ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

កម្ពុជា​រង​ប្រហារ​ព្យុះ​ទី​១៧​មួយទៀត​ហើយឈ្មោះ​«​សូ​ដែល​» ដោយ​ឆ្លងកាត់​ខេត្តរតនគិរី

3 ខែ មុន
  • Phnom Penh

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា កម្ពុជា​បាន​បន្ត​រង​ឥទ្ធិពល​ព្យុះ​ទី​១៧ មានឈ្មោះ​ថា​«​សូ​ដែល​» ដោយ​ព្យុះ​នេះ ឆ្លងកាត់​ចូល​ខេត្តរតនគិរី​របស់​កម្ពុជា នៅ​ថ្ងៃ​ទី​១៨-១៩ ក្នុង​កម្លាំង​ជា​វិ​សម្ពាធ…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា កម្ពុជា​បាន​បន្ត​រង​ឥទ្ធិពល​ព្យុះ​ទី​១៧ មានឈ្មោះ​ថា​«​សូ​ដែល​» ដោយ​ព្យុះ​នេះ ឆ្លងកាត់​ចូល​ខេត្តរតនគិរី​របស់​កម្ពុជា នៅ​ថ្ងៃ​ទី​១៨-១៩ ក្នុង​កម្លាំង​ជា​វិ​សម្ពាធ និង​សម្ពាធ​ទាប ។

ក្រសួង​បាន​ឲ្យ​ដឹង នៅ​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០២០​ថា តាម​ការ​សង្កេត​ស្ថានភាព​អាកាសធាតុ​ឃើញ​ថា​ប្រព័ន្ធ​សម្ពាធ​ទាប​នឹង​បន្ត​លាតសន្ធឹង​លើ​កម្ពុជា ។ នៅ​លើ​សមុទ្រ​ចិន​ខាងត្បូង​បាន​កើត​ព្យុះ​ទី​១៦ ( Tropical Storm) ឈ្មោះ​ណា​ង​កា​(NANGKA)​។

ក្រសួង​បន្ត​ថា តាម​ការ​ព្យាករ​ព្យុះ​នេះ​នឹង​ចូល​ឈូង​សមុទ្រ​តុង​តឹង​ឆ្លងកាត់​កោះ​ហៃណាំ មុន​នឹង​ចូល​ដល់​ភាគ​ខាង​លើង​ជើង​វៀតណាម នៅ​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០២០ ។ បន្ទាប់​ពី​នោះ​ក្នុង​រង្វង់​ថ្ងៃ​ទី​១៦-១៧ ព្យុះ​ថ្មី​មួយទៀត​នឹង​កើតឡើង​ដែល​រាប់​ថា ជា​ព្យុះ​ទី​១៧ ឈ្មោះ​«​សូ​ដែល​» (SODEL)​ដែល​មាន​កម្លាំង​ខ្លាំង ។

ក្រសួង​បាន​លើក​ឡើង​ទៀត​ថា តាម​ការ​រំពឹង​ទុក​ព្យុះ​នេះ​នឹង​ចូល​ប្រទេស​វៀតណាម ត្រង់​ចំណុច​គី​ញើ​ន​( Quite Nhon)​រួច​បន្ថយឥទ្ធិពល​ជា​បន្តបន្ទាប់​ដោយ​បន្ត​ឆ្លងកាត់​ចូ​ញ​ប្រទេស​កម្ពុជា​នៅ​ខេត្តរតនគិរី​នា​ថ្ងៃ​ទី​១៨-១៩ ក្នុង​កម្លាំង​ជា​វិ​សម្ពាធ និង​សម្ពាធ​ទាប​៕