ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លោចចិត្ត​ណាស់​! ប្តី​យំ​បោក​ខ្លួន​ខណៈ​ប្រពន្ធ​ផ្ទៃពោះ​ជិត​ឆ្លងទន្លេ​ត្រូវ​ទឹក​គួ​ច ទៅ​បាត់

3 ឆ្នាំ មុន

វៀតណាម ៖ ពិតជា​ក្តុកក្តួល​ទប់ទឹក​ភ្នែក​មិន​ជាប់​នោះ​ទេ នៅ​ពេល​ដែល​អ្នក​បានឃើញ​ហេតុការណ៍​គួរ​ឲ្យ​សង្វេគ​មួយ​ដែល​បុរស​វ័យ​កណ្តាល​មួយ​រូប​នៅ​ប្រទេស​វៀតណាម បាន​ស្រែក​ទ្រហោ​រយំ​នៅ​មាត់ទឹក ក្រោយ​ពី​ប្រពន្ធ​ជាទី​ស្រលាញ់​ដែល​កំពុង​តែ​មាន​ផ្ទៃពោះ​ផង​នោះ​ត្រូវ​បាន​ទឹកជំនន់​ទឹកភ្លៀង​គួ​ច​យក​ទៅ​បាត់ ។ ហេតុការណ៍​គួរ​ឲ្យ​រន្ធត់​ខាងលើ​កើតឡើង​នៅ​ព្រឹក​ថ្ងៃ​ទី ១២ ខែតុលា…

វៀតណាម ៖ ពិតជា​ក្តុកក្តួល​ទប់ទឹក​ភ្នែក​មិន​ជាប់​នោះ​ទេ នៅ​ពេល​ដែល​អ្នក​បានឃើញ​ហេតុការណ៍​គួរ​ឲ្យ​សង្វេគ​មួយ​ដែល​បុរស​វ័យ​កណ្តាល​មួយ​រូប​នៅ​ប្រទេស​វៀតណាម បាន​ស្រែក​ទ្រហោ​រយំ​នៅ​មាត់ទឹក ក្រោយ​ពី​ប្រពន្ធ​ជាទី​ស្រលាញ់​ដែល​កំពុង​តែ​មាន​ផ្ទៃពោះ​ផង​នោះ​ត្រូវ​បាន​ទឹកជំនន់​ទឹកភ្លៀង​គួ​ច​យក​ទៅ​បាត់ ។

ហេតុការណ៍​គួរ​ឲ្យ​រន្ធត់​ខាងលើ​កើតឡើង​នៅ​ព្រឹក​ថ្ងៃ​ទី ១២ ខែតុលា ឆ្នាំ​២០២០ នៅ​ខេត្ត​ធឿ​ធៀន​ហ្វេ ជា​ខេត្ត​ភាគ​កណ្ដាល នៃ​ប្រទេស​វៀតណាម ។ ​បើ​តាម​ការ​រាយការណ៍​ គឺ​នៅ​ពេល​អ្នក​ទាំង​ពីរ​ជិះទូក​ដល់​ផ្លូវដែក​ឆ្លងកាត់​ក្នុងភូមិ​ដុ​ង​ឡាំ (​ឃុំ​ផុង​អាន​) ទូក​បាន​ក្រឡាប់​ភ្លាម​ៗ​ ។ ដោយ​បាន​រក​ឃើញ​ហេតុការណ៍​នេះ ​មនុស្ស​មួយ​ចំនួន​បាន​ប្រញាប់ប្រញាល់​ទៅ​ជួយ​សង្គ្រោះ​ ប៉ុន្តែ​ដោយសារ​ទឹកជំនន់​ខ្លាំង​មិន​មាន​កន្លែង​ជួយ​សង្គ្រោះ​ទេ​ដូច្នេះ​ពួក​គេ​គ្មាន​ទីពឹងឡើយ ​។

បើ​មើល​តាម​វី​ដេ​អូ​ដែល​ត្រូវ​បាន​ចែកចាយ​យ៉ាង​ផុសផុល​ក្នុង​បណ្តាញ​សង្គម​ប្រទេស​វៀតណាម​ផង ប្រទេស​ខ្មែរ​ផង​នោះ គឺ​សង្កេត​ឃើញ​បុរស​ជា​ប្តី ស្រែកយំ​បោក​ខ្លួន​ហៅ សុំ​អង្វរ​ឲ្យ​ប្រពន្ធ​ដែល​មាន​ផ្ទៃពោះ​ជិត​ឆ្លងទន្លេ​ត្រឡប់​មក​វិញ ខណៈ​ត្រូវ​ទឹកជំនន់​គួ​ច​ទៅ​បាត់ ពេល​កំពុង​ធ្វើ​ដំណើរ​ទៅ​មន្ទីរពេទ្យ ដើម្បី​សម្រាលកូន ។

ប្រភព​ព័ត៌មាន​របស់​ប្រទេស​វៀតណាម​បាន​រាយការណ៍​ថា ហេតុការណ៍​នេះ​កើតឡើង គឺ​នៅ​ពេល​ដែល​ប្តី​ប្រពន្ធ​ខាងលើ​ធ្វើ​ដំណើរ​កាត់​តំបន់​ដែល​ត្រូវ​ជន់​លិច​ដោយ​ទឹកភ្លៀង ដើម្បី​ទៅ​មន្ទីរពេទ្យ​ដើម្បី​ឆ្លងទន្លេ តែ​ដោយសារ​តែ​ទឹក​ហូរ​ខ្លាំង​ពេក ក៏​ស្រាប់តែ​គួ​ច​យកប្រពន្ធ​ទៅ​បាត់​ក្នុង​ខ្សែទឹក​ហូរ​កំពុង​ហូរ​យ៉ាង​ខ្មួលខ្មាញ់​នោះ ។

យ៉ាងណាមិញ តាម​សេចក្តីរាយការណ៍​ដដែល​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ថ្ងៃ​ត្រង់នេះ សាកសព​ប្រពន្ធ​របស់​ជន​រង​គ្រោះ​ត្រូវ​បាន​រក​ឃើញ​ហើយ តែ​មិន​ទាន់​បាន​បញ្ជាក់​ពី​អត្តសញ្ញាណ​របស់​ជន​រង​គ្រោះ​ឡើយ ។ យ៉ាងណាមិញ នេះ​ជា​បទ​ពិសោធន៍​មួយ​ដែល​កម្ពុជា​យើង​ដែល​កំពុង​តែ​រង​គ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​វាយ​លុយ​ខេត្ត​ក្រុង​ប្រមាណ ១០ ខេត្ត​-​ក្រុង​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ក្នុង​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​ទឹកជំនន់ ជា​ពិសេស គឺ​នៅ​ពេល​ទឹក​ហូរ​បោក​ខ្លាំង​មិន​គួរ​ធ្វើ​ដំណើរ​ឆ្លងកាត់​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ