ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​សាកសព​អណ្តែត​ទឹក​ម្នាក់​ សង្ស័យ​ស្លា.ប់​ហើយ​អណ្តែត​ទឹក​មក​ដី​ខ្មែរ

9 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង​ ៖ សាកសព​បុរស​ម្នាក់​ត្រូវ​បាន​អ្នកនេសាទ​ប្រទះ​ឃើញ​អណ្តែត​ទឹក​ក្នុង​សភាព​ហើម​រលួយ​នៅ​លើ​ចំណុច​កន្ទុយ​កោះ​វែង ​ក្នុងភូមិ​អូរ​ស្វាយ​ ឃុំ​អូរ​ស្វាយ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ កាលពី​ព្រឹក​ថ្ងៃ​ទី​១១​ ខែ​មេ​សា​ ឆ្នាំ​២០១៥​ ។

ខេត្តស្ទឹងត្រែង​ ៖ សាកសព​បុរស​ម្នាក់​ត្រូវ​បាន​អ្នកនេសាទ​ប្រទះ​ឃើញ​អណ្តែត​ទឹក​ក្នុង​សភាព​ហើម​រលួយ​នៅ​លើ​ចំណុច​កន្ទុយ​កោះ​វែង ​ក្នុងភូមិ​អូរ​ស្វាយ​ ឃុំ​អូរ​ស្វាយ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ កាលពី​ព្រឹក​ថ្ងៃ​ទី​១១​ ខែ​មេ​សា​ ឆ្នាំ​២០១៥​ ។

​លោក​វរ​សេនី​ទោទិ​ត្យ សុ​វ​ណ្ណី អនុប្រធាន​ការិយាល័យ​កណ្តាល​នគរបាល​ព្រហ្មទណ្ឌ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​ បាន​ប្រាប់​ «កោះសន្តិភាព»​ កាលពី​ព្រឹក​ថ្ងៃ​ទី​១២ ខែ​​មេ​សា​ ឆ្នាំ​២០១៥​នេះ​ថា​ សាកសព​ដែល​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​នោះ​ជា​មនុស្ស​ប្រុស​អាយុ​ប្រហែលជា​៤០​ឆ្នាំ​ ជនជាតិ​ឡាវ​ ។​ លោក​អនុប្រធាន​កា​រិ​ល័យ​បន្ត​ថា​ បន្ទាប់​ពី​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ពាក់ព័ន្ធ​ក្នុង​ករ​ណី​ខាងលើ​នេះ​ កម្លាំង​ជំនាញ​របស់​លោក​រួម​មាន​នាយការិយាល័យ​បច្ចេកទេស​ និង​កោសល​វិ​ច្ច័​យ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​​ថាឡា​បរិ​វ៉ា​ត់ កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋ​បាល មេ​ភូមិ មេឃុំ វិជ្ជា​បណ្ឌិត ក្រោម​ការ​ដឹកនាំ​ផ្ទាល់​ពី​លោកហ៊​ម  ប៊ុ​ន​ធែ​ល ស្នងការ​រង​កណ្តាល​​នគរបាល​ព្រហ្មទណ្ឌ​ ។​

ក្រោយ​ពី​ស្រង់​សាកសព​រួច សមត្ថកិច្ច​ជំនាញ​រួម​ជាមួយ​ពេទ្យ​បាន​ធ្វើ​កោសល់​វិ​ច្ច័​យ​លើ​សាកសព​ ជំហាន​ដំបូង​បាន​ធ្វើការ​សន្និដ្ឋាន​ថា បាន​ស្លាប់​ដោយសារ​លង់ទឹក​ដោយ​ពុំ​មានពាក់ព័ន្ធ​ករណី​ឃាតកម្ម​អ្វី​ឡើយ​ ។

លោកសែ​ម ស៊ី​ថា អធិការ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​បាន​ឱ្យ​ដឹង​ដែរ​ថា​ សាកសព​​នេះ​យើង​នៅ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ​ ហើយ​ចំពោះ​សាកសព​នេះ​គេ​សង្ស័យ​ថា​ជា​ជនជាតិ​ឡាវ​ដែល​ស្លាប់​ដោយសារ​លង់ទឹក​នៅ​ប្រទេស​ឡាវ​ រួច​អណ្តែត​មក​ទើ​លើ​កន្ទុយ​កោះ​វែង​ក្នុងភូមិ​អូរ​ស្វាយ ឃុំ​អូរ​ស្វាយ ស្រុ​ថា​ឡា​បរិ​វ៉ា​ត់​ ។​ លោក​បន្ត​ថា​ សាកសព​នេះ​​មាន​សភាព​ហើម​ធំក្លិន​ និង​រ​លួ​យ​ទៅ​ហើយ​ ដែល​សង្ស័យ​ថា​ បាន​ស្លាប់​ក្នុង​កំឡុង​ពី​៦​ថ្ងៃ​ ទៅ​១០​ថ្ងៃ​មុន ។

​លោក​វរៈ​សេនី​ទោទិ​ត្យ សុ​វ​ណ្ណី ​បាន​បញ្ជាក់​ថា​ ក្រោយ​ជំនាញ​ធ្វើការ​ពិនិត្យ​រួចរាល់​ លោកស្នងការ​រង​បាន​រាយការណ៍​ទៅ​លោក​ព្រះ​រាជ​អាជ្ញា​ធ្វើការ​បញ្ចុះ​សាកសព​នៅ​លើ​ដី​កោះ​នោះ ​និង​ផ្តល់​ព័ត៌មាន​ទៅ​វរៈការពារ​ព្រំដែន​ឡាវ​ ដើម្បី​ស្វែងរក​គ្រួសារ​នៃ​សព​មក​ទទួលយក​ទៅ​កាន់​ស្រុក​កំណើត​វិញ​ ៕