ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ហ៊ាន​សង់ស្ថានីយប្រេងឥន្ធនៈ​ដោយ​គ្មាន​​ច្បាប់​​ ចុះផ្អាកភ្លាម

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ​៖​ អាជ្ញាធរ​ស្រុក​ប្រាសាទ​បាគង​បានឱ្យ​ដឹង​ នៅ​ព្រឹក​ថ្ងៃ​ទី​៦​ តុលា​​ នេះ​ថា កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​ ​សហការ​ជាមួយ​មន្ត្រី​ជំនាញ​រ៉ែ និង​ថាមពល និងកម្លាំង​មូលដ្ឋាន​បាន​ចុះ​ត្រួតពិនិត្យមើល​ទីតាំង​សាងសង​ស្ថានីយ​ប្រេង​ឥន្ទ​នៈ​ចំនួន​១​កន្លែង​ដែលគ្មាន​លិខិតអនុញ្ញាត​…

ខេត្តសៀមរាប ​៖​ អាជ្ញាធរ​ស្រុក​ប្រាសាទ​បាគង​បានឱ្យ​ដឹង​ នៅ​ព្រឹក​ថ្ងៃ​ទី​៦​ តុលា​​ នេះ​ថា កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​ ​សហការ​ជាមួយ​មន្ត្រី​ជំនាញ​រ៉ែ និង​ថាមពល និងកម្លាំង​មូលដ្ឋាន​បាន​ចុះ​ត្រួតពិនិត្យមើល​ទីតាំង​សាងសង​ស្ថានីយ​ប្រេង​ឥន្ទ​នៈ​ចំនួន​១​កន្លែង​ដែលគ្មាន​លិខិតអនុញ្ញាត​ ។

អាជ្ញាធរ​បានឱ្យ​ដឹង​ទៀត​ថា ការចុះទៅទីតាំង​សាងសង​ស្ថានីយ​ប្រេង​ឥន្ទ​នៈ គ្មាន​លិខិត អនុញ្ញាត​ខាងលើ​នេះ​ ធ្វើឡើង​នៅ​​ថ្ងៃ​ទី​០៥ ខែតុលា មាន​ម្ចាស់ ឈ្មោះ​ស្ងួន លុយ ភេទ​ស្រី ទីតាំង​ស្ថិត​នៅ​ភូមិ សាស្ត្រ ភូមិ​អន្លង់​ពី ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគងខេត្តសៀម​​រាប​។​

អាជ្ញាធរ​បន្ថែម​ថា ក្រោយ​ពី​ការ​ត្រួតពិនិត្យ សមត្ថកិច្ច​ចម្រុះ​បាន​ធ្វើ​កិច្ចសន្យា​ផ្អាក​សកម្ម ភាព​សាងសង់​ជា​បណ្តោះអាសន្ន និង​អប់រំ​ណែនាំ​ឱ្យ​ម្ចាស់​អាជីវកម្ម​រង់ចាំ​ច្បាប់​អនុញ្ញាត​បង្កើត​ស្ថានីយ​ប្រេង​ឥន្ទ​នៈ​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ជា​មុន​សិន ទើប​អាច​ដំណើរការ​បាន​។ ចំពោះ​​ការ​សាងសង់​ត្រូវ​គោរព​តាម​សារាចរ​លេខ​០១៤០ រ​.​ថ​. អ​ប្រក​.​សក​របស់​ក្រសួង​
រ៉ែ និង​ថាមពល ជា​មុន​សិន​៕​​

អត្ថបទសរសេរ ដោយ