fresh passion juice) និងតែបៃតងទឹកដោះគោ (Milk green tea) ។

គួរបញ្ជាក់ផងដែរថា ធ្យូប អាឡឺយ៉ង ហ្វ្រង់សេ ដែលជាសាខាទី ១០ នេះ មានអាសយដ្ឋាននៅផ្ទះលេខ #103C12, ផ្លូវ.184, សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ រឺក៏លោកអ្នកអាចងាយស្រួលរក គឺនៅទល់មុខនឹងវិទ្យាស្ថានបារាំង ៕ អត្ថបទសហការ

ចែករំលែកព័តមាននេះ