ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ឃួ​ង ស្រេង អំពាវនាវ​កម្មករ​ប្រមូល​សំរាម​ចូល​ធ្វើ​ការវិញ​ ​ដោយ​មាន​ដំណោះស្រាយ​ខ្លះ​ៗ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​អំពាវនាវ​ឱ្យ​កម្មករ​ប្រមូល​សំរាម​ចូល​ធ្វើ​ការងារ​ជា​ធម្មតា​វិញ​ដោយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នឹង​ផ្តល់​ប្រាក់​អតីតភាព​ការងារ​ទៅ​តាម​ដំណាក់កាល ហើយ​កម្មករ​នៅ​តែ​ទទួល​បាន​ឱកាស​ការងារ​ថ្មី នៅ​ពេល​ក្រុមហ៊ុន​ចំនួន​៣​បើក​ប្រតិបត្តិការ​ប្រមូល​សំរាម​។ នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​អោយ​ប្រើ​ប្រាស់​អគារ​ទីចាត់ការ​បឋម​សិក្សា សន្ធ​ម៉ុ​ក នៅ​ព្រឹក​ថ្ងៃ​ទី​៦…

រាជធានី​ភ្នំពេញ​ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​អំពាវនាវ​ឱ្យ​កម្មករ​ប្រមូល​សំរាម​ចូល​ធ្វើ​ការងារ​ជា​ធម្មតា​វិញ​ដោយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នឹង​ផ្តល់​ប្រាក់​អតីតភាព​ការងារ​ទៅ​តាម​ដំណាក់កាល ហើយ​កម្មករ​នៅ​តែ​ទទួល​បាន​ឱកាស​ការងារ​ថ្មី នៅ​ពេល​ក្រុមហ៊ុន​ចំនួន​៣​បើក​ប្រតិបត្តិការ​ប្រមូល​សំរាម​។

នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​អោយ​ប្រើ​ប្រាស់​អគារ​ទីចាត់ការ​បឋម​សិក្សា សន្ធ​ម៉ុ​ក នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែតុលា​នេះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​មាន​ប្រសាសន៍​ថា នៅ​ប៉ុន្មាន​ថ្ងៃនេះ​មានការ​កកស្ទះ​សំរាម ដោយសារ​កម្មករ​ក្រុមហ៊ុន​ស៊ី​ន​ទ្រី បាន​ធ្វើ​កូដកម្ម​ទាមទារ​ប្រាក់​អតីតភាព ដែល​ចំណុច​នេះ​ក្រសួង​ការងារ បាន​ជម្រាប​ជូន​ថា ប្រាក់​អតីតភាព​ក្រសួង​នឹង​ផ្តល់​ជូន​តាម​ដំណាក់កាល ខណៈ​ដែល​កម្មករ​ទាំង​អស់នោះ សុំ​បើកប្រាក់​នោះ​ផ្តាច់​តែ​ម្តង​ហើយ​ឈប់​ធ្វើការ ។

លោក​បន្ត​ថា ការ​ទាមទារ​បែប​នេះ​ដោយសារ​ពួក​គាត់​យល់​ថា នៅ​ថ្ងៃ​អនាគត​ដ៏​ខ្លី​នេះ​រដ្ឋបាល​រា​ធានី​ភ្នំពេញ នឹង​ធ្វើការ​ដេញថ្លៃ​យក​ក្រុមហ៊ុន​ចំនួន​៣​មក​ប្រតិបត្តិការ​ប្រមូល​សំរាម ហើយ​គាត់​គិត​ថា​គាត់​មិន​បាន​ចូល​វ​ធ្វើ​ការងារ​បន្ត ។

លោក ឃួ​ង ស្រេង បាន​ផ្ញើរ​សារ​ជូន​កម្មករ កម្មការិនី​ទាំងអស់​ថា ការ​បង្កើត​ឱ្យ​មាន​ក្រុមហ៊ុន​ប្រមូល​សំរាម​ចំនួន​បី​តំបន់​នេះ គឺ​ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​ការ​សំរាម​ក្នុង​រាជធានី​ភ្នំពេញ មាន​ភាព​លឿន​រហ័ស​បញ្ចៀស​ការ​កកស្ទះ ខណៈ​ដែល​ក្រុមហ៊ុន​ទាំង​អស់នោះ នឹង​យក​កម្មករ​របស់​ក្រុមហ៊ុន​ស៊ី​ន​ទ្រី​ដែល​មានការ​ជួយ​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ​មក​បំរើ​ការងារ​ដ៏​ដែរ ។

លោក ឃួ​ង ស្រេង បញ្ជាក់​ថា «​ខ្ញុំ​សូម​ផ្ញើរ​សារ​ជូន​កម្មករ កម្មការិនី អ្នក​ប្រមូល​សំរាម​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ថា មិន​ដូច​ការ​គិត​របស់​គាត់​ទេ កិច្ច​ការងារ​យក​សំរាម ក្រុមហ៊ុន​ថ្មី​មក​ក៏​ត្រូវការ​កម្មករ​ហើយ​កម្មករ​នឹង​បន្ត​អតីតភាព​ដោះស្រាយ​នៅ​ដដែល ឧទាហរណ៍​ក្រុមហ៊ុន​ស៊ី​ន​ទ្រី​ដេញ​បាន​តំបន់​ណាមួយ​នោះ​ក្រុមហ៊ុន​ប្រតិបត្តិ​នៅ​តំបន់​នោះ បើ​កម្មករ​លើស​អាច​ដាក់​ពាក្យ​ទៅ​ក្រុមហ៊ុន​ថ្មី​មួយទៀត​ដែល​មានការ​ជួយ​ជ្រុម​ជ្រែង​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ ហើយ​ប្រាក់​អតីតភាព​គឺ​មិន​ឱ្យ​គាត់​មានការ​បាត់បង់​ទេ សូម​ឱ្យ​គាត់​ចូល​ធ្វើការ វិញ​» ។

លោក​បន្ត​ថា ដើម្បី​ដោះស្រាយ​បញ្ហា​ចំពោះ​មុខ​នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​បញ្ចេញ​រថយន្ត​ប្រមូល​សំរាម​ដែល​ទើបនឹង​ទិញ​ថ្មី​ចំនួន​៧០​គ្រឿង រួម​ជាមួយ​កំលាំង​សន្តិសុខ និង ប្រជា​ការពារ រាប់​សិប​នាក់ ដើម្បី​ចេញ​ប្រ​តិ​បត្ត​ការ​ប្រមូល​សំរាម​ក្នុង​រាជធានី​ភ្នំពេញ​។

លោក ឃួ​ង ស្រេង អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់ វេច​ខ្ចប់ ទុកដាក់ និង​បញ្ចេញ​សំរាម​របស់​ខ្លួន​ឱ្យ​បាន​ត្រឹមត្រូវ ដើម្បី​បញ្ចៀស​ការ​កកស្ទះ​សំរាម សំណល់​រឹង ខណៈ​ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ កំពុង​តែ​ឱ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ ប្រមូល​តាម​ខណ្ឌ​រៀង​ៗ​ខ្លួន ។

សូម​បញ្ជាក់​ថា ចាប់តាំងពី​ល្ងាច​ថ្ងៃ​ទី​២ ខែ តុលា ឆ្នាំ ២០២០ រហូត​មក​ដល់​ពេល​នេះ កម្មករ​ប្រមូល​សំរាម​របស់​ក្រុមហ៊ុន ស៊ី​ន​ទ្រី បាន​នឹង​កំពុង​ធ្វើ​កូដកម្ម ដោយ​មិន​ចេញ​ប្រមូល​សំរាម ដែល​ធ្វើ​ឱ្យ​មាន​សំរាម​កកស្ទះ​នៅ​តាម​ដងផ្លូវ​នានា​ក្នុង​រាជធានី​ភ្នំពេញ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ