ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧត្តមសេនីយ៍ត្រី ទីចំរើន កុសល បកស្រាយរឿងនគរបាលអន្តរាគមន៍តាមគោលដៅខ្លះធ្វើលើសតួនាទី

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ «​តើ​នគរបាល​អន្តរាគមន៍​មាន​សិទ្ធិ​ចេញ​មក​ឃាត់ ឬ​ហៅ​រាល់​យានយន្ត​ដែល​ល្មើសច្បាប់​ចរាចរណ៍​ដោយ​ឯកឯង​បាន​ដែរ​ឬទេ? ជា​រឿយ​ៗ ខ្ញុំ​តែងតែ​សង្កេត​ឃើញ​ប្អូន​ៗ​នគរបាល​អន្តរាគមន៍ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី ដែល​ចុះ​សហ​ការណ៍​ជាមួយ​នគរបាល​ចរាចរណ៍​តាម​គោលដៅ​មួយ​ចំនួន​តែងតែ​ចេញ​មក​ហៅ ឬ​ឃាត់​រាល់​យានយន្ត​ដែល​ល្មើសច្បាប់​ចរាចរណ៍​ដោយ​ឯកឯង​។​» នេះ​បើ​យោង​តាម​ហ្វេ​ស​ប៊ុ​ក…

រាជធានី​ភ្នំពេញ ៖ «​តើ​នគរបាល​អន្តរាគមន៍​មាន​សិទ្ធិ​ចេញ​មក​ឃាត់ ឬ​ហៅ​រាល់​យានយន្ត​ដែល​ល្មើសច្បាប់​ចរាចរណ៍​ដោយ​ឯកឯង​បាន​ដែរ​ឬទេ? ជា​រឿយ​ៗ ខ្ញុំ​តែងតែ​សង្កេត​ឃើញ​ប្អូន​ៗ​នគរបាល​អន្តរាគមន៍ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី ដែល​ចុះ​សហ​ការណ៍​ជាមួយ​នគរបាល​ចរាចរណ៍​តាម​គោលដៅ​មួយ​ចំនួន​តែងតែ​ចេញ​មក​ហៅ ឬ​ឃាត់​រាល់​យានយន្ត​ដែល​ល្មើសច្បាប់​ចរាចរណ៍​ដោយ​ឯកឯង​។​» នេះ​បើ​យោង​តាម​ហ្វេ​ស​ប៊ុ​ក ឧត្តមសេនីយ៍ត្រី ទី​ចំរើន កុសល បាន​បង្ហោះ កាលពី​ល្ងាច​ថ្ងៃ​ទី​០៧ ខែតុលា ឆ្នាំ​២០២០នេះ ។

ឧត្តមសេនីយ៍ត្រី ទី​ចំរើន កុសល បាន​សរសេរ​បន្ត​ថា នេះ​គឺជា​ការ​ប្រព្រឹត្ត​ខុស​ពី​តួនាទី និង​ភារកិច្ច​របស់​ខ្លួន ។ ដោយហេតុ​ថា ប្អូន​ៗ​មិនមែន​ជា​នគរបាល​ចរាចរណ៍​ទេ ដូចនេះ​ប្អូន​ៗ​គ្មាន​ភារកិច្ច​អ្វី​ត្រូវ​ហៅ ឬ​បញ្ឈប់​រាល់​យានយន្ត​ដែល​ល្មើសច្បាប់​ចរាចរណ៍​ដោយ​ឯកឯង​បាន​ឡើយ ។

ឧត្តមសេនីយ៍ត្រី ទី​ចំរើន កុសល

តើ​នគរបាល​អន្តរាគមន៍​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​មាន​តួនាទី និង​ភារកិច្ច​អ្វីខ្លះ​នៅ​ពេល​ចុះ​ប្រតិបត្តិការ​តាម​គោលដៅ​ជាមួយ​នគរបាល​ចរាចរណ៍​ម្តង​ៗ​?
តួនាទី និង​ភារកិច្ច​របស់​នគរបាល​អន្តរាគមន៍ គឺ​ដើម្បី​ជួយ​អន្តរាគមន៍ និង​បង្ក្រាប​រាល់​បទល្មើស​ចរាចរណ៍​ទាំងឡាយ​ណា ដែល​មិន​ព្រម​ឈប់​តាម​ការ​បញ្ឈប់​របស់​នគរបាល​ចរាចរណ៍ ឬ​មាន​បង្ក​អំពើ​ហិង្សា​មក​លើ​សមត្ថកិច្ច​កំពុង​អនុវត្ត​ច្បាប់​..​។​ល​។

យ៉ាងណាមិញ​នគរបាល​អន្តរាគមន៍​ត្រូវ​ឈរ​ចំងាយ​(៥០​ម៉ែត្រ​)​ពី​គោលដៅ​នគរបាល​ចរាចរណ៍​ដែល​កំពុង​អនុវត្តន៍​ច្បាប់​នីមួយ​ៗ មិនមែន​ឈរ​ផ្តុំ​គ្នា​ជាមួយនឹង​នគរបាល​ចរាចរណ៍​នោះ​ទេ ។

លោក​បាន​បញ្ជាក់​ថា កន្លង​មក​គោលដៅ​ដែល​ខ្ញុំ​ឧស្សាហ៍​ឃើញ​នគរបាល​អន្តរាគមន៍​ឈរ​ផ្តុំ​គ្នា​ជាមួយ​នគរបាល​ចរាចរណ៍​ផ្លូវគោក និង​ចេញ​មក​បង្ក្រាប​ដោយ​ឯកឯង គឺ​នៅ​គោលដៅ​អាង​ទឹក គោលដៅ​ភ្លើងស្តុប​ផ្សារ​ដើម​គរ និង​គោលដៅ​រង្វង់​មូល​គួ​ច​កាណុង ៕