ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចម្លើយ​សារភាព​​​របស់​បុរស​ចិន​​ថា ​តើ​កាំ​ភ្លើង​​​នេះ​ទិញ​មក​ពីណា?

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តី​របាយការណ៍​បឋម​បានឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​ប្រមាណ​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៦ ខែតុលា ឆ្នាំ​២០២០កម្លាំង​គណ​:​បញ្ជាការ​ឯកភាព​រដ្ឋបាល​ក្រុង​ព្រះសីហ​នុ បាន​ដាក់​គោលដៅ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​នៅ​តាម​ផ្លូវ​សេ​តេ ខាង​មុខ​សាលា​បឋម​សិក្សា ជា ស៊ី​ម…

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តី​របាយការណ៍​បឋម​បានឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​ប្រមាណ​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៦ ខែតុលា ឆ្នាំ​២០២០កម្លាំង​គណ​:​បញ្ជាការ​ឯកភាព​រដ្ឋបាល​ក្រុង​ព្រះសីហ​នុ បាន​ដាក់​គោលដៅ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​នៅ​តាម​ផ្លូវ​សេ​តេ ខាង​មុខ​សាលា​បឋម​សិក្សា ជា ស៊ី​ម ធ្វើការ​ឆែកឆេរ​អាវុធ​ជាតិ​ផ្ទុះ​រក​ឃើញ​កាំភ្លើងខ្លី​១​ដើម នៅ​ក្នុង​កាបូបស្ពាយ​របស់​អ្នក​បើកបរ​រថយន្ត​ម្នាក់​ជា​ជនជាតិ​ចិន ហើយ​ក៏​បាន​ឃាត់ខ្លួន ។

អ្នកបើកបរ​រថយន្ត​រូប​នេះ​ឈ្មោះ Wang Sh uAn ភេទ​ប្រុស អាយុ​៣១​ឆ្នាំ បើកបរ​រថយន្ត​ឲ្យ​​ក្រុម​ហ៊ុន Xing Wang អចលនទ្រព្យ ស្នាក់​នៅ​អគារ​បុគ្គលិក​របស់​ក្រុមហ៊ុន ទល់មុខ​កាស៊ីណូ ជី​យ៉ូ​វ​នី​សិន ក្នុង​សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ។

នៅ​ក្នុង​ការ​ត្រួត​​ពិនិត្យ​នេះ សមត្ថកិច្ច​បាន​ឃាត់​រថយន្ត​១​គ្រឿង​ម៉ាក​អាល់​ហ្វា ពណ៌​ខ្មៅ​ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២BE-០០៣២ ដើម្បី​ធ្វើការ​ឆែកឆេរ ហើយ​រក​ឃើញ​កាំភ្លើងខ្លី​១​ដើម​ម៉ាក G.lock១៩ ពណ៌​ខ្មៅ មាន​បង់​២ និង​គ្រាប់​៣០​គ្រាប់ នៅ​ក្នុង​កាបូបស្ពាយ​របស់​ជន​សង្ស័យ ។

នៅ​ពេល​សាកសួរ ជនសង្ស័យ​ឈ្មោះ Wang Shu An សារភាព​ថា រូបគេ​ជា​ម្ចាស់​កាំភ្លើង​ម៉ាក G.Lock១៩ ពណ៌​ខ្មៅ លេខ AECL២៨២ ។

កាំភ្លើង​នេះ រូបគេ​បាន​ទិញ​ពី​ជន​មិន​ស្គាល់​អត្តសញ្ញាណ​តាម​អន​ឡាញ កាលពី​ពាក់​កណ្តាលខែ
កញ្ញា ឆ្នាំ​២០២០ ក្នុង​តម្លៃ​៣.២០០​ដុល្លារ ។

ជនសង្ស័យ​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​តាម​នីតិវិធី ។ ទោះជា​យ៉ាង​ណា សមត្ថកិច្ច​មិន​បានឱ្យ​ដឹង​ពី​អាសយដ្ឋាន​អ្នកលក់​កាំភ្លើង​តាម​អន​ឡាញ​នោះ​ទេ តែ​សង្ឃឹមថា បើ​សមត្ថកិច្ច​បានដឹង​ហើយ​គួរតែ​ស្រាវជ្រាវ​ដក​បន្លា​ចេញពី​កែវភ្នែក​នេះ​ទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ