ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ​ថា ​លោក​មាន​ប្រព័ន្ធ​ការពារ​ប្រឆាំង​វីរុស​ និង​ចេញ​ឃោសនា​បោះ​ឆ្នោត

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់ ត្រាំ អះអាង​នា​ថ្ងៃ​ទី​១១ តុលា​ថា ចាប់ពី​ពេល​នេះ​តទៅ លោក​មាន​ប្រព័ន្ធ​ការពារ​ប្រឆាំង​វីរុស COVID-19 ដោយ​លោក​លើក​ពាក្យ​ចំអក​នានា…

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់ ត្រាំ អះអាង​នា​ថ្ងៃ​ទី​១១ តុលា​ថា ចាប់ពី​ពេល​នេះ​តទៅ លោក​មាន​ប្រព័ន្ធ​ការពារ​ប្រឆាំង​វីរុស COVID-19 ដោយ​លោក​លើក​ពាក្យ​ចំអក​នានា ចំពោះ​គូប្រជែង​នៃ​គណបក្ស​ប្រជាធិបតេយ្យ​លោក​ចូ​បៃ​ដេ​ន​ក្នុង​យុទ្ធនាការ​​ឃោសនា​បោះ​ឆ្នោត​ទឹក​ចុង​ក្រោយ​របស់​លោក​។

លោក​ត្រាំ​ថ្លែង​ថា​វា​ហាក់ដូចជា​ខ្ញុំ​មាន​ប្រព័ន្ធ​ការពារ​ប្រឆាំង​វីរុស ។ ខ្ញុំ​មិនដឹង​ច្បាស់​ដែរ​ថា​មក​ពី​ហេតុ​អី ។ គ្មាន​មនុស្ស​ណា​ដឹង​ច្បាស់​ទេ តែ​ខ្ញុំ​មាន​ប្រព័ន្ធ​ការពារ​នោះ ។ លោក​ចំអក​ឲ្យ​លោក​បៃ​ដេ​ន​ថា លោក​អ្នក​ពេល​នេះ​មាន​ប្រធានាធិបតី​មួយ​រូប​ដែល​មិន​ចាំបាច់​លាក់ខ្លួន​នៅ​ក្រោម​ដី​ដូច​គូប្រជែង​ខ្ញុំ​លោក​បៃ​ដេ​ន​ឡើយ ។ នេះ​ជា​ការ​អះអាង​របស់​លោក​ក្នុង​បទ​សម្ភាសន៍​តាម​ទូរស័ព្ទ​ជាមួយ​ទូរទស្សន៍ FOX NEWS ។

បញ្ហា​ប្រព័ន្ធ​ការពារ​ប្រឈម​មុខ​នឹង​វីរុស COVID-19 គេ​នៅ​តែ​មិន​ទាន់​យល់​ដឹង​ដល់ច្រើន ។ គេ​មិនដឹង​ច្បាស់​ទាំង​រយៈពេល​ទាំង​កម្រិត​នៃ​កិច្ច​ការពារ​របស់​ប្រព័ន្ធ​ការពារ​នោះ ។ កាលពី​ដំណាច់​ខែសីហា​បណ្ដា​អ្នក​ស្រាវជ្រាវ​ក្រុង​ហុងកុង​ប្រកាស​ពី​ការ​រក​ឃើញ​អ្នក​ឆ្លង​វីរុស​ម្នាក់​ក្រោយ​ពី​ព្យាបាល​ជា​ស្រាប់តែ​ឆ្លង​ជា​ថ្មី​ទៀត ។

ក្នុង​សេចក្ដី​ប្រកាស​ខ្លី​មួយ​កាលពី​យប់​ថ្ងៃ​ទី​១០ តុលា វេជ្ជបណ្ឌិត​លោក​ត្រាំ​គឹ​លោក SEAN
CONLEY អះអាង​ថា ប្រធានាធិបតី​អា​មេ​រិ​កលែង​ត្រូវ​ចាត់​ទុក​ថា​មាន​គ្រោះថ្នាក់​នៃ​ការ​ចម្លង
វីរុស​ដល់​មនុស្ស​ឯទៀត​ៗ​ឡើយ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ