ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេដ្ឋី​ប៊ី​ល​ហ្គេ​ត​ថា ​មាន​តែ​វ៉ាក់សាំង​ខ្លាំង​​មួយ​ទេ​ ទើប​បញ្ចប់​ការ​ឆ្លង​បាន

3 ឆ្នាំ មុន

ការ​ឆ្លង​រាលដាល​នៃ​វីរុស ​COVID-19 ៖ ស្ថាបនិក​របស់​MICROSOFT​លោក​ប៊ី​ល​ហ្គេ​ត ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​ទូរទស្សន៍​NBC​គូសបញ្ជាក់​ថា មនុស្សជាតិ​នឹង​អាច​បញ្ចប់​ការ​ឆ្លង​រាលដាល​នៃ​វីរុស​COVID-19 ហើយ​វិល​មក​រក​ជីវភាព​ធម្មតា​វិញ​បាន តែ​ក្នុង​ករណី​ដែល​ទទួល​បាន​វ៉ាក់​សាំង​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​និង​ខ្លាំង​មួយ​ប៉ុណ្ណោះ​។ លោក​បន្ត​ថា​ ការ​ចាក់​វ៉ាក់សាំង​ដល់​មនុស្ស​ច្រើន​នាក់…

ការ​ឆ្លង​រាលដាល​នៃ​វីរុស ​COVID-19 ៖ ស្ថាបនិក​របស់​MICROSOFT​លោក​ប៊ី​ល​ហ្គេ​ត ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​ទូរទស្សន៍​NBC​គូសបញ្ជាក់​ថា មនុស្សជាតិ​នឹង​អាច​បញ្ចប់​ការ​ឆ្លង​រាលដាល​នៃ​វីរុស​COVID-19 ហើយ​វិល​មក​រក​ជីវភាព​ធម្មតា​វិញ​បាន តែ​ក្នុង​ករណី​ដែល​ទទួល​បាន​វ៉ាក់​សាំង​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​និង​ខ្លាំង​មួយ​ប៉ុណ្ណោះ​។

លោក​បន្ត​ថា​ ការ​ចាក់​វ៉ាក់សាំង​ដល់​មនុស្ស​ច្រើន​នាក់ នឹង​បញ្ចប់​ការ​ឆ្លង​រាលដាល​នៃ​វីរុស​នេះ​។ ក្នុង​បទ​សម្ភា​ន៍​នេះ​មហាសេដ្ឋី​រូប​នោះ​បាន​លើក​ឡើង កាលពី​ថ្ងៃ​ទី​១១​តុលា​ថា តើ​មនុស្សជាតិ​នឹង​អាច​ជម្នះ​បាន​ទាំងស្រុង​លើ​បណ្ដា​ផលវិបាក​នៃ​ការ​ឆ្លង​រាលដាល​វីរុស​COVID-19​តាម​របៀប​ណា?

លោក​យល់​ថា​លក្ខខណ្ឌ​សំខាន់​បំផុត​សម្រាប់​នាំ​ជីវភាព​ឲ្យ​វិល​ទៅ​រក​ប្រក្រតី​ភាព​ឡើង​វិញ មាន​តែ​​ពឹង​លើ​វ៉ាក់សាំង​ប្រឆាំង​វីរុស​មួយ​ប៉ុណ្ណោះ​។ មធ្យោបាយ​តែ​មួយ​គត់​នាំ​ឲ្យ​វិល​ទៅ​រក​ប្រក្រតី​ភាព​ឡើង​វិញ​ទាំងស្រុង គឺ​ការ​ទទួល​បាន​វ៉ាក់សាំង​ដែល​ខ្លាំង​បំផុត​និង​មាន​ប្រសិទ្ធភាព​បំផុត​មួយ សម្រាប់​មនុស្ស​ក្នុង​ចំនួន​ច្រើន​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ sputniknews

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ