ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Kane នឹង​ខកខាន​ជួយ​អង់គ្លេស​ពេល​ប៉ះ​ប៊ែ​ល​ហ្ស៊ិ​ក​នៅ Nations League រាត្រី​នេះ

3 ឆ្នាំ មុន

អង់គ្លេស ៖ កីឡាករ Harry Kane នឹង​ខកខាន​ជួយ​ក្រុម​ជម្រើសជាតិ​អង់គ្លេស សម្រាប់​ការ​ប្រកួត​ក្នុង​ពានរង្វាន់ Nations League ក្នុង​រាត្រី​នេះ​ទល់​នឹង​ក្រុម​ជម្រើសជាតិ​ប៊ែ​ល​ហ្ស៊ិ​ក​។…

អង់គ្លេស ៖ កីឡាករ Harry Kane នឹង​ខកខាន​ជួយ​ក្រុម​ជម្រើសជាតិ​អង់គ្លេស សម្រាប់​ការ​ប្រកួត​ក្នុង​ពានរង្វាន់ Nations League ក្នុង​រាត្រី​នេះ​ទល់​នឹង​ក្រុម​ជម្រើសជាតិ​ប៊ែ​ល​ហ្ស៊ិ​ក​។ បន្ទាប់​ប្រធាន រូប​នេះ ត្រូវ​បាន​រាយការណ៍​ថា​បាន​រង​ការ​ឈឺចាប់​សាច់ដុំ អំឡុង​ពេល​នៃ​ការ​ហ្វឹកហាត់ ។

Kane ដែល​ទើបតែ​ជា​សះស្បើយ​ពីរ​បួស​រយៈពេល​យូរ​របស់​ខ្លួន បាន​កំពុង​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ នៅ​ការ​ចាប់ផ្តើម​រដូវ​កាល​នេះ សម្រាប់​ក្រុម Tottenham Hotspur ខណៈ​ដែល​ក្លិប​មួយ​នេះ ក្រោម​ការ​ដឹកនាំ​របស់់​លោក José Mourinho បាន​បង្ហាញ​ក្តី​កង្វល់​យ៉ាង​ខ្លាំង​ចំពោះ​កីឡាករ​រូប​នេះ អំឡុង​ពេល​បំពេញភារៈកិច្ច​ជាមួយ​ក្រុម​ជម្រើសជាតិ​។

សូម​រំលឹក​ថា Kane បាន​រង​របួស​ដាច់​សរសៃពួរ​ជើង អំឡុង​ពេល​ការ​ប្រកួត​ទល់​នឹង​ក្រុម Southampton កាលពី​ថ្ងៃ​ទី​១ ខែមករា​កន្លង​ទៅ ដែល​បង្ខំ​ឱ្យ​គេ​ឃ្លាតឆ្ងាយ​ពី​ទីលាន​ប្រកួត អស់​រយៈ​ជា​ពេល​យូរ​។

អង់គ្លេស​ក៏​នឹង​មានការ​ប្រកួត​ក្នុង​ពានរង្វាន់ Nations League មួយទៀត ជាមួយនឹង​ក្រុម​ជម្រើសជាតិ​ដា​ណឺ​ម៉ាក​នៅ​ថ្ងៃ​ពុធ ទី​១៤ ហើយ Kane រំពឹង​ថា​នឹង​អាច​ជួយ​ក្រុម​សម្រាប់​ការ​ប្រកួត​នោះ​៕ (​ដកស្រង់​ចេញពី The Sun)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ