ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនាគារ វឌ្ឍនៈ បើកសម្ពោធដាក់ឱ្យដំណើរការសាខាថ្មី សាខាខេត្តកំពង់ធំ

4 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ធនាគារ វឌ្ឍនៈ បានបើកសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ សាខាខេត្ត កំពង់ធំ ជាសាខាទី ២០ កាលថ្ងៃទី…

ខេត្តកំពង់ធំ ៖ ធនាគារ វឌ្ឍនៈ បានបើកសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ សាខាខេត្ត កំពង់ធំ ជាសាខាទី ២០ កាលថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២០ ។ សាខាថ្មីនេះ មានទីតាំង ស្ថិតនៅក្នុងក្រុងស្ទឹងសែន ទីរួមខេត្តកំពង់ធំ តាមបណ្តោយផ្លូវជាតិលេខ ៦អា ដែលមាន អគារខ្ពស់ប្រណីត រចនាបថទំនើបទាន់សម័យ ជាមួយសាលផ្តល់សេវាកម្មប្រកបដោយ ផាសុកភាព និងទីធ្លាចំណតធំទូលាយ ងាយស្រួលសម្រាប់អតិថិជនមកធ្វើប្រតិបត្តិការ ហិរញ្ញវត្ថុនានា ។

This image has an empty alt attribute; its file name is fb8ca01f13de01623eff5d98f36ac347-1024x542.jpg

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក អគ្គនាយកដ្ឋានស្រាវជ្រាវចារ កិច្ចក្រសួងការពារជាតិ បានផ្តល់កិត្តិយសធ្វើជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យដំ ណើរការជាផ្លូវការ ធនាគារ វឌ្ឍនៈ សាខាខេត្តកំពង់ធំ អមជាមួយនឹងវត្តមានរបស់ឯកឧត្តម អ្នកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ឯកឧត្តម សុខ សូកាន អ្នកតំណាងរាស្រ្តមណ្ឌលខេត្តតាកែវ ឯកឧត្តម គង់ វិបុល ប្រតិភូ រាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ និងលោកជំទាវ លោកឧកញ៉ា សំ អាង ប្រធាន ក្រុមប្រឹក្សាភិបាល នៃធនាគារ វឌ្ឍនៈ លោកជំទាវ ឧកញ៉ា ឈុន លាង បណ្ណាធិការ នៃធនាគារ វឌ្ឍនៈ លោក ម៉ាក់ ប៊ុនហុង អភិបាល នៃគណៈអភិបាលក្រុងស្ទឹងសែន ព្រម ទាំងភ្ញៀវកិត្តិយសជាច្រើននាក់ផ្សេងទៀត ។

This image has an empty alt attribute; its file name is de2616be443b8a9a26be3d0786a2eb2b-683x1024.jpg

នៅក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ ធនាគារ វឌ្ឍនៈ សាខាខេត្តកំពង់ធំ លោកជំទាវ ឧកញ៉ា ឈុន លាង មានប្រសាសន៍ថា ៖ «ការសម្រេចចិត្តវិនិយោគពង្រីក សាខាបន្ថែមរបស់ ធនាគារ វឌ្ឍនៈ ក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ នាពេលនេះ គឺមិនត្រឹម តែអាចឆ្លើយតបទៅនឹងតម្រូវការចាំបាច់នានារបស់វិនិយោគិន អាជីវករ ក៏ដូចជាប្រជា ពលរដ្ឋទូទៅលើសេវាហិរញ្ញវត្ថុ ក្នុងឋានៈជាដៃគូអាជីវកម្មដ៏ស្មោះត្រង់ប្រកបដោយជំនាញ វិជ្ជាជីវៈ និងទំនុកចិត្តខ្ពស់ របស់អតិថិជនគ្រប់ស្រទាប់វណ្ណៈនោះទេ តែថែមទាំងបានរួមចំ ណែកជំរុញការអភិវឌ្ឍនៅក្នុងខេត្តកំពង់ធំ ផ្ទាល់ផងដែរតាមរយៈសំណង់ហេដ្ឋារចនា សម្ព័ន្ធរូបវន្តទំនើបទាន់សម័យ ការផ្តល់ឱកាសការងារ និងការលើកកម្ពស់ធនធានមនុស្ស របស់ខេត្ត ។ នេះជាការចូលរួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍទាំងសង្គម និងសេដ្ឋកិច្ច នៅក្នុងខេត្តរបស់ ធនាគារ វឌ្ឍនៈ ក្រោមម្លប់សន្តិភាពដ៏បវរនៃយើង» ។

This image has an empty alt attribute; its file name is 0948c95fc8068a3e6eee27f2b8493391-1024x683.jpg

លោកជំទាវ ឧកញ៉ា ឈុន លាង ក៏បានលើកឡើងបន្ថែមទៀតអំពីភាពជោគជ័យ ថ្មីមួយទៀតនៃវឌ្ឍនភាពផ្នែកបចេ្ចកវិទ្យាព័ត៌មានវិទ្យារបស់ ធនាគារ វឌ្ឍនៈ ក្នុងបរិបទនៃ បដិវត្តន៍ឧស្សាហកម្មជំនាន់ ៤.០ នោះ គឺសេវាធនាគារចល័ត ធនាគារ វឌ្ឍនៈ ដែលបង្កើត ឡើងដោយស្នាដៃកូនខ្មែរយើងទាំងស្រុង ក្រោមការផ្តួចផ្តើមឡើងផ្ទាល់ដោយ ធនាគារ វឌ្ឍនៈ ដែលជាធនាគារក្នុងស្រុក ។ សេវាធនាគារចល័ត ធនាគារ វឌ្ឍនៈ បច្ចុប្បន្នកំពុង ទទួលបានការពេញនិយមគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជន ព្រោះជាកម្មវិធីដែលអាចធ្វើ ប្រតិបត្តិការហិរញ្ញវត្ថុតាមរយៈទូរស័ព្ទស្មាតហ្វូនបានដោយងាយស្រួល ឆាប់រហ័ស និង មានសុវត្ថិភាពខ្ពស់បំផុត ដោយមានការទទួលស្គាល់ពីក្រុមហ៊ុន ថាលេស (Thales) ដែល ជាក្រុមហ៊ុនអន្តរជាតិដ៏ល្បីខាងសេវាកម្មសុវត្ថិភាពទិន្នន័យ និងសុវត្ថិភាពបច្ចេកវិទ្យា ។

This image has an empty alt attribute; its file name is 8ad2b28f6959d71935055e36851dbf51-1024x683.jpg

ធនាគារ វឌ្ឍនៈ សាខាខេត្តកំពង់ធំ បានត្រៀមខ្លួនរួចរាល់ហើយក្នុងការផ្តល់សេវា កម្មធនាគារដ៏ល្អឯក និងមានស្តង់ដារ ជំនាញវិជ្ជាជីវៈខ្ពស់ទៅលើគ្រប់ប្រភេទសេវាហិរញ្ញ វត្ថុ រួមមាន សេវាកម្មប្រាក់បញ្ញើ ការផ្តល់ឥណទាន សេវាធនាគារចល័ត សេវាធនាគារ តាម អុីនធឺណេត សេវាកម្មផ្ទេរប្រាក់ សេវាកម្មហិរញ្ញប្បទានពាណិជ្ជកម្ម សេវាកម្មប័ណ្ណ (វីសា ម៉ាស្ទ័រកាត និងយូញៀផេត) ជូនឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោក ស្រី ដែលមានលំនៅឋាន ឬអាជីវកម្មនៅក្នុងខេត្តកំពង់ធំ ។ លើសពីនេះទៀត សាខាថ្មីនេះ ក៏មានផ្តល់សេវាកម្មបង់ពន្ធអាករគ្រប់ប្រភេទ កាន់តែមានភាពងាយស្រួល និងឆាប់រហ័ស ផងដែរ ។ ធនាគារ វឌ្ឍនៈ សាខាខេត្តកំពង់ធំ នឹងជំរុញផ្សព្វផ្សាយសេវាធនាគារចល័ត និងសេវាធនាគារតាមអុីនធឺណេត (ជំនាន់ថ្មី) ដើម្បីផ្តល់ជូនអតិថិជននៅខេត្តកំពង់ធំនូវ បទពិសោធន៍ថ្មីដើម្បីឆ្លើយតបតាមការវិវត្តនៃសេវាកម្មធនាគារឌីជីថល ។

This image has an empty alt attribute; its file name is 31a17212a2dc6660eb9a1be4d767fceb-1024x683.jpg

បន្ទាប់ពីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ សាខាខេត្តកំពង់ធំ ធនាគារ វឌ្ឍនៈ គ្រោងនឹងសម្ពោធដាក់ឱ្យដំណើការសាខាចំនួនពីរទៀតគឺ សាខាខេត្តប៉ៃលិន និងសាខា ក្រុងប៉ោយប៉ែត ក្នុងថ្ងៃតែមួយនៅថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២០ ខាងមុខនេះ ។ ធនាគារ វឌ្ឍនៈ ក៏កំពុងរៀបចំបើកសម្ពោធដាក់ឱ្យដំណើរការសាខាពីរបន្ថែមទៀតដែរ គឺសាខាខេត្ត កំពង់ឆ្នាំង និងសាខាខេត្តក្រចេះ នៅចុងខែធ្នូ ឆ្នាំ ២០២០ ឬនៅដើមឆ្នាំ ២០២១ ហើយក៏ គ្រោងនឹងដាក់ឱ្យដំណើរការសាខាជាបន្តបន្ទាប់ទៀតនៅតាមបណ្តាខេត្ត ក្រុងនានាទូទាំង ប្រទេសត្រឹមឆ្នាំ ២០២៣ ខាងមុខនេះ ។ ធនាគារ វឌ្ឍនៈ នឹងប្រារព្ធខួប អនុស្សាវរីយលើកទី ១៨ របស់ខ្លួននាថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០២០ ខាងមុខនេះផងដែរ ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ