ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​ក្រុមហ៊ុន​ស៊ិ​ន​ទ្រី​ជាង​២​ពាន់​នាក់​​យល់ព្រម​ចូល​ធ្វើ​ការវិញហើយ​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ កម្មករ​របស់​ក្រុមហ៊ុន​ស៊ី​ន​ទ្រី​ជាង​២០០០​នាក់ ដែល​បាន​ធ្វើ​កូដកម្ម តវ៉ា​មិន​ព្រម​ចេញ​ប្រមូល​សំរាម អស់​រយៈពេល​៥ថ្ងៃ​កន្លង​មក​នោះ ពេល​នេះ​ពួក​គាត់​បាន​ឯកភាព​ស្ម័គ្រចិត្ត​ឈប់​ធ្វើ​បាតុកម្ម​និង​សន្យា​ចូល​បម្រើ​ការងារ​វិញ​នៅ​រសៀល​ថ្ងៃ​ទី​៧ ខែតុលា​ឆ្នាំ ២០២០​នេះ​តទៅ​។ គួររំលឹកថា…

រាជធានី​ភ្នំពេញ ​៖ កម្មករ​របស់​ក្រុមហ៊ុន​ស៊ី​ន​ទ្រី​ជាង​២០០០​នាក់ ដែល​បាន​ធ្វើ​កូដកម្ម តវ៉ា​មិន​ព្រម​ចេញ​ប្រមូល​សំរាម អស់​រយៈពេល​៥ថ្ងៃ​កន្លង​មក​នោះ ពេល​នេះ​ពួក​គាត់​បាន​ឯកភាព​ស្ម័គ្រចិត្ត​ឈប់​ធ្វើ​បាតុកម្ម​និង​សន្យា​ចូល​បម្រើ​ការងារ​វិញ​នៅ​រសៀល​ថ្ងៃ​ទី​៧ ខែតុលា​ឆ្នាំ ២០២០​នេះ​តទៅ​។ គួររំលឹកថា លោក ឃួ​ង ស្រេង អំពាវនាវ​កម្មករ​ប្រមូល​សំរាម​ចូល​ធ្វើការ​វិញ ដោយ​មាន​ដំណោះស្រាយ​ខ្លះ​ៗ

ការ​ឯកភាព​នឹង​បញ្ឈប់​នូវ​រាល់​ការ​ធ្វើ​បាតុកម្ម​ខាងលើ​នេះ​បាន​ធ្វើ​ឡើង ខណៈ​ដែល​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ចុះ​ទៅ​ដោះស្រាយ​ផ្ទាល់​ដល់ទី​តាំង​កើតហេតុ នា​ព្រឹក​ថ្ងៃ​ទី​៧ តុលា ដោយ​បាន​ស្នើ​សុំ​ឱ្យ​បងប្អូន​កម្មករ​ទាំងអស់​ចូល​បម្រើ​ការងារ​វិញ នា​រសៀល​ថ្ងៃ​ទី៧ តុលា​នេះ ។ ជា​ការ​ឆ្លើយ​តប បងប្អូន​និយោជក​កម្មករ បាន​យល់ព្រម​ចូល​បម្រើ​ការងារ​វិញ​ទៅ​តាម​ការ​ស្នើ​សុំ​របស់​លោក​ឃួ​ង សេង ។

ការ​ព្រម​ចូល​ធ្វើការ​វិញ​នេះ​បន្ទាប់​ពី​បញ្ចប់​កិច្ចប្រជុំ​នេះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​ក្រុមការងារ ចុះ​ទៅ​ជួប​សំណេះសំណាល​ដោយ​ផ្ទាល់​ជាមួយ​កម្មករ ក្រុមហ៊ុន ស៊ី​ន​ទ្រី ខណ្ឌដង្កោ​ផង​ដែរ ដើម្បី​ប្រាប់​អំពី​ដំណោះស្រាយ និង​ការ​សន្យា​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​។

ការងារ​នេះ​សម្រេច​បាន​ដោយ​ជោគជ័យ ក្រោម​ការ​យកចិត្តទុកដាក់​របស់​អភិបាល​រាជធានី​ភ្នំពេញ ដោយ​មានការ​ណែនាំ​ពី​ក្រសួងមហាផ្ទៃ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ទើប​ដោះស្រាយ​បាន​បញ្ចប់​ ។ ​ប៉ុន្ដែ​ទោះជា​យ៉ាងណា ក្នុង​អន្ដរកាល​នេះ អភិបាល​រាជធានី​ភ្នំពេញ បាន​ណែនាំ និង​ដាក់​ផែនការ​ឲ្យ​អភិបាល​ខណ្ឌ​ទាំង​១៤ រួម​ទាំង​មន្ដ្រី​ពាក់ព័ន្ធ ចុះ​ប្រមូល​សំរាម​ជា​បណ្ដោះអាសន្ន ក្នុង​ពេល​នេះ​ផង​ដែរ ​។ ​ការ​ទទួលយក​ដំណោះស្រាយ និង​ព្រមព្រៀង​ចូល​ធ្វើការ​វិញ​របស់​កម្មករ​ក្រុមហ៊ុន​ទ្រី ធ្វើ​ឡើង​ក្រោយ​បញ្ចប់​កិច្ចចរចា​របស់​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ រវាង​ម្ចាស់​ក្រុមហ៊ុន​ស៊ី​ន​ទ្រី និង​កម្មករ និយោជិត នៅ​សាលា​រាជធានី​ភ្នំពេញ​។

ជា​លទ្ធផល នៃ​ការ​ចរចារ​ភាគី​ទាំងអស់​បាន​ព្រមព្រៀង​គ្នា​ដូច​ខាងក្រោម​៖​ទី​១៖ ចំពោះ​សំណើ​របស់​កម្មករនិយោជិត​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ដោះស្រាយ​ពេល​បញ្ចប់​កិច្ចសន្យា ក្រុមហ៊ុន​ទទួល​ដោះស្រាយ​តាម​ច្បាប់​ស្ដី​ពី​ការងារ ហើយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ជា​អ្នក​ធានា​ខុស​ត្រូវ​។​ទី​២៖ ចំពោះ​ការងារ​របស់​កម្មករនិយោជិត ទៅ​ថ្ងៃ​ខាង​មុខ រដ្ឋបាល​រាជធានី​ភ្នំពេញ ធានា​មិន​បាត់បង់​ឡើយ ទោះបី​ក្រុមហ៊ុន​ស៉ិ​ន​ទ្រី ដេញថ្លៃ​ជាប់ ឬ​មិន​ជាប់​ក៏​ដោយ​។​ទី​៣៖ សូម​ឲ្យ​កម្មករនិយោជិត​ទាំងអស់​នាំ​គ្នា​ចូល​ធ្វើ​ការងារ​ជា​ធម្មតា​វិញ ចាប់ពី​រសៀល​ថ្ងៃ​ទី​៧ ខែតុលា ឆ្នាំ​២០២០​នេះ​តទៅ​។

ក្នុង​ឱកាស​នោះ​ដែរ លោក​ឃួ​ង ស្រេង បាន​ផ្ដល់​នូវ​អង្ករ​ចំនួន ២៥​គីឡូក្រាម ក្នុង​ម្នាក់​ៗ ដែល​អង្ករ​នេះ​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​តេ​ជោ​ហ៊ុន​ សែន ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរា​ជាណាចក្រ​កម្ពុជា​។

គួរ​រំលឹក​ថា ចាប់តាំងពី​ល្ងាច​ថ្ងៃ​ទី​២ ខែ​តុលា ឆ្នាំ​២០២០ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​៧ តុលា កម្មករ​ប្រមូល​សំរាម​របស់​ក្រុមហ៊ុន ស៊ី​ន​ទ្រី បាន​ធ្វើ​កូដកម្ម​នៅ​យានដ្ឋាន​ក្រុមហ៊ុន​ស៊ី​ន​ទ្រី​ដែល​មា​នទី​តាំងនៅ​ភូមិ​ម័​រ សង្កាត់​ដង្កោ​ខណ្ឌដង្កោ​រាជធានី​ភ្នំពេញ ដោយ​មិន​ចេញ​ប្រមូល​សំរាម ដែល​ធ្វើ​ឱ្យ​មាន​សំរាម​កកស្ទះ​នៅ​តាម​ដងផ្លូវ​នានា​ក្នុង​រាជធានី​ភ្នំពេញ​។

ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក្តី ដោយសារ​ការ​ចុះ​ទៅ​ដោយ​ស្រាយ​ជាមួយ​កម្មករ​ដោយ​ផ្ទាល់​ពី​សំណាក់​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ កម្មករ​បាន​សម្រេចចិត្ត​ចូល​បំរើ​ការងារ​ជា​ធម្មតា​វិញ​ហើយ ៕ (កែសម្រួលដោយ ៖​ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ