ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភរិយាលោកត្រាំបញ្ចេញសា ក្រោយ​ខ្លួនកើតកូវីដ១៩

3 ឆ្នាំ មុន

ក្រោយលទ្ធផលបានប្រកាសផ្លូវការមុននេះបន្តិច ដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ និងភរិយាលោក គឺនាង Malania Trump ត្រូវបានរកឃើញ​មានវិជ្ជមានកូវីដ ១៩…

ក្រោយលទ្ធផលបានប្រកាសផ្លូវការមុននេះបន្តិច ដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ និងភរិយាលោក គឺនាង Malania Trump ត្រូវបានរកឃើញ​មានវិជ្ជមានកូវីដ ១៩ ជាមួយគ្នានោះផងដែរ​ជំទាវទី១អាមេរិក ក៏បានសរសេរសារលើបណ្តាញសង្គម Twit​ter បញ្ជាក់ថា ​រូបនាងនិងស្វាមី គឺលោក ត្រាំ​កំពុងធ្វើចត្តាឡីស័ក​នៅផ្ទះ​របស់​ពួកគេ​តែម្តង ក្រោយពីរកឃើញវិជ្ជមានកូវីដ១៩នោះ ។

នាង Malania Trump បានសរសេរសារមានខ្លឹមសារថា «ដូចជន​ជាតិអាមេរិ​កាំង​ជា​ច្រើន ដែលបានហែលឆ្លងនៅឆ្នាំនេះ ។ ខ្ញុំកំពុងនៅធ្វើចត្តាឡីស័កនៅផ្ទះ បន្ទាប់ពី​ធ្វើ​តេស្តវិជ្ជមាន​សម្រាប់ជំងឺ Covid-19 ។

នាងថា យើងកំពុងស្ថិតក្នុងស្ថានភាព​ល្អហើយបានពន្យាពេលនូវរាល់​ការចូលរួម​នូវ​កម្មវិធី​នាពេលខាងមុខនេះ ។ សូមប្រាកដថា អ្នកកំពុងរស់នៅដោយសុវត្ថិភាព ហើយ​យើងទាំងអស់គ្នានឹងឆ្លងកាត់វាជាមួយគ្នា» ។

សូមរំលឹកថា ​យោងតាមប្រភព CNN ​ លោក ត្រាំ បានសរសេរខ្លីនៅមុនម៉ោង ១ ព្រឹក​ថ្ងៃសុក្រ នេះថា «យប់នេះ @FLOTUS និងខ្ញុំបានធ្វើតេស្ត៍វិជ្ជមានសម្រាប់ COVID​-19 ។យើងនឹងចាប់ផ្តើមដំណើរការដាច់ដោយឡែក និងការស្តារ​ឡើងវិញ​របស់យើង​ភ្លាមៗ ។ យើងនឹងឆ្លងកាត់ TOGETHER នេះ!» ។

អត្ថបទសរសេរ ដោយ