ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើមានដើមទុនត្រឹម១០០០ដុល្លារអាមេរិក តើត្រូវកសាងភាពមានបានយ៉ាងដូចម្តេច?

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នៅក្នុងអាជីវកម្មមួយ មនុស្សខ្លះគិតថា ទាល់តែមានដើមទុនច្រើនទើបចាប់ផ្តើមអាជីវកម្មបាន ប៉ុន្តែមនុស្សខ្លះទៀតមិនបានគិតដូចនោះទេ ដោយគេបានចាប់ផ្តើមអាជីវកម្មពីដើមទុនបន្តិចបន្តួចរហូតអាចពង្រីកអាជីវកម្មនោះធំឡើងៗបាន។ យ៉ាងណាមិញផ្នត់គំនិតរបស់មនុស្សម្នាក់ៗតែងតែខុសគ្នា ប៉ុន្តែភាគច្រើនអ្នកជំនាញផ្នែកអាជីវកម្មតែងតែណែនាំជារឿយៗ ចំពោះអ្នកមានចំណាប់អារម្មណ៍ចង់ធ្វើអាជីវកម្ម…

រាជធានីភ្នំពេញ ៖ នៅក្នុងអាជីវកម្មមួយ មនុស្សខ្លះគិតថា ទាល់តែមានដើមទុនច្រើនទើបចាប់ផ្តើមអាជីវកម្មបាន ប៉ុន្តែមនុស្សខ្លះទៀតមិនបានគិតដូចនោះទេ ដោយគេបានចាប់ផ្តើមអាជីវកម្មពីដើមទុនបន្តិចបន្តួចរហូតអាចពង្រីកអាជីវកម្មនោះធំឡើងៗបាន។ យ៉ាងណាមិញផ្នត់គំនិតរបស់មនុស្សម្នាក់ៗតែងតែខុសគ្នា ប៉ុន្តែភាគច្រើនអ្នកជំនាញផ្នែកអាជីវកម្មតែងតែណែនាំជារឿយៗ ចំពោះអ្នកមានចំណាប់អារម្មណ៍ចង់ធ្វើអាជីវកម្ម ប៉ុន្តែពួកគេមិនហ៊ានដោយយល់ឃើញថា ទាល់តែពួកគេមានដើមទុនច្រើនទើបពួកគេអាចចាប់ផ្តើមបាន។

ប្រសិនបើយើងក្រឡេកទៅមើលអាជីវកម្មមានដើមទុនច្រើន មើលទៅមិនសូវមានបញ្ហាចោទនោះទេ។ ដូចនេះ ថ្ងៃនេះយើងបានលើកយក ប្រធានបទអំពីដើមទុនតិច តើត្រូវចាប់ផ្តើមអាជីវកម្មតាមរបៀបណា?

មានអ្នកជំនាញខាងផ្នែកហិរញ្ញវត្ថុ និងជាអ្នកជំនាញខាងអចលទ្រព្យម្នាក់ បានលើកឡើងថា មានដើមទុន១០០០ដុល្លាអាមេរិក តិចណាស់ពិបាកនឹងយកទៅបង្កើតអាជីវកម្ម ឬវិនិយោគលើអ្វីមួយ។ ប៉ុន្តែអ្នកអាចធ្វើបាន ដោយត្រូវប្រើដើមទុនពីរទៀតផ្គួបបញ្ជូលគ្នា ដើម្បីចាប់ផ្តើមវិនិយោគលើអ្វីមួយបាន។

លោក ង៉ែត ជូ បានបន្តថា ធ្វើការបកស្រាយដើមទុនទាំងពីរនោះ ដូចខាងក្រោម ៖
១) ដើមទុនទី១ គឺទុនសង្គម (Social Capital)៖ សហការជាមួយក្រុមមនុស្សដែលមានសមត្ថភាព និងភាពស្មោះត្រង់ដោយចូលហ៊ុនគ្នាវិនិយោគលើអ្វីមួយ។


២) ដើមទុនទី២ គឺ ទុនជាធនធានមនុស្ស (Human Capital)៖ គឺសំដៅលើខ្លួនអ្នកផ្ទាល់។ អ្នកត្រូវតែជាធនធានមនុស្សមានសមត្ថភាពពិតប្រាកដ អាចកៀងគរការចូលរួមសហការជាទុនសង្គម និងយកទុនដែលចូលគ្នាទៅវិនិយោគលើអ្វីដែលអ្នកមានចក្ខុវិស័យវែងឆ្ងាយដោយចេះវិភាគពីផលចំណេញបានច្បាស់លាស់គត់មុត។ បន្ថែមលើនេះ អ្នកត្រូវខិតខំធ្វើការសន្សំប្រាក់ដើម្បីបង្កើនដើមទុនវិនិយោគរបស់ខ្លួន។ បើការវិនិយោគមានដំនើការល្អ និងមានភាពអំណត់បន្តអនុវត្ត និងពង្រីកទុនជាប្រចាំ នោះអ្នកប្រាកដជាអាចកសាងភាពមានបានជាក់ជាមិនខាន។


សរុបមកការមានដើមទុនជាហិរញ្ញវត្ថុតិចមិនមែនជាបញ្ហានោះទេ។ អ្វីដែលជាបញ្ហាប្រឈមពិតប្រាកដនោះគឺការខ្វះដើមទុនដែលខ្លួនអ្នកមិនទាន់ក្លាយជាធនធានមនុស្សពិតប្រាកដ។ បើអ្នកមិនមានសមត្ថភាព ទោះជាអ្នកត្រូវឆ្នោត១លានដុល្លាក៏អ្នកនឹងធ្លាក់ខ្លួនក្រវិញនៅថ្ងៃណាមួយមិនខាន៕

អត្ថបទសរសេរ ដោយ