ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្យល់កន្ត្រាក់បោក១ប្រាវ ខ្ទេចខ្ទីរ​ផ្ទះ​អស់​ប្រមាណ៤០គ្រួសារ

4 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តតាកែវ ៖ លំនៅ​ឋាន​ប្រជាពលរដ្ឋ​ប្រមាណ​៤០​គ្រួសារ ត្រូវបាន​បាក់​រលំ​ខូចខាត​ទាំងស្រុង ដោយសារ​បាតុភូត​ខ្យល់​កន្ត្រាក់​បោកបក់​យ៉ាងដំណំ​ ​កើតឡើង​កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​២ តុលា ឆ្នាំ​២០២០ ស្ថិតនៅ​នៅ​ភូមិ​ទ្រា ឃុំ​ព្រៃខ្លា…

ខេត្តតាកែវ ៖ លំនៅ​ឋាន​ប្រជាពលរដ្ឋ​ប្រមាណ​៤០​គ្រួសារ ត្រូវបាន​បាក់​រលំ​ខូចខាត​ទាំងស្រុង ដោយសារ​បាតុភូត​ខ្យល់​កន្ត្រាក់​បោកបក់​យ៉ាងដំណំ​ ​កើតឡើង​កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​២ តុលា ឆ្នាំ​២០២០ ស្ថិតនៅ​នៅ​ភូមិ​ទ្រា ឃុំ​ព្រៃខ្លា ស្រុក​កោះ​អណ្ដែត ខេត្តតាកែវ ។

https://www.facebook.com/100016739616384/videos/759734714594509/

បន្ទាប់​ពី​ដឹង​ហេតុការណ៍ខាងលើ​ភ្លាម ព្រះ​តេជគុណ ថុ​ង រី គង់នៅ​វត្ត​ព្រៃម្លូ ​បាន​កៀរ
គរ​រក​ជំនួយ​បន្ទាន់​ពី​ពុទ្ធបរិស័ទ​ភ្លាម​ៗ ដើម្បី​យក​សម្ភារ​ដូច​ជា ក្រណាត់ ខោអាវ និង​របស់របរ​ដែល​អាច​ប្រើប្រាស់​បាន​យក​ទៅ​ជូន​ពួក​គាត់ ព្រោះ​ជន​ចាស់ជរា និង​ក្មេង​តូច​ៗ​កំពុង​រងា​ញាប់​ញ័រ​ ដោយ​ខ្លះ​ជ្រក​ក្នុង​ពាងទឹក និង​ក្នុង​បន្ទប់ទឹក ស្រប​ពេល​ដែល​ភ្លៀង​កំពុង​បង្អុរ​មិន​បង្អង់​សោះ ។

បើតាម​ព្រះ​តេជគុណ​មាន​ថេរ​ដីកា​ថា ​គ្រោះ​ធម្មជាតិ​ដ៏​កាច​សាហាវ​នេះ បាន​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​ប្រមាណ​៤០​គ្រួសារ ឬ​ខ្នង​ផ្ទះ ស្មើនឹង​ប្រមាណ​៩០%​នៃ​លំនៅ​ឋាន​សរុប ​។ ព្រះ​តេជគុណ​សង្កត់ធ្ងន់​ថា ​ពេល​នេះ ​ពួក​គាត់​កំពុង​ជួប​ទុក្ខ​ធំ ស្រូវ​ក៏​ធ្វើ​មិន​បាន ត្រូវ​ដោះស្រាយ​បញ្ហា​បំណុល ហើយ​ថែម​ទាំង​បាត់បង់​ទីជម្រក​ទៀត ​។

ក្នុង​គ្រា​ដ៏​លំបាក​នេះ ព្រះ​តេជគុណ​ សូម​អំពាវនាវ​ដល់​ញាតិ​ញោម​ពុទ្ធបរិស័ទ ក៏​ដូច​ជា​សប្បុរសជន​ជិត​ឆ្ងាយ មេត្តា​ចូលរួម​ចែករំលែក​ទុក្ខ​លំបាក​របស់​ពួក​គាត់​ផង ។ គួរ​ បញ្ជាក់​ថា ក្រោយ​កើតហេតុ​ភ្លាម​ៗ អាជ្ញាធរ​មូលដ្ឋាន​ក៏​បាន​រាយការណ៍​ទៅ​ថ្នាក់​ស្រុក និង​ខេត្ត ដោយ​មាន​មន្ត្រី​នានា​ចុះ​មក​ពិនិត្យ​ផល​ប៉ះពាល់​ភ្លាម​ៗ​ដែរ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ