ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្នត់គំនិត​ពិសេស​ដែល​ជួយ​បង្កើន​ប្រសិទ្ធភាព​ការងារ​របស់​អ្នក

3 ឆ្នាំ មុន

យោង​ទៅ​តាម​សាស្ត្រាចារ្យ អេ​មី អេ​ដ​ម៉ុ​ន​សាន់ (Amy Edmondson) ដែល​ជា​សាស្ត្រាចារ្យ​ផ្នែក​ភាព​ជា​អ្នកដឹកនាំ និង​គ្រប់គ្រង​នៅ Harvard Business School…

យោង​ទៅ​តាម​សាស្ត្រាចារ្យ អេ​មី អេ​ដ​ម៉ុ​ន​សាន់ (Amy Edmondson) ដែល​ជា​សាស្ត្រាចារ្យ​ផ្នែក​ភាព​ជា​អ្នកដឹកនាំ និង​គ្រប់គ្រង​នៅ Harvard Business School បាន​ប្រាប់​មក​ថា សុវត្ថិភាព​ផ្នែក​សតិ​មាន​សារៈសំខាន់​ណាស់​សម្រាប់​ភាព​ជោគជ័យ​ក្នុង​ក្រុម​។

សុវត្ថិភាព​ផ្នែក​សតិ​មាន​ន័យ​ថា​ជា​កន្លែង​ការងារ​ដែល​មនុស្ស​ម្នាក់​មាន​អារម្មណ៍​ថា​ខ្លួន​អាច​បញ្ចេញមតិ​បាន​គ្រប់ពេល​មិន​ថា​ទាក់ទិន​នឹង​ព័ត៌មាន​មិនល្អ សំណួរ កង្វល់ គំនិត​ដែល​មិន​ទាន់​មាន​រូបរាង​ច្បាស់លាស់ ឬ​កំហុសឆ្គង​ណាមួយ​។ហើយ​ខាងក្រោម​នេះ​គឺជា​វិធីសាស្ត្រ​ដែល​អាច​ជួយ​ជំរុញ​ឲ្យ​មាន​សុវត្ថិភាព​ផ្នែក​សតិ​នេះ​៖

១. ទទួលស្គាល់​អ្វី​ដែល​ខ្លួន​មិន​ចេះ
ការ​បញ្ចេញមតិ​តម្រូវ​ឲ្យ​អ្នក​បង្ហាញ​ភាព​ទន់ខ្សោយ ដែល​ជា​ចំណុច​មួយ​ធ្វើ​ឲ្យ​មនុស្ស​ភាគច្រើន​ព្យាយាម​ជៀសវាង ជា​ពិសេស​អ្នក​ដែល​ទើបតែ​ចាប់ផ្តើម​អាជីព​ថ្មី​។ នេះ​ជា​ហេតុ​ដែល​អ្នក​ចូល​ធ្វើការ​ថ្មី​ភាគច្រើន​ជ្រើសរើស​រក្សា​ភាព​ស្ងៀមស្ងាត់​ទោះជា​ខ្លួន​មាន​មតិ​ចង់​បញ្ចេញ​ពិតមែន​ក្តី​ ។ ប៉ុន្តែ​សាស្ត្រាចារ្យ​ខាងលើ​បាន​ផ្តល់​យោបល់​មក​ថា អ្នក​មិន​ចាំបាច់​ធ្វើ​ពុត​ថា​ខ្លួន​ចេះ​អ្វី​ៗ​គ្រប់​បែប​យ៉ាង​ទេ​។ ពេល​ដែល​អ្នកដឹកនាំ​បើក​ទូលាយ​ពី​ចំណុច​ខ្វះខាត ឬ​កំហុសឆ្គង​របស់​ខ្លួន​នោះ អ្នក​ដទៃ​អាច​នឹង​ចាប់ផ្តើម​បើក​ទូលាយ​ផង​ដែរ​។

២. ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​ឲ្យ​បាន​ល្អ
ពេល​ដែល​អ្នក​ជួប​ប្រទះ​នឹង​បញ្ហា​អ្វីមួយ អ្នក​ត្រូវ​តែ​តាមដាន​ការ​ឆ្លើយ​តប​របស់​ខ្លួន និង​ព្យាយាម​រក​ចម្លើយ​ដែល​ល្អ​សម្រាប់​មនុស្ស​គ្រប់​គ្នា​។ អ្នក​មិន​ចាំបាច់​កុហក​ថា​វា​មិនមែន​ជា​បញ្ហា​ធំ​ទេ ប៉ុន្តែ​អ្នក​ត្រូវ​តែ​ចេះ​ទទួលស្គាល់ និង​គោរព​មនុស្ស​ដែល​បាន​និយាយ​ការ​ពិត​។

៣. រៀប​ប្រៀប​ច្ចេក​វិទ្យា
ប្រសិនបើ​កន្លែង​ការងារ​របស់​អ្នកធ្វើការ​ទាក់ទង​គ្នា​ច្រើន​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​ណិ​ច​នោះ អ្នក​ត្រូវ​ចាំ​ថា​ការ​ទាក់ទង​គ្នា​បែប​នេះ​គឺ​មិន​ដូច​ការ​ទាក់ទង​គ្នា​ផ្ទាល់​ទេ ហើយ​អ្នក​ត្រូវ​តែ​បង្កើត​ឱកាស​ថ្មី​ៗ​ដើម្បី​ឲ្យ​មនុស្ស​ពង្រឹង​ទំនាក់ទំនង​ជាមួយ​គ្នា​។ ការ​ធ្វើ​ដូច្នេះ​អាច​ជំរុញ​ឲ្យ​បុគ្គលិក​ចូលរួម និង​គិត​ឃើញ​គំនិតល្អ​ៗ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ