ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ទីតាំង​ជីក​ស្រះ​ខ្នាត​យក្ស​បន្ថែម​​ដើម្បី​រក្សា​ទឹក​ទុក​ប្រើប្រាស់​នៅ​រដូវ​ប្រាំង

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តពោធិ៍សាត់ ៖ ដោយ​មើលឃើញ​ថា រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មកនេះ អាកាសធាតុ​មានការ​ប្រែប្រួល ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​តាម​ឃុំ​មួយចំនួន​ជួប​បញ្ហា​ខ្វះខាត​ទឹក​ប្រើប្រាស់​នៅ​រដូវប្រាំង​នោះ ឯកឧត្តម ស៊ុ​យ សែ​ម រដ្ឋមន្ត្រីក្រសួង​រ៉ែនិង​ថាមពល…

ខេត្តពោធិ៍សាត់ ៖ ដោយ​មើលឃើញ​ថា រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មកនេះ អាកាសធាតុ​មាន
ការ​ប្រែប្រួល ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​តាម​ឃុំ​មួយចំនួន​ជួប​បញ្ហា​ខ្វះខាត​ទឹក​ប្រើប្រាស់​នៅ​រដូវប្រាំង​នោះ ឯកឧត្តម ស៊ុ​យ សែ​ម រដ្ឋមន្ត្រីក្រសួង​រ៉ែនិង​ថាមពល និង​ជា​ប្រធាន​ក្រុមការងារ​រាជរ​ដ្ឋាភិ​បាល​ចុះ​មូលដ្ឋាន​ខេត្តពោធិ៍សាត់ បាន​សហការ​ជាមួយ​ក្រុមការងារ​និង​អាជ្ញាធរ​មូលដ្ឋាន ជីក​ស្រះ​ទំហំ​មួយ​ហិ​កតា​ឲ្យ​បាន​មួយ​ក្នុង​មួយ​ឃុំ ដើម្បី​តម្កល់​ទឹក​ទុក​ប្រើប្រាស់ ។

ថ្មី​ៗ​នេះ បាន​ជីក​ស្រះ​នៅ​ឃុំ​ស្នាម​ព្រះ ឃុំ​មេទឹក និង​ឃុំ​បឹង​បត់​កណ្ដោល ស្រុក​បាកាន រួច​មក​​ហើយ ហើយ​នៅ​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០២០ បន្ទាប់​ពី​ចុះ​ពិនិត្យ​ការ​លិចលង់​ដោយ​ជំនន់​ទឹក
ភ្លៀង​ក្នុង​ក្រុង​ពោធិ៍សាត់​រួច ឯកឧត្តម​រដ្ឋមន្ត្រី សុ​៊​យ សែ​ម បាន​ឆ្លៀតឱកាស​ដ៏​មមាញឹក​ទៅ​ពិនិត្យ​មើល​ទីតាំង​ជីក​ស្រះ​២​កន្លែង​ទៀត គឺ​នៅ​ក្បែរ​វត្ត​ពិត​ត្រង់ ឃុំ​ត្រពាំង​ជង និង​ឃុំ​ខ្នារ​ទ​ទឺង​ស្រុក​បាកាន ។

ឯកឧត្តម ស៊ុ​យ សែ​ម បាន​ថ្លែង​ថា ទីតាំង​ដែល​ត្រូវ​ជីក​ស្រះ​ជូន​នេះ លុះត្រាតែ​មាន​ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ​ច្រើន ជា​កន្លែង​ដែល​គ្មាន​ប្រភព​ទឹក​នៅ​រដូវប្រាំង មាន​កន្លែង​បង្ហូរទឹក​ចូល​នៅ​​រដូវ​វស្សា ជុំវិញ​ស្រះ​មាន​ដី​បង្កបង្កើន​ផល​សម្រាប់​ដាំ​ដំណាំ បន្លែ ឬ​ចម្ការ​ផ្សេង​ៗ មាន​ផ្លូវ​ចេញចូល​បាន​ទាំង​ប្រាំង​ទាំង​វស្សា ហើយ​ប្រជាពលរដ្ឋ​សុខ​ចិត្ត​រៀនសូត្រ​ដាំ​ដំណាំ តាម​រយៈ​មន្ត្រី​មន្ទីរ​ក​សិ
កម្ម​រុក្ខា ប្រមាញ់ និង​នេសាទ​ខេត្ត ជា​លក្ខណៈ​សហគមន៍ ។

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ទឹក​ក្នុង​ស្រះ​មិន​អនុញ្ញាត​ឲ្យ​បូម​ដាក់​ស្រែ​នោះ​ទេ គឺ​ប្រើប្រាស់​សម្រាប់​តែ​ជីវភាព​ប្រចាំ​ថ្ងៃ ដូច​ជា​ទឹក​ផឹក ទឹក​ងូត បោក​ខោអាវ ស្រោច​ដំណាំ​ឈើ​ហូប​ផ្លែនិង​ដំណាំ​បន្លែ​គ្រប់​ប្រភេទ​តែ​ប៉ុណ្ណោះ ។ ប្រជា​ពលរដ្ឋ​រស់នៅ​ជុំវិញ​ស្រះ ឬ​អ្នក​ដែល​ចូលរួម​ប្រើ
ប្រាស់​ទឹកស្រះ​ទាំងអស់ ត្រូវ​ចេះ​ស្រឡាញ់​ស្រះ​នេះ​ដូច​ជា​ស្រះ​របស់​ខ្លួន​ផ្ទាល់ ។ ត្រូវ​ជួយ​ថែរក្សា​ឲ្យ​បាន​គង់វង្ស​ល្អ កុំ​ឲ្យ​មាន​សត្វពាហនៈ​ឫ​អ្នក​ណា​មក​បំផ្លិចបំផ្លាញ​បាន ។ ថែរក្សា​ដើមឈើ​ដែល​ដាំ​នៅ​តាម​មាត់​ស្រះ​ឲ្យ​បាន​គង់វង្ស​ដុះ​លូតលាស់​ល្អ ហើយ​ត្រី​ក្នុង​ស្រះ​អាច​ស្ទូច​បាន​តែ​ហាម​ប្រើ​ប្រដាប់​ឆក់ ។

ឯកឧត្តម ស៊ុ​យ សែ​ម បាន​ជំរុញ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ពេល​មាន​ស្រះ​និង​មានទឹក​ហើយ ត្រូវ​នាំ​គ្នា​ដាំ​បន្លែ​សរីរាង្គ​ឲ្យ​បាន​ច្រើន​ដើម្បី​លក់ ព្រោះ​ឯកឧត្តម​បាន​រក​ទីផ្សា​នៅ​ឯ​ភ្នំពេញ​បាន​ហើយ ខ្លាច​តែ​ដាំ​មិន​ទាន់​ឲ្យ​គេ​ប៉ុណ្ណោះ ។ គោលបំណង​របស់​រាជរដ្ឋាភិបាល ក៏​ដូច​ឯកឧត្តម​និង​ក្រុម​ការងារ គឺ​ធ្វើ​យ៉ាងណា​ឲ្យ​ប្រជាពលរដ្ឋ​មានជីវភាព​ធូរធារ មានការ​ហូប​ចុក​គ្រប់គ្រាន់ សម្លៀក
បំពាក់​ស្អាតបាត មាន​សម្ភារ​ប្រើប្រាស់ និង​ចេះ​ស្រឡាញ់​គ្នា​ក្រោម​ដំបូល​តែ​មួយ ។

ដូច្នេះ យើង​ត្រូវ​ថែរក្សា​សន្ដិភាព​ឲ្យ​នៅ​គង់ វង្ស​ជា​រៀង​រហូត ដើម្បី​ផ្ដល់​ឱកាស​ឲ្យ​រាជរ​ដ្ឋា​ភិបាល ក្រោម​ការ​ដឹកនាំ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន កសាង​និង​អភិវឌ្ឍ​ប្រទេស​ឲ្យ​កាន់តែ​រីក​ចម្រើន​ថែម​ទៀត​ពី​មួយ​អាណត្តិ​ទៅ​មួយ​អាណត្តិ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ