ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ​ក្នុង​អំពី​ចោរកម្ម​5​នាក់​ត្រូវ​នគរបាល​​ឃាត់ខ្លួន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជន​ជា​មុខសញ្ញា​ប្រព្រឹត្ត​អំពើ​ចោរកម្ម​គាស់​ឃ្លាំង​លួច​ទ្រព្យសម្បត្តិ​ចំនួន​៥នាក់ បាន​ត្រូវ​នគរបាល​ខណ្ឌដង្កោ​និង​ប៉ុស្តិ៍​ដង្កោ ចាប់​ឃាត់ខ្លួន​បាន ក្នុង​ពេល​ក្រុម​ជន​នេះ​ជិះ​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​២​គ្រឿង​ចេញ​ទៅ​ធ្វើ​សកម្មភាព​គាស់​ឃ្លាំង​មួយ​កន្លែង​លួច​យក​ទ្រព្យសម្បត្តិ ។ ប៉ុន្តែ​ខណៈ​ជន​ទាំងនោះ​កំពុង​ធ្វើ​សកម្មភាព​ជាក់ស្ដែង កម្លាំង​នគរបាល​ខណ្ឌ​និង​ប៉ុស្តិ៍​ខាងលើ​ក៏​ល្បាត​ទៅ​ដល់​ដែរ ហើយ​ធ្វើការ​ឡោម​ព័ទ្ធ​ចាប់​ក្របួច​បាន​ទាំង​សម្បុក​បែប​នេះ​តែ​ម្ដង…

រាជធានី​ភ្នំពេញ ៖ ជន​ជា​មុខសញ្ញា​ប្រព្រឹត្ត​អំពើ​ចោរកម្ម​គាស់​ឃ្លាំង​លួច​ទ្រព្យសម្បត្តិ​ចំនួន​៥នាក់ បាន​ត្រូវ​នគរបាល​ខណ្ឌដង្កោ​និង​ប៉ុស្តិ៍​ដង្កោ ចាប់​ឃាត់ខ្លួន​បាន ក្នុង​ពេល​ក្រុម​ជន​នេះ​ជិះ​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​២​គ្រឿង​ចេញ​ទៅ​ធ្វើ​សកម្មភាព​គាស់​ឃ្លាំង​មួយ​កន្លែង​លួច​យក​ទ្រព្យសម្បត្តិ ។

ប៉ុន្តែ​ខណៈ​ជន​ទាំងនោះ​កំពុង​ធ្វើ​សកម្មភាព​ជាក់ស្ដែង កម្លាំង​នគរបាល​ខណ្ឌ​និង​ប៉ុស្តិ៍​ខាងលើ​ក៏​ល្បាត​ទៅ​ដល់​ដែរ ហើយ​ធ្វើការ​ឡោម​ព័ទ្ធ​ចាប់​ក្របួច​បាន​ទាំង​សម្បុក​បែប​នេះ​តែ​ម្ដង ។ហេតុ​ការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោងប្រមាណ​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ​២០២០ នៅ​ចំណុច​ឃ្លាំង​គ្មាន​លេខ​មួយ​កន្លែង ស្ថិត​នៅ​តាម​ផ្លូវ​លេខ​២១៧ ក្នុងភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌដង្កោ ។

នគរបាល​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៥​នាក់នេះ​មាន ៖ ១-​ឈ្មោះ តុង ឡៃ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ
មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិដំណាក់​ធំ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ខណ្ឌ​មាន
ជ័យ, ២-​ឈ្មោះ ព្រុំ វណ្ណ​រិ​ទ្ធ ភេទ​ប្រុស អាយុ​១៩ឆ្នាំ, ៣-​ឈ្មោះ បូ ភា​រ៉ា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ, ៤-​ឈ្មោះ មាស ស្នា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ និង៥-​ឈ្មោះ ផា​ន់ សុ​ផា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ។ទាំង​៤​នាក់​ក្រោយ​នេះ ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​ឫស្សី សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ ខណ្ឌ​មានជ័យ ។

ប្រភព​ដដែល​បន្ត​ថា នៅ​ពេល​ចាប់ខ្លួន សមត្ថកិច្ច​បាន​ដកហូត​វត្ថុ​តាង​មួយ​ចំនួន​មាន​ដូច​ជា ដាវ​កែ​ច្នៃ​ចំនួន​២​ដើម សោ​ចិញ្ចៀន​ចំនួន​៣ រណារ​អារ​ដែក​១ ដង្កាប់​១ ឧបករណ៍​សម្រាប់​កាត់​​ខ្សែ​ភ្លើង​១ ទួរណឺវីស​១ កន្ត្រៃ​១ ម៉ូតូ​គ្មាន​ផ្លា​ក​លេខ​១​គ្រឿង​មាន​សណ្តោង​កន្ទុយ​រ៉ឺ​ម៉ក ម៉ូតូ​ហុងដា​សេ​១០០​កូរ៉េ​១​គ្រឿង ពណ៌​ក្រហម គ្មាន​ផ្លា​ក​លេខ​សណ្តោង​រ៉ឺ​ម៉ក​ដែរ ដែក​រនាំងបង្អួច​១​ផ្ទាំង និង​ដែក​ចម្រឹង​បង្អួច​បាក់​ជា​កំណាត់​ៗ​មួយ​ចំនួន​ទៀត ។

នគរបាល​ឲ្យ​ដឹង​ទៀត​ថា ឃ្លាំង​ខាងលើ​នោះ​ត្រូវ​បាន​ម្ចាស់​បិទទ្វារ​ចោល​ពុំ​មាន​អ្នកយាម​នោះ​ទេ ហើយ​នៅ​វេលា​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០២០ ជនសង្ស័យ​ទាំង​៥​នាក់​បាន​ជិះ​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​ទាំង​២​គ្រឿង​ទៅ​ឈប់​ជិត​នោះ រួច​លោត​ផ្លោះ​របង​ចូល​ទៅ​ធ្វើ​សកម្មភាព​គាស់​ទម្លុះទម្លាយ​ឃ្លាំង​ខាងលើ​ដោយ​ប្រើ​សោ​ចិញ្ចៀន​គាស់​បំបែក​មេសោរ​ចាក់​ទ្វារ​ឃ្លាំង​ចូល​លួច​យក​ទ្រព្យសម្បត្តិ​នៅ​ខាងក្នុង ។ គាប់​ជួន​ពេល​នោះ កម្លាំង​នគរបាល​ប៉ុស្តិ៍​ដង្កោ និង​នគរ​បាល​ខណ្ឌដង្កោ ដែល​កំពុង​ល្បាត​តាមផ្លូវ​លេខ​២១៧​ឃើញ ក៏​ធ្វើការ​ឡោម​ព័ទ្ធ​ឃាត់ខ្លួន​បាន​ទាំង​៥​នាក់ រួម​ជាមួយ​វត្ថុ​តាង រួច​នាំ​យក​ទៅ​សាកសួរ​និង​ចាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ