ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យ៉ាង​ហោច​ណាស់​មនុស្ស ១១២​នាក់ រួម​ដំណើរ​ជាមួយ​ជនជាតិ​ឥណ្ឌូ​ណេ​ស៊ី​កើត​កូ​វី​ដ ១៩

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​សុខ​ភិ​បាល បាន​ប្រកាស​ព្រឹក​ថ្ងៃ​ទី​០៨ ខែតុលា​នេះ​ថា បាន​រក​ឃើញ​ករណី​វិជ្ជមាន​វីរុស​កូ​វី​ដ​១៩​ថ្មី ០១​ទៀត លើ​បុរស​ជនជាតិ​ឥណ្ឌូ​ណេ​ស៊ី មាន​អាយុ​២៦​ឆ្នាំ ដែល​បាន​មក​ដល់​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ ក្រសួង​សុខ​ភិ​បាល បាន​ប្រកាស​ព្រឹក​ថ្ងៃ​ទី​០៨ ខែតុលា​នេះ​ថា បាន​រក​ឃើញ​ករណី​វិជ្ជមាន​វីរុស​កូ​វី​ដ​១៩​ថ្មី ០១​ទៀត លើ​បុរស​ជនជាតិ​ឥណ្ឌូ​ណេ​ស៊ី មាន​អាយុ​២៦​ឆ្នាំ ដែល​បាន​មក​ដល់​កម្ពុជា នៅ​ថ្ងៃ​ទី​០៦ ខែតុលា ឆ្នាំ​២០២០ ជា​អ្នក​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ។

ក្រសួង​បាន​បញ្ជាក់​ថា ដោយ​អ្នក​រួម​ដំណើរ​ជាមួយ​បុរស​ជនជាតិ​ឥណ្ឌូ​ណេ​ស៊ី​កើត​កូ​វី​ដ​១៩ រូប​នេះ មាន​ចំនួន ១១២​នាក់ (​ស្រី​២៣​នាក់​) ដែល​មាន​លទ្ធផល​តេស្ត អវិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ នោះ​ត្រូវ​បាន​ដាក់​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​២​ថ្ងៃ នៅ​វិទ្យាល័យ​បូ​រី ១០០​ខ្នង ចំនួន​៤៩​នាក់ សណ្ឋាគារ​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ ចំនួន​៦២​នាក់ និង​នៅ​ស្ថានទូត​សិង្ហ​បុរី​ចំនួន​១​នាក់ ។

សូម​បញ្ជាក់​៖ គិត​ត្រឹម​ម៉ោង​០៧​និង​០០​ព្រឹក​ថ្ងៃ​ទី​០៨ ខែតុលា ឆ្នាំ​២០២០ កម្ពុជា​រក​ឃើញ​អ្នកមាន​វីរុស​កូ​វី​ដ​-១៩ មាន​ចំនួន​សរុប ២៨១​នាក់ ក្នុង​នោះ​ចំនួន​អ្នក​ព្យាបាល​ជា​សះស្បើយ​សរុប​ទូ​ទាំង​ប្រទេស​មាន​ចំនួន​២៧៦​នាក់ និង​អ្នក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រដ្ឋ​ចំនួន​០៥​នាក់​ផង​ដែរ ៕