ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្សសាលានៅព្រៃវែងម្នាក់ទៅលេងរតនគិរី លង់ទឹកស្លា.ប់ក្នុងបឹងយក្សឡោមនៅប៉ុន្មាននាទីមុននេះ

10 ឆ្នាំ មុន

ខេត្តរតនគិរី ៖​ក្មេងស្រីម្នាក់ទៅដើរ​លេងកម្សាន្ត​ជាមួយជីដូននៅខេត្តរតនគិរី​បានលង់ទឹកស្លា.ប់ ​ខណៈដើរមាត់បឹង ​ក៍រអិលជើងធ្លាក់​ចូលបឹងយក្សឡោម ។

ខេត្តរតនគិរី ៖​ក្មេងស្រីម្នាក់ទៅដើរ​លេងកម្សាន្ត​ជាមួយជីដូននៅខេត្តរតនគិរី​បានលង់ទឹកស្លាប់ ​ខណៈដើរមាត់បឹង ​ក៍រអិលជើងធ្លាក់​ចូលបឹងយក្សឡោម ។

ហេតុការណ៍នេះ​បានកើតឡើង​នៅ​ម៉ោង២និង៤០នាទីរសៀលថ្ងៃទី០៧ មេសា ២០១៥ ​នៅចំណុចបឹងយក្សឡោម ​ស្ថិតក្នុងសង្កាត់បឹង​យក្សឡោម ក្រុង​បាន​លុង ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានបញ្ជាក់ឲ្យដឹង​នៅប៉ុន្មាននាទីមុុននេះថា ​ក្មេងស្រីរងគ្រោះឈ្មោះ​ ស្រី ធា ​អាយុ១៧ឆ្នាំ ​ជាសិស្ស​វិទ្យាល័យ​ព្រៃព្នៅ​ រស់នៅក្នុងភូមិ-ឃុំព្រៃព្នៅ​ ស្រុកពារំាង ​ខេត្តព្រៃវែង ។

សេចក្តីរាយការណ៍​បានបន្តថា ​មកដល់ម៉ោង៣និង៥០នាទី​រសៀលថ្ងៃអង្គារដដែលនេះ​ សាកសពមិនទាន់​បានត្រូវរាវរកឃើញ​នៅឡើយទេ ដោយ​សមត្ថកិច្ច​ចម្រុះ​​ដឹកនំាដោយស្នងការ​នគរបាលខេត្តបាន​និងកំពុងចាត់កម្លាំង​ជាច្រើនមុជរាវរក ។

ព័ត៌មានលម្អឹតនឹង​មានផ្សាយជូននៅលើ​សារព័ត៌មាន​កោះសន្តិភាព ៕