ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អង់គ្លេស​ជា​ប្រទេស​គ្រឹ​ស្ដ​សាសនា ចុះ​ព្រះពុទ្ធ​សាសនា​មាន​អ្នក​ជឿ​ទេ?

3 ឆ្នាំ មុន

ចក្រភព​អង់គ្លេស ស​ម្ដៅ​លើ​សហព័ន្ធ​ដែល​មាន​ប្រទេស​អង់គ្លេស​(England) ប្រទេស​វែ​ល​(Wale) ស្កុ​តលែ​ន​(Scotland) និង​អៀ​ឡង់​ខាងជើង​(North Ireland) ជា​សមាជិក ទាំង​អស់នេះ​ហៅ​ថា UK ។…

ចក្រភព​អង់គ្លេស ស​ម្ដៅ​លើ​សហព័ន្ធ​ដែល​មាន​ប្រទេស​អង់គ្លេស​(England) ប្រទេស​វែ​ល​(Wale) ស្កុ​តលែ​ន​(Scotland) និង​អៀ​ឡង់​ខាងជើង​(North Ireland) ជា​សមាជិក ទាំង​អស់នេះ​ហៅ​ថា UK ។

ឯកសារ​ស្រាវជ្រាវ​ដោយ​អ្នកនិពន្ធ​លោក​សូ​យ ឡូត ឲ្យ​ដឹង​ថា ដ្បិតតែ​UK​ជា​ប្រទេស​គ្រឹ​ស្ត​សាសនា​​ជា​សាសនា​ធំ តែ​ព្រះពុទ្ធ​សាសនា​ក្លាយជា​សាសនា​ដែល​មានកា​រវិ​វ​ឌ្ឍ​លឿន​នៅ​ប្រទេស​អឺរ៉ុប​មួយ​នេះ ពិសេស​ក្នុង​ចំណោម​បញ្ញវន្ត ។ បើ​យោង​តាម​ការ​ធ្វើ​ជំរឿន​ជាតិ​ឆ្នាំ​២០១១ មាន​ពុទ្ធបរិស័ទ​ចំនួន​១៧៨.៤៥៣ នាក់ ក្នុង​ចំណោម​ពលរដ្ឋ​អង់គ្លេស​ជិត​១៨​ម៉ឺន​នាក់​ដែល​ប្រកាស​ខ្លួន​ជា​ពុទ្ធបរិស័ទ​ទាំងនោះ ៦៦.៥២២​នាក់ គឺជា​មាន​ដើម​កំណើត​នៅ​ប្រទេស​អង់គ្លេស​(​អ្នក​ដូរ​សាសនា​) ក្រៅពី​នេះ​គឺជា​ចំណាកស្រុក​មក​ពី​ក្រៅ មាន​ដូច​ជា ចិន អាស៊ី​ខាងកើត និង​អាស៊ាន​ជាដើម ។

ដើម​ឡើយ​ព្រះពុទ្ធ​សាសនា​សំខាន់​ដែល​ហូរ​ចូល និង​មាន​ឥទ្ធិពល​លើ​ពលរដ្ឋ​អង់គ្លេស​ភាគច្រើន គឺ​និកាយ​មហាយាន តែ​ក្នុង​ពេល ថ្មី​ៗ​នេះ​ព្រះពុទ្ធ​សាសនា​ហីនយាន ឬ​ក៏​ថេរវាទ​ចាប់ផ្តើម​មាន​ឥទ្ធិពល​ដែរ បន្ទាប់​ពី​មាន​វត្តមាន ពុទ្ធបរិស័ទ​ថៃ ភូមា និង​ស្រី​លង្កា គឺ​ក្រោយ​ពី​ព្រះ​ត្រៃ​បិដក​បាលី ចាប់ផ្តើម​បកប្រែ​ទៅ​ជា​ភាសា​អង់គ្លេស ។

នៅ​ឆ្នាំ​១៩២៤ សហគមន៍​ព្រះពុទ្ធ​សាសនា​ទីក្រុង​ឡុ​ង​ដ៍​បាន​បង្កើត​ដោយ​លោក​គ្រី​ស្មាស់ ហេម​ប្រិ​យ​(Chirsmas Humphrey) ហើយ​នៅ​ឆ្នាំ​១៩២៥​សហគមន៍​ពុទ្ធសាសនា​ស្រី​លង្កា​បាន​បង្កើត​នៅ​អង់គ្លេស​ឈ្មោះ​ថា ព្រះ​សហគមន៍​មហាពោធិ​(Maha Bodhi Society) ក្រោម​កិច្ច​សហ​ការ​ជាមួយ​អ្នកកាសែត និង​ជា​អ្នកនិពន្ធ​ល្បីឈ្មោះ​អេ​ដ​វី​ន អេ​ណ​ល់​(Edwin Arnold) និង​ធម្មទូត​ស្រី​លង្កា​ឈ្មោះ​(Anagarika Dharmapala) ។

លោក​អេ​ដ​វី​ន អេ​ណ​ល់​មានគុណ​សម្បត្តិ​សម្រាប់​ព្រះពុទ្ធ​សាសនា​អឺរ៉ុប គឺ​បន្ទាប់​ពី​លោក​បាន​និពន្ធ​ពុទ្ធប្រវត្តិ​ជា​កំណាព្យ​ដែល​មាន​ចំណងជើង​ថា Light of Asia សៀវភៅ​លោក​ត្រូវ​បាន​គេ​បកប្រែ​ជា​ច្រើន​ភាសា ហើយ​ខ្មែរ​យើង​ក៏​បាន​បកប្រែ​ដែរ មាន​ចំណងជើង​ថា «​ពន្លឺ​អាស៊ី​ទ្វីប​»​ចេញផ្សាយ​ដោយ​ពុទ្ធ​សាសន​បណ្ឌិត្យ ។

ព្រះពុទ្ធ​សាសនា​ឃើញ​មាន​សន្ទុះ​កើន​ឡើងជា​លំដាប់​នៅ​ប្រទេស​អង់គ្លេស ដែល​នាំ​ឲ្យ​អង់គ្លេស​ក្លាយជា​ប្រទេស​ឈានមុខ​គេ​មួយ​ក្នុង​ចលនា​ផ្សព្វផ្សាយ​ព្រះពុទ្ធ​សាសនា​នៅ​អឺរ៉ុប ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ