ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សៀវភៅ​ដែល​មហាសេដ្ឋី​បា​ហ្វេ​ត​ចង់​ឲ្យ​អ្នក​អាន

3 ឆ្នាំ មុន

ប្រសិនបើ​អ្នក​ចង់​ឆ្លាត​វៃ​ជាង​មុន និង​កាន់តែ​ជោគជ័យ​នោះ អ្នក​គួរតែ​ស្តាប់​តាម​ដំបូន្មាន​មួយ​ចំនួន​របស់​លោក​មហាសេដ្ឋី​វ៉ា​រេ​ន បា​ហ្វេ​ត (Warren Buffett)​។ ក្រៅពី​ដំបូន្មាន​ទាក់ទិន​នឹង​ការ​វិនិយោគ​ហើយ លោក​បា​ហ្វេ​ត​ក៏​បាន​ទូន្មាន​ឲ្យ​មនុស្ស​ម្នាក់​ៗ​អាន​សៀវភៅ​ផង​ដែរ​ ។ ខាងក្រោម​គឺជា​សៀវភៅ​មួយ​ចំនួន​ដែល​លោក​មហាសេដ្ឋី​រូប​នេះ​ផ្តល់​យោបល់​ឲ្យ​មនុស្ស​គ្រប់​ៗ​គ្នា​អាន​៖…

ប្រសិនបើ​អ្នក​ចង់​ឆ្លាត​វៃ​ជាង​មុន និង​កាន់តែ​ជោគជ័យ​នោះ អ្នក​គួរតែ​ស្តាប់​តាម​ដំបូន្មាន​មួយ​ចំនួន​របស់​លោក​មហាសេដ្ឋី​វ៉ា​រេ​ន បា​ហ្វេ​ត (Warren Buffett)​។ ក្រៅពី​ដំបូន្មាន​ទាក់ទិន​នឹង​ការ​វិនិយោគ​ហើយ លោក​បា​ហ្វេ​ត​ក៏​បាន​ទូន្មាន​ឲ្យ​មនុស្ស​ម្នាក់​ៗ​អាន​សៀវភៅ​ផង​ដែរ​ ។ ខាងក្រោម​គឺជា​សៀវភៅ​មួយ​ចំនួន​ដែល​លោក​មហាសេដ្ឋី​រូប​នេះ​ផ្តល់​យោបល់​ឲ្យ​មនុស្ស​គ្រប់​ៗ​គ្នា​អាន​៖

១. Poor Charlie’s Almanack: The Wit and Wisdom of Charles T. Munger
សៀវភៅ​នេះ​មាន​ផ្ទុក​នូវ​មេរៀន​មាន​តម្លៃ​ជា​ច្រើន​ទាក់ទិន​នឹង​ប្រធានបទ​ហិរញ្ញវត្ថុ​។ វា​រួម​មាន​ស​ន្ទ​រក​ថា និង​សំ​ណេ​រ​របស់​លោក​មហាសេដ្ឋី ឆា​លី ម៉ាំង​ហ្គឺ (Charlie Munger) ដែល​ជា​ដៃគូ​អាជីវកម្ម​របស់​លោក​បា​ហ្វេ​ត​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​។

២. The Intelligent Investor
លោក​បា​ហ្វេ​ត​ធ្លាប់​បាន​លើក​ឡើង​កាលពី​ឆ្នាំ ២០១១ ថា ការ​អាន​សៀវភៅ​មួយ​នេះ​គឺជា​ច​ម្រើ​ស​ដ៏​សំណាងល្អ​បំផុត​ក្នុង​ជីវិត​របស់​លោក និង​ថែម​ទាំង​អះអាង​ថា ក្នុង​ចំណោម​សៀវភៅ​ទាក់ទង​នឹង​ការ​វិនិយោគ​ទាំងអស់ សៀវភៅ​មួយ​នេះ​គឺជា​សៀវភៅ​ល្អ​បំផុត​។

៣. Mitek: A Global Success Story, 1981-2011
សៀវភៅ​នេះ​បកស្រាយ​ពី​ដំណើររឿង​របស់​ក្រុមហ៊ុន MiTek Industries Inc. ដែល​ជា​ក្រុមហ៊ុន​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់ Berkshire Hathaway របស់​លោក​បា​ហ្វេ​ត​។ វា​រៀបរាប់​ពី​ការ​ដែល​ក្រុមហ៊ុន​នេះ​ចាប់ផ្តើម​ជា​ក្រុមហ៊ុន​តូច​មួយ​ក្នុង​ឆ្នាំ ១៩៥៥ ដែល​ជួប​ការ​លំបាក​ស្ទើរតែ​ក្ស័យធន មុន​នឹង​ក្លាយជា​ក្រុមហ៊ុន​នាំមុខ​ក្នុង​វិស័យ​ផលិតផល​សំណង់​។

៤. A Few Lessons for Investors and Managers From Warren Buffett
សៀវភៅ​ដែល​មាន​ប្រមាណ ៨១​ទំព័រ​នេះ​ជា​សៀវភៅ​សំខាន់​សម្រាប់​អ្នកគ្រប់គ្រង និង​វិនិយោគិន​ដែល​ចង់​រៀនសូត្រ​ពី​លោក​បា​ហ្វេ​ត​ផ្ទាល់​។ លោក​បា​ហ្វេ​ត​បកស្រាយ​ក្នុង​សៀវភៅ​នេះ​ពី​ប្រធានបទ​សំខាន់​ៗ​ដូច​ជា​តម្លៃ​អាជីវកម្ម គុណសម្បត្តិ​របស់​អាជីវកម្ម​ដែល​ល្អ និង​អាជីវកម្ម​ដែល​មិនល្អ វិធី​កាត់​បន្ថយ​ហានិភ័យ និង​សារៈសំខាន់​នៃ​ការ​ជឿ​ទុកចិត្ត​គ្នា​ជាដើម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ