ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រសជាតិកូននំក្រូសង់ស្លឹកតើយ ជាចំណែកមួយដែលនាំអោយហាងកាហ្វេ លូណា កាន់តែល្បី !

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ដោយសារតែរសជាតិដ៏ឈ្ងុយឆ្ងាញ់នៃកូននំក្រូសង់ស្លឹកតើយ បានធ្វើឱ្យអតិថិជនជាច្រើនចាប់អារម្មណ៍ខ្លាំង និងស្គាល់ហាងនំ លូណា (Luna Coffee and Bakery)…

រាជធានីភ្នំពេញ ៖ ដោយសារតែរសជាតិដ៏ឈ្ងុយឆ្ងាញ់នៃកូននំក្រូសង់ស្លឹកតើយ បានធ្វើឱ្យអតិថិជនជាច្រើនចាប់អារម្មណ៍ខ្លាំង និងស្គាល់ហាងនំ លូណា (Luna Coffee and Bakery) យ៉ាងច្បាស់តែម្តង បន្ទាប់ពីហាងនំនេះបានបើកដំណើរការរយៈពេល ២ឆ្នាំមកនេះ ។ កូននំក្រូសង់ របស់ហាង Luna Coffee and Bakery បានធ្វើឡើងមានរូបរាងតូចៗដ៏ទាក់ទាញជាមួយនិងពណ៌គួរឱ្យចង់ញ៉ាំបំផុត ដែលពណ៌នោះធ្វើចេញពីស្លឹកតើយ ចំណែកឯរសជាតិឆ្ងាញ់ ស្រួលញ៉ាំ បូករួមក្លិនឈ្ងុយរបស់ប៊រ និងស្លឹកតើយ ថែមទៀតផងដែលប្លែកពីនំក្រូសង់ដទៃ ។

This image has an empty alt attribute; its file name is 3bb64f112b7db5823eafd993b0e01fc0-1024x1024.jpg

កូននំក្រូសង់ស្លឹកតើយ បានធ្វើអោយអតិថិជនជាប់ចិត្ត និងទទួលបានពិន្ទុខ្ពស់បំផុតក្នុងការលក់ជាប្រចាំថ្ងៃ អ្វីដែលសំខាន់មួយទៀត នំ ដែលនៅក្នុងហាង លូណា គឺធ្វើសម្រាប់តែ ១ថ្ងែលក់ ១ថ្ងៃ ដោយធ្វើចេញពីឡច្រើនដងក្នុង ១ថ្ងៃ ដើម្បីរក្សាគុណភាព និងសីតុណ្ហភាពកំដៅ ហើយម្សៅដែល លូណា យកមកប្រើប្រាស់ គឺមានគុណភាពខ្ពស់ធ្វើអោយនំស្រួយល្អ បូករួមជាមួយគ្រឿងផ្សំធម្មជាតិក្នុងស្រុកផងដែរ ។

This image has an empty alt attribute; its file name is 823c9e3da0aa28f8fae5cda413008342-1024x1024.jpg

ទាំងនេះសុទ្ធសឹងតែជាមូលហេតុដែលធ្វើអោយកូននំក្រួសង់នេះក្លាយជានំប្រចាំហាងរបស់ លូណា រហូតមកដល់សព្វថ្ងៃនេះ ។ ក្រៅពីកូននំក្រូសង់ស្លឹកតើយ លូណា នៅមាននំប្លែកច្រើនប្រភេទទៀតដែលទទួលប្រជាប្រិយភាពផ្សេងគ្នាដូចជា ៖ នំបុ័ងទឹកដោះ នំបុ័ងដំឡូងពណ៌ស្វាយ និងកូនក្រូសង់អមតៈ ។

ក្រៅពីនំទាំងនោះ លូណា មានលក់ភេសជ្ជៈ និងម្ហូបអាហារជាច្រើនមុខទៀត ។ ដើម្បីទទួលបានរសជាតិកូននំក្រូសង់ស្លឹកតើយដ៏ឈ្ងុយឆ្ងាញ់នេះ អតិថិជនអាចមកទីតាំង លូណា នៅ សាខាទួលគោក ដែលស្ថិតនៅអាគាររង្វង់មូលទួលគោក ផ្លូវ ២៨៩ ឬ អាចកម្មង់បានតាមរយៈទូរស័ព្ទលេខ 069 555 815 និង លូណា សាខាទួលសង្កែ ដែលស្ថិតនៅលើផ្លូវ ៥៩៨ សង្កាត់ច្រាំងចំរេះទី ២ ក្នុងការ៉ាស់សាំង របស់តេលាទួលសង្កែ ឬ អាចកម្មង់បានតាមរយៈទូរស័ព្ទលេខ 098 916 777 ។ លូណា មានផេក Facebook : Luna Coffee and Bakery និង Instagram : lunacoffeecambodia ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ